ចេញផ្សាយដោយ ៖ អង្គភាព ( កម្ពុជា ជោគជ័យ ) CSN
ភ្នំពេញ ៖ ប្រភពរាយការណ៍ពីពលរដ្ឋ បានឲ្យដឹងថា បច្ចុប្បន្នគេសង្កេតឃើញ ឈ្មួញដាក់គ្រឿងចក្រ ជាច្រើន
គ្រឿង បាននឹងកំពុងធ្វើសកម្មភាព កាប់កកាយជីកយកអាចម៍ដីបឹងត្រាវ ជាបឹងរបស់រដ្ឋ ដែរមានទីតាំង ស្ថិត
ក្នុងភូមិចំបកមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ទៅធ្វើអាជីវកម្ម ដោយមានការឃុបឃិត ពីមេភូមិ នឹង
ចៅសង្កាត់ យកអាចម៍ដីទាំងនោះទៅលក់ ចែកលុយគ្នាដាក់ហោប៉ៅ យ៉ាងសប្បាយចិត្ត។
ប្រភពពីប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថា កាលដែរដាក់គ្រឿងចក្រ ទៅជីកកកាយដីបឹង ខាងលើនេះ មាន
មេភូមិ នឹងចៅសង្កាត់ បានអះអាងថា ជីកស្ដាបឹង នឹងយកអាចម៍ដីមកធ្វើផ្លូវ ក្នុងភូមិរបស់ពួកគាត់ តែផ្ទុយទៅ
វិញ ដីបឹងត្រាវជិតរលាយអស់ហើយ ផ្លូវក្នុងភូមិរបស់ពួកគាត់នៅតែមិនទាន់ឃើញធ្វើ មានតែលំបាកធ្វើដំណើ
លើសដើម ដោយរថយន្តដឹកដីទាំងនោះបើកឡើងចុះទៅមក ។
ប្រភពដដែរបានបន្តឲ្យដឹងទៀតថា គ្រឿងចក្រដែរកំពុងធ្វើសកម្មភាព ជីកដីបឹងសព្វថ្ងៃនេះ ត្រូវបានគេស្គាល់
ថា ឈ្មោះ ម៉ៅ ត្រូវជាកូនលោកគ្រូ ឃាង ជាថៅកែគ្រឿងចក្រដឹកដីដុះស្លែជាយូមកហើយ មិនដែរឃើញជំនាញ
ឬស្ថាប័នពាក់ព័ន្ធណា មករំខានក្នុងការរកស៊ីរបស់គាត់ម្ដងណាទេ ទោះបីក្រុមគ្រឿងចក្រនេះ ជីកដីបឹងរបស់
រដ្ឋ គ្មានច្បាប់ ឬជីកកកាយដីព្រៃលិចទឹកសម្រាប់ត្រីពងកូន ក៍អាជ្ញាធរមូដ្ឋាន នឹងមន្ទីរពាក់ព័ន្ធទាំងនោះ ធ្វើមិនឬ
ដឹងមិនលឺមិនឃើញដែរ បណ្ដោយឲ្យឈ្មួញធ្វើអ្វីៗស្រាយតែអំពើចិត្ត ឲ្យតែបានលុយចែកគ្នាដាក់ហោប៉ៅ មិន
គិតពីការបាត់បង់ធនធានធម្មជាតិ គិតតែពុករលួយ ជាប្រព័ន្ធ ដែរជាហេតុធ្វើឲ្យបាត់បង់ ចំណូថវិកាជាតិ រាប់
ម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗផងដែរ។
ពាក់ព័ន្ធករណីខាងលើ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ អ្នកយកព័ត៌មានយើងបានចុះ ទៅដល់ទីតាំង ដី
បឹងត្រាវរបស់រដ្ឋ ដែរគ្រឿងចក្រកំពុងធ្វើសកម្មភាពនោះ ដើម្បីថតយកសកម្មភាព តែម្ចាស់គ្រឿងចក្រទាំងនោះ
ដឹងខ្លួនធ្វើអំពើខុសច្បាប់ បាននាំគ្នាបើករថយន្ត នឹងគ្រឿងចក្ររត់ចេញពីរណ្ដៅដី បោលចូលព្រៃអស់ មិនអាចដាច់រួច
ឲ្យអ្នកយកព័ត៌មានយើងធ្វើការសាកសួរបានឡើង។
យោងតាមប្រភព ពីអ្នកធ្លាប់ធ្វើអាជីវកម្មជីកនឹងដឹកអាចម៍ដីលក់ សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការ
ធ្វើអាជីវកម្មជីកដី នៅក្នុងដីរាជធានី គឺមន្ទីរ ឬក្រសួងគេមិនអនុញ្ញាតឲ្យមានទេ និយាយរួមគឺគេមិចេញច្បាប់
ឲ្យតែម្ដង ធ្វើបាននេះគឺមកពីមានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយជាពិសេសនោះ ក៍មានបុគ្គលស្លៀកពាក់
ជាឯកសណ្ឋាន កងរាជអាវុធហត្ថ ជិះម៉ូតូមកយកលុយតាមកន្លែងគ្រឿងចក្រ ក្នុង១កន្លែង ១០០០០រៀលផង
ដែរ ក្នុង១ថ្ងៃ មិនក្រោម ៥នាក់នោះទេ ។
ពាក់ព័ន្ធករណីខាងលើនេះ អ្នកយកព័ត៌មាន ( កម្ពុជា ជោគជ័យ ) CSN នឹងសាន់ដេ ក៍ធ្លាប់បានធ្វើការសាកសួរ
ទៅលោកមេភូមិចំបកមាស នឹងលោក ចៅសង្កាត់បាក់ខែងម្ដងដែរ ពាក់ព័ន្ធការជីកយកអាចម៍ដឹងត្រាវនេះ តែ
ត្រូវបានលោកចៅសង្កាត់ នឹងបក្ខពួកចៅសង្កាត់ម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ បានឆ្លើយមកទាំងទទឹង
ទិស ដោយថាគេធើគេមានច្បាប់ហើយ ពាក្យនេះគឺឆ្លើយទាំងគំរោះគំរើយ មកដាក់អ្នកយកព័ត៌មានយើង ទាំង
ពីអង្គភាព ធ្វើឲ្យអ្នកយលព័ត៌មានយើង ទទួលព័ត៌មានមិនបាន ។
ដោយឡែងលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា បានប្រាប់ មកអ្នកយកព័ត៌មាន ( កម្ពុជា ជោគជ័យ )
យើង តាមទូរស័ព្ទ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ឲ្យបានដឹងថា ពាក់ព័ន្ធខាងលើនេះ លោកអត់បានដឹង
ទេ ព្រោះដីនេះទើបតែកាត់ពីខេត្តកណ្ដាល មកឲ្យខណ្ឌជ្រោយចង្វាប៉ុណ្ណោះ ចិងហើយបានជាលោក មិនសូវ
បានដឹងទេ បើមានពិតមែន លោកនឹងចុះមកពិនិត្យមើល ហើយចាត់វិធានការទៅតាមផ្លូវច្បាប់។/