មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ធ្លាយដំណឹង ជនភៀសខ្លួន ប្រទេសអូស្ដ្រាលី ជាក្មេងស្រី មិនទាន់គ្រប់អាយុ លើកោះ NAURU ត្រូវពួកសន្តិសុខ បំពានផ្លូវភេទ

Nauru៖ សារព័ត៌មានដេលីម៉េល របស់អង់គ្លេស បានចុះផ្សាយ កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៤ នេះ ឲ្យដឹងថា មានការទម្លាយនូវ ព័ត៌មានពីសំណាក់ ជនភៀសខ្លួន ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់អំពីករណី ដែលសន្តិសុខយាមកាម នៅលើកោះ Nauru មានជាប់ពាក់ព័ន្ធ នឹងអំពើបំពារបំពានផ្លូវភេទ ទៅលើ ជនភៀសខ្លួន។

ប្រភពដដែល បានឲ្យដឹងថា សន្តិសុខយាម លើកោះ Nauru ដែលមានតួនាទី មើលការខុសត្រូវ លើក្រុមជនភៀសខ្លួនទាំងនោះ កំពុង ជាប់ពាក់ព័ន្ធ ក្នុងអំពើគំរាមកំហែង លើការរំលោភសេពសន្ថវៈ ទៅលើក្រុមជនភៀសខ្លួន ដែលជាក្មេងស្រីអនីតិជន មិនទាន់ គ្រប់អាយុ នៅឡើយ។ ការគំរាមកំហែង លើផ្លូវភេទនេះ បានកើតឡើង ខណៈពេលដែល ក្មេងស្រីទាំងនោះ ចេញពីបរិវេណ កន្លែងស្នាក់នៅ របស់ពួកនាង។ ជនភៀសខ្លួន ដែលទម្លាយប្រាប់ ដល់សារព័ត៌មាន រូបនេះ ថែមទាំងបន្តឲ្យដឹងទៀតថា សន្តិសុខបានស្នើរសុំការរួមភេទ ជាថ្នូរនឹងការដោះដូរ ជាមួយនឹង ការផ្តល់សារធាតុហាមឃាត់មួយចំនួន និង ចង់ឲ្យពួកនាង ដែលជាក្មេងស្រី មិនទាន់គ្រប់អាយុ បង្ហាញរាងកាយ ដល់ពួកគេមើល ដើម្បីអាចងូចទឹកបាន រយៈពេល ២នាទី យ៉ាងយូរ នេះបើតាមការបញ្ជាក់ប្រាប់ របស់ជនភៀសខ្លួន ដែលសុំមិនបញ្ចេញឈ្មោះ ម្នាក់នោះ ប្រាប់ដល់សារព័ត៌មាន។

ចំណែក ជនភៀសខ្លួនម្នាក់ទៀត ក៏បានប្រាប់ឲ្យដឹងផងដែរថា ធ្លាប់មានសន្តិសុខយាម ជនជាតិអូស្ត្រាលីម្នាក់ មានបំណង ចង់រួមភេទ ជាមួយ នឹងក្មេងស្រីនៅលើកោះ និង ធ្លាប់បានបង្ខំ ក្មេងស្រីមិនទាន់គ្រប់អាយុ ២នាក់ ឲ្យសម្តែងសកម្មភាព ស្រើបស្រាល នៅនឹងមុខ សន្តិសុខនោះ ដើម្បីឲ្យរូបគេមើល ថែមទៀតផង នេះបើតាមការប្រាប់ឲ្យដឹង ពីសំណាក់ជនភៀសខ្លួន ម្នាក់នោះ យ៉ាងដូច្នេះ។

គួរបញ្ជាក់ដែរថា នេះជាព័ត៌មានមួយ ដែលកំពុងមានការស្នើរសុំ ឲ្យមានការស៊ើបអង្កេតផងដែរ ពីសំណាក់ លោក Hanson-Young សមាជិកព្រឹទ្ធសភាមួយរូប ទៅកាន់រដ្ឋមន្ត្រីអន្តោប្រវេសន៍ អូស្ត្រាលី លោក Scott Morrison។

ចំពោះការកត់សម្គាល់ឃើញ មួយទៀតដែរនោះ ត្រង់ថា ករណីលេចធ្លាយដំណឹង អំពីការជាប់ពាក់ព័ន្ធ របស់សន្តិសុខ លើកោះ Nauru បានកើតមានឡើង ក្រោយពីមាន ការតវ៉ាប្រឆាំង នឹងការសំរេចចិត្ត ផ្តល់ការ ការពារបណ្តោះអាសន្ន និង ការទទួលបានសិទ្ធការងារ នៅក្នុងប្រទេសអូស្ត្រាលី ជូនទៅដល់ ជនភៀសខ្លួនដែលរស់នៅ លើកោះ Christmas ប៉ុន្តែ សំរាប់ ក្រុមជនភៀសខ្លួន ដែលជាប់ឃុំឃាំង នៅលើកោះ Nauru បែរជាមិនទទួលបាន ដូចគ្នាទៅវិញ ដោយផ្ទុយមកវិញ ពួកគេ ដែលនៅលើកោះ Nauru ទាំងនោះ ត្រូវបានសំរេចឲ្យ បញ្ជូនមកកាន់ ប្រទេសកម្ពុជាវិញ។ ក្រោយការសំរេចបញ្ជូន ពួកគេ មកកាន់ប្រទេសកម្ពុជា រួចមក ឃើញថា មានការប្រឆាំងតវ៉ា កើតមានឡើង ទាំងនៅមុខ ស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា និង ទាំងនៅលើកោះ Nauru ផងដែរ។

គួររំលឹកដែរថា នេះមិនមែនជា លើកទីមួយនោះទេ ដែលមានការផ្តល់ដំណឹង អំពីករណី ជាប់ពាក់ព័ន្ធ នឹងអំពើ បំពារបំពានផ្លូវភេទ នៅលើ កោះ Nauru នេះបើតាមការឲ្យដឹង ពីអ្នកនាំពាក្យរបស់ Ian Rintoul។ គាត់បានឲ្យដឹងទៀតថា៖ « ពួកយើងកំពុងតែ ពិនិត្យទៅលើ បញ្ហានេះ ហើយម្យ៉ាងទៀត វាក៏មិនមែនជា ករណីដោយឡែកណាមួយ នោះដែរ ព្រោះថា ធ្លាប់មានការរិះគន់ ស្រដៀងគ្នានេះ ប៉ុន្មានខែកន្លងមកហើយ»៕

imageQimageimage

ដកស្រង់ពី: khmerload

Share on Facebook