លោកសំកុសលប្រធានសាខាគយនឹងរដ្ឋករខេត្តកោះកុង បើកដៃឲ្យកូនចៅដាក់កុងត្រូជជុះដេកអង្រឹងចាំយកលុយ

ដោយ ៖ សហការី CSN www.csnpaper.com

 

ខេត្តកោះកុង ៖ មានសេចក្តីរាយការណ៍ ពីសំណាក់អាជីវករដឹកទំនិញ ពីខេត្រកោះកុងមកភ្នំពេញ បានលើក

ឡើងថា បច្ចុប្បន្នមានមន្ត្រីគយមួយក្រុម បានដាក់ស្នាក់ការចល័ត ដែរគេហៅថាជាប៉ុស្ដិ៍ជជុះ មួយកន្លែង ប្រ

ចាំនៅ ផ្លូវជាតិលេខ ៤៨ នៃទឹកដី ខេត្តកោះកុង ដោយមន្ត្រីគយទាំងនោះ ដេកយោលអង្រឹក ចាំប្រមូលលុយ

ពីក្រុមឈ្មួញដឹកទំនិញឆ្លងកាត់ ដោយមានឈ្មួញ ចូលទៅបង់លុយទាំងកណ្ដាលថ្ងៃចែស ហើយមួយថ្ងៃៗ រាប់

សិបនាក់ ដូច្នេះគយទាំងនោះ អាចរកលុយតាមរបៀបពុលរលួយ នេះបានមិនតិចទេ ក្នុងមួយថ្ងៃៗ ។

 

តាមសេចក្ដីរាយការណ៍ បានឲ្យដឹងទៀតថា ទំនិញខូចគុណភាពគ្រប់ប្រភេទ ដែលផ្ទុកទៅដោយសារ ធាតុគីមី

មកពីរ ប្រទេសសៀម ចូលមកក្នុងប្រទេសកម្ពុជា តាមច្រករបៀង ចាំយាមក្នុង ភួមិសាស្ត្រ ខេត្តកោះកុង យ៉ាង

គគ្រឹកគគ្រេង បែបអនាធិបតេយ្យ គ្មានការទុបស្កាត់ នឹងធ្វើការបង្ក្រាប ពីមន្ដ្រីគយ នឹងមន្ត្រីកាំកុងត្រូល ម្នាក់

ណានោះឡើយ ។

 

ជាក់ស្ដែងបច្ចុប្បន្ន មានទំនិញ ជាច្រើនមុខ ដឹកពីខេត្តកោះកុង ឆ្លងកាត់គយមួយកន្លែង នៅតាម បណ្ដោយ

ផ្លូវ ជាតិលេខ៤៨ នៅត្រង់ចន្លោះ គីឡូម៉ែត្រលេខ៥៤ និង៥៥ ស្ថិតក្នុងភូមិ ជីនាល ឃុំអណ្ដូងទឹក ស្រុកបូ ទុម

សាគរ ខេត្តកោះកុង មេក្រុមគយ ខាងលើត្រូវបាន គេស្គាល់ឈ្មោះថា នេត ចន្ថា និងបានប្ដូរវេនគ្នារ យកលុយ

ជាមួយនឹងលោក ទី សូរីវុទ្ធ ដោយយក៧ថ្ងៃម្នាក់ ចំពោះការយកលុយនោះ មិនបានធ្វើការត្រួតពិនិត ថា តើនៅ

ក្នុងឡាន មានផ្ទុកអ្វីខ្លះនោះទេ គីគ្មានអ្វីក្រៅពីដេកចាំយក លុយតែប៉ុណ្ណោះ។អ្វីដែលគួរអោយ ភ្ញាក់ផ្អើលនោះ

ត្រូវបានគេសង្កេតឃើញថា នាក់ដែលចាំយកលុយមិនដឹង ជាសមត្ថកិច្ចខាងណា ព្រោះមិនមាន ឯកសណ្ឋាន

ច្បាស់លាស់ ទើបប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ជាប៉ុស្ដិ៍ជជុះ ។

 

យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីមួយរូបធ្វើការនៅ ស្រុកបូទុមសាគរ សូមមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់

អ្នកយកព័ត៌មានយើងថា នៅក្នុងឡានដឹក ទំនិញទាំងអស់នោះ បង្កប់ទៅដោយសារធាតុគីមី មានដូចជាសាច់

មាន់ ជង្គង់មាន់ ស្លាបមាន់ ប្រហិត នឹងគ្រឿងទេស ជាច្រើនផ្សេងទៀត ក្នុងនោះ មួយចំនួនបានបង្កប់នៅ

( ឡេ និងគ្រឿងថែរក្សារ សម្រស់ ដែលក្រសួង សុខាភិបាល បានហាមឃាត់ ទៀតផង ) ។

 

មន្ត្រីដដែលបាន អោយដឹងទៀតថា ប្រាក់ចំណូល ដែលបានមក ពីបង់ក្បាលឡានក្នុង មួយឡាន ៨០០០០៛

( ប្រាំបីម៉ឺនរៀល ) ទៅ១០.០០០០៛ ( ដប់ម៉ឺនរៀល )  ដោយមួយថ្ងៃៗមាន រថយន្តរាប់សិបគ្រឿង ចូលទៅបង់

នៅទីនោះ។ មន្ត្រីដដែលបន្តឲ្យដឹងទៀតថា លុយ ដែលលោក នេត ចន្ថា នឹង លោក ទី សូរីវុទ្ធ ប្រមូលយក

ទាំងយប់ទាំងថ្ងៃ នោះសង្ស័យតែមិនបាន បងចូលជាថវិការរដ្ឋនោះទេ ហើយលុយដែលឈ្មួញបង់ក្បាលឡាន

រាប់សិបគ្រឿងឲ្យ មន្ត្រីគយទាំង២នាក់នោះ ទល់តែយកការ៉ុងទៅដាក់ បានដាក់លុយនោះអស់ ។

 

ក្នុងការដាក់កុងត្រូលខាងលើ ត្រូវបានប្រជាពលរដ្ឋ នឹងឈ្មួញដឹកទំនិញតូចតាច តាមផ្លូវក្នុងភូមិសាស្ត្រខាង

លើ ពួកគេបានដាក់ដាក់ការសង្ស័យថា លុយដែលប្រមូលបាន ពីក្រុមឈ្មួញ ត្រូវបាន លោក នេត ចន្ថា និង

លោក ទី សូរីវុទ្ធ ចែកពាក់កណ្ដាល ឲ្យទៅលោក សំ កូសល់ ប្រធានសាខាគយ និងរដ្ឋាករខេត្ត កោះកុង ទើប

មន្ត្រីគយទាំង ២នាក់នេះ អាចធ្វើព្យុះ ធ្វើភ្លៀងតាមតែអំពើចិត្ត តម្រូវឲ្យអ្នករកស៊ីត្រូវបង់លុយ ដោយកំណត់បែប

នេះហើ បែជាលោក សំ កុសល ប្រធានសាខាគយ នឹងរដ្ឋករខេត្ត គ្មានប្រតិកម្មណាមួយ ទៅលើមន្ត្រីគយទាំង

២នាក់នេះសោះ ទុកឲ្យដេកយោអង្រឹង សង្ងំយកលុយយ៉ាងសុខស្រួល។

 

ការលើឡើងនូវការលើកឡើងខាលើនេះ នូវមិនទាន់មានការបកស្រាយបំភ្លឺ ពីលោក នេត ចន្ថា និង លោក ទី

សូរីវុទ្ធ នៅឡើយទេ ជុំវិញការចោទ ប្រកាន់ខាងលើនេះ ដោយឡែង លោក សំ កុសល ប្រធានសាខាគយ នឹង

រដ្ឋករខេត្ត ក៍មិនអាចសំការបំភ្លឺបានដែរ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនងទៅលោក ។ ទោះយ៉ាងណា

នៅក្នុងការចេញផ្សាយ ពីអង្គភាព សារព័រត៌មាន កាសែត ( កម្ពុជា ជោគជ័យ ) នឹងគេហទំព័រ ( CSN ) www.

csnpaper.com ខាងលើនេះ បើលោក គិតថា វាមិនត្រឹមត្រូវ នៅចំណុចណាមួតនោះ សូមធ្វើការទំនាក់ទំនង

មកអង្គភាព រាមរយ:ទូរស័ព្ទលេខ 078 55 11 12 / 097 777 6000 រៀងរាល់ម៉ោងធ្វើការ។

 

សូមបញ្ជាក់ ការចេញផ្សាយខាងលើនេះ បើមិនមានការបងស្រាយបំភ្លឺណាមួយ ពីមន្ត្រីគយ ឬប្រធានសាខា

គយ នឹងរដ្ឋករខេត្តទេ អង្គភាពយើងនឹងស្វែងរកលេខទូរស័ព្ទ ដើម្បីសំធ្វើការបំភ្លឺ ហើយនឹងចេញផ្សាយជា

បន្តបន្ទាប់ទៀត ៕

 

2016-09-16_07-18-59 2016-09-16_07-16-32 2016-09-16_07-14-44 2016-09-16_07-17-49

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author