ដោយ ៖ រ៉ម សាវី ( កម្ពុជា ជោគជ័យ ) នឹងគេហទំព័រ ( CSN ) www.csnpaper.com
ប៉ោយប៉ែត ៖ ប្រជាពលរដ្ធរស់ភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល បាននាំគ្នាត្អូញត្អែរ ក្នុងការពិបាកធ្វើដំណើរ
ក្នុងរដូវវស្សានេះ ដោយពួកគាត់បានលើកឡើងថា អាជ្ញាធរសង្កាត់ នឹងលោកអភិបាលក្រុងប៉ោយប៉ែត មិន
ដែររវលពីការជួសជុល ផ្លូវ១ខ្សែដែរមានស្រាប់នេះទេ ទុកឲ្យផ្លូវនេះរងការខូចខាត ពី១ឆ្នាំទៅ១ឆ្នាំ ធ្វើឲ្យផ្លូវនេះ
រងការខូចកាន់តែធ្ងន់ធ្ងរ ធើឲ្យពួកគាត់ស្ទើតែដាច់បាយម្ដងៗ នៅពេលមានភ្លៀងធ្លាក់ ព្រោះតែចេញទៅណាពុំ
រួច សូម្បីតែកូនៗ របស់ពួកគាត់ជិះកង់ ឬម៉ូតូទៅសាលាក៍ទៅពុំបានដែរ។
បញ្ហាការលំបាករបស់ពួកគាត់ខាងលើ ពួកគាត់បាននាំគ្នាធ្វើការរិះគន់ យ៉ាងខ្លាំងទៅលើអាជ្ញាធរមូលដ្ឋាន ជា
ពិសេស គឺលោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្ដាល នឹងលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត តែ
ម្ដង មិនដែរចេះ បើកភ្នែកមើលឃើញផ្លូវ១ខ្សែនេះទេ ផ្លូវនេះរងការខូចជាយូឆ្នាំមកហើយ ផ្លូវដែររងការខូចយ៉ាង
ធ្ងន់ធ្ងរខាងលើនេះ មានឈ្មោះ ផ្លូវ ( ZOA ) ផ្លូវនេះចាប់ពីភូមិទួលប្រាសាទ ទៅទុលនឹងផ្លូវលេខ៥៨ មានប្រវែង
៣០០០ម៉ែត្រ តែប៉ុណ្ណោះ បើលោក ចៅសង្កាត់ នឹងលោកអភិបាលក្រុង គាត់ចង់ធ្វើ គឺធ្វើបានហើយ នេះមកពី
លោកអភិបាលក្រុង គាត់មានការរើសអើង ប្រជាពលរដ្ឋក្រីក្រដូចជាពួកគាត់ ទើបមិនខ្វល់ពីទុកលំបាករបស់
ពួកគាត់ចឹង។
ពលរដ្ធភូមិព្រៃគប់ជាច្រើននាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់មកអ្នកយកព័ត៌មានយើងថា កន្លងមកពួក
គាត់បោះឆ្នោតជូនគណបក្សប្រជន តែលោក គាត ហ៊ុល ឡើងជាចៅសង្កាត់នេះ ដោយសារតែលោកអភិបាល
ក្រុង លោក ង៉ោ ម៉េងជ្រួន លើកបន្តុបប៉ុណ្ណោះ ចឹងហើយបានជាលោកចៅសង្កាត់រូបនេះ មិនយល់ពីតម្លៃសន្លិក
ឆ្នោតរបស់គណបក្សប្រជាជន គាត់មិនខ្វល់ពីការអភិវឌ្ឍន៍ ផ្លូវថ្នល់អ្វីទាំងអស់ បើនៅតែយ៉ាងនេះតទៅទៀត
សន្លិកឆ្នោងរបស់គណប្រជាជន នឹងធ្លាក់ចុះ ព្រោះតែភាពអសកម្ម របស់លោក ចៅសង្កាត់ នឹងលោក អភិ
បាលក្រុងនេះមិនខានឡើយ។
បច្ចុប្បន្នដោយគាត់មានការលំបាក ក្នុងការធ្វើដំណើរខ្លាំងពេក ពលរដ្ឋជាច្រើន បានសុំឲ្យអង្គភាព ( កម្ពុជា
ជោគ ជ័យ ) នឹងគេហទំព័រ ( CSN ) ជួយចេញផ្សាយ ដើម្បីជូនដំណឹង ទៅដល់រាជរដ្ឋាភិបាល ឲ្យបានឃើញ
នឹងជ្រាបពីភាពអសកម្ម របស់មន្ត្រីច្នាក់ក្រោម សម្ងំនៅតែក្នុងការិយាល័យ មិនដែរខ្វល់ពីទុកលំបាកប្រជាពល
រដ្ឋ ទាំងនេះហើយ ដែរជាហេតុចេះតែធើឲ្យ បាត់បង់សន្លិកឆ្នោតរបស់គណប្រជាជន។
ដោយមានការរិះគន់ និងចោទប្រកានដូចខាងលើ់ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ អ្នកយកព័ត៌យើង មិន
អាចសុំធ្វើការស្រាយបំភ្កឺ ពីលោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាល នឹងលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុង
ប៉ោយប៉ែតបានទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង៕ សូមបញ្ជាក់ បើលោកចៅសង្កាត់ នឹងលោក
អភិបាលក្រុង គិតថា ការចេញផ្សាយនេះមិនពិត អាចធ្វើការទំនាក់ទំនងមក ការិយាល័យ ( កម្ពុជា ជោគជ័យ )
នឹងគេហទំព័រ ( CSN ) បានតាមរយ:ទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ។