បែកធ្លាយក្នុងវេទិកាសាធារណ:រឿងលោកពឿបពេមេឃុំ ស្រែព្រះបញ្ជាឲ្យគេយកម៉ូតូពលរដ្ឋទៅដាក់ ប៉ុស្តិ៍ប៉ូលិសហើយជំរិតទាប្រាក់ចំនួន៣៥០ដុល្លារ

ដោយ ៖ រស់ សុភា ស៊ី អេស អ៊ិន ( CSN )

 

មណ្ឌលគិរី ៖ បច្ចុប្បន្នគេមើលឃើញថា ពលរដ្ឋកម្ពុជា មានសិទ្ធិបញ្ចេញមតិបានច្រើន ពីទុកលំបាករបស់ពួក

គាត់ ពាក់ព័ន្ធទៅនឹងមន្ត្រីថ្នាក់ក្រោម ច្រើនតែធ្វើបាប រំលោភបំពាន នឹងគាបជំរិតទាប្រាក់ ពីពួកគាត់ តាមការ

បញ្ជាក់លិខិតស្នាម នឹងការរកទទួលទានប្រចាំថ្ងៃរបស់ពួកគាត់ ជាពិសេសនោះគឺ មន្ត្រីថ្នាក់មូលដ្ឋានតែម្ដង

ដែរតែងតែធ្វើបាប នឹងគាបសង្កត់ ទៅដល់ពួកគាត់។

 

ជាក់ស្តែង កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបើកវេទិកា

សាធារណ: ជាមួយពលរដ្ឋ រៀបចំកម្មវិធីដោយលោកអភិបាលស្រុកកែវសីមា ក្រោមអធិបតីភាព ឯកឧត្តម

សួន សុខឃីម អនុរដ្ឋលេខាធិការ ក្រសួងផែនការ នឹងមានការអញ្ជើញចូលរួម ពីអស់លោក លោកស្រី មន្ត្រី

ថ្នាក់មូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើនផងដែរ ។

 

ក្នុងនោះផងដែរក្រោយពី ឯកឧត្តម ឡើងមានមតិសំណេះសំណាល នឹងបាននាំយកការផ្ដាំផ្ញើសួរសុខទុក ពី

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកហរកម្ពុជា ទៅដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងវេទិកា

រួចមក ឯកឧត្តម ក៍បានប្រគល់វេទិកាសាធារណ:នេះ ឲ្យទៅបងប្អូនប្រជាពលរដ្ឋ ដែរពួកគាត់ចង់ឡើងបញ្ចេញ

មតិផងដែរ ពេលនោះគេឃើញពលរដ្ឋ បានឡើងស្នើសុំឲ្យលោក អភិបាលស្រុកកែវសីមា ជួយដោះស្រាយជូន

ពួកគាត់ បញ្ហាលោកមេឃុំ ស្រែព្រះ ជំរិតទាប្រាក់ពីពួកគាត់ចំនួន ៣៥០ ដុល្លារ ។

 

យោងតាមការរៀបរាប់ ពីប្រជាពលរដ្ឋខាងលើ បានឲ្យដឹងថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ពួកគាត់បាន

នាំគ្នាជិះម៉ូតូចូលព្រៃ រកជីកទំពាំង កាប់ចុងផ្ដៅ នឹងបេះផ្លែមានព្រៃ ដើម្បីយកមកលក់នៅផ្សារ ដោះស្រាយជីវ

ភាព លុះល្ងេចថ្ងៃដដែរ ពួកគាត់បានត្រឡប់មកដល់កន្លែងទុកម៉ូតូ ស្រាប់តែរកម៉ូតូមិនឃើញ នឹកស្មានថាចោរ

លួច ពួកគាត់ក៍បានទូរស័ព្ទទៅបងប្អូននៅភូមិ ឲ្យជួយស្ទាក់រកមើល តែរកមិនឃើញវាយប់ងងឹតទៅហើយ លុះ

ស្អែកឡើង ថ្ងៃទី៣ ខែ ឆ្នាំដដែរ បានដឹងថា ម៉ូតូរបស់ពួកគាត់ត្តូវបានខាងសហគមន៍ យកទៅផ្ញើទុកនៅប៉ុស្តិ៍

នគរបាលរដ្ឋបាល ឃុំស្រែព្រះ ទើបពួកគាត់នាំគ្នា ទៅទីនោះដើម្បីសុំម៉ូតូរបស់ពួកគាត់មកវិញ តែខាងប៉ុស្តិ៍នគរ

បាល បានប្រាប់ពួកគាត់ថា ពួកគាត់អត់មានសិទ្ធសម្រាចទេ ទៅសុំមេឃុំទៅ ។

 

ពលរដ្ឋខាងលើបានបន្តថា នៅពេលដែរពួកគាត់ ទៅជួបលោក ពឿប ពេ មេឃុំស្រែព្រះសុំម៉ូតូមកវិញ តែត្រូវ

បានលោកមេឃុំ ថាពួកគាត់ជាអ្នកខុសច្បាប់ ចូលព្រៃរបស់សហគមន៍ ទើបគាត់ប្រើឲ្យសហគមន៍ យកម៉ូតូមក

បើចង់បានម៉ូតូទៅវិញ យកលុយ ចំនួន ៣៥០ ដុល្លារ មកឲ្យ ទើបយកម៉ូតូទៅវិញបាន ពលរដ្ឋទាំងនោះ បាន

បន្តថា ពួកគាត់មានលុយមកពីណា ៣៥០ដុល្លារនោះ បើពួកគាត់រកព្រឹក ខ្វះល្ងេងយ៉ាងនេះ ទោះពួកគាត់ ខំ

ប្រិងអង្វរ យ៉ាងណាក៍លោកមេឃុំមិនស្ដាប់ដែរ ដឹងតែជំរិតយកលុយពីពួកគាត់ ចំនួន៣៥០ ដុល្លារ ។

 

ក្រោយពីបានស្ដាប់នូវការលើកឡើង របស់ពលរដ្ឋ បានលើកឡើង អំពីភាពឃោឃៅរបស់លោក ពឿប ពេ មេ

ឃុំស្រែព្រេះរួចមក លោកអភិបាលស្រុកកែវសីមា ហួសចិត្ត នូវទង្វើលោកមេឃុំ បានធ្វើដាក់ប្រជាពលរដ្ឋរបស់

ខ្លួនកន្លងមក ដោយលោកមិបានដឹងសោះ លោកបានឆ្លើយតប ជាមួយពលរដ្ឋ ផងដែរថា បើរឿងនេះពិតមែន

លោកនឹងចាត់ការជូន នឹងដោះស្រាយយកម៉ូតូនោះមកឲ្យវិញ មិនឲ្យបាត់ម៉ូតូបងប្អូនទេ ហើយលោកក៍បាន

បញ្ជាក់ផងដែរថា បើដូចពាក្យដែលបងប្អូន ប្រជាពលរដ្ឋនិយាយនេះមែន វាជាទង្វើខុសច្បាប់ទាំងស្រុងហើយ

នូវអ្វីដែរមេឃុំប្រព្រឹត្តបែបនេះ លោកបានសម្ដែងនូវក្ដីអស់សង្ឃឹមយ៉ាងខ្លាំង ចំពោះលោកឃុំធ្វើបែបនេះ។

 

ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋ អ្នកយកព័ត៍មានយើង បានទៅជួបលោកមេឃុំ ផ្ទាល់នៅសាលា

ឃុំ ដើម្បីសុំការបំភ្លឺ ការលើកឡើងរបស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាសាធារណ: កាលពីថ្ងៃទី១៣ ខែកញ្ញាកន្លង

មកនេះ តែត្រូវបាន លោកមេឃុំ បដិសេធ មិនឲ្យសម្ភាសអ្វីទេ ដោយលោកប្រាប់ថា ជាកន្លែងចុះឈ្មោះបោះ

ឆ្នោ លោកថា ចាំទៅផ្ទះ តែវាជាការដោះសារបស់លោកមេឃុំប៉ុណ្ណោះ អ្នកយកព័ត៌មាន យើងខំស្វែងរកលោក

បកស្រាយបំភ្លឺមិនបាទេ ដោយលោកមេឃុំគេចរហូត មិនព្រមសហការបកស្រាយបំភ្លឺឡើយ។/

 

2016-09-14_10-33-38 2016-09-14_10-34-24 2016-09-14_10-32-43 2016-09-14_10-35-20

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author