ភ្ងាក់ងារកាសែតព្រះច័ន្ទកម្ពុជា២នាក់ត្រូវបានមន្ត្រី យោធាច្រករបៀងណងច័ន្ទគំរាមបាញ់សម្លាប់ ខណ:ចុះយកព័ត៌មាន

ដោយ ៖ រ៉ម សាវី ( កម្ពុជា ជោគជ័យ ) CSN

 

ខេត្តបន្ទាយមានជ័យ ៖ បច្ចុប្បន្នជីវិតអ្នកសារព័ត៌មាន ត្រូវបានគេគំរាមគំហែងគ្រប់បែបយ៉ាង នឹងគ្រប់ពេលវេ

លា ផងដែរ ជាពិសេសនោះគឺឈ្មួញទុច្ចរិត នឹងអ្នកមានអំណាចមួយចំនួន គេមិនសប្បាយចិត្ត ជាមួយអ្នកកា

សែត នឹងទូរទស្សន៍ ដែរតែងតែទៅរំខាន ដល់ការងាររកស៊ីខុសរបស់ពួកគេនោះទេ ជាក់ស្ដែង កលពីថ្ងៃទី១៦

ខែកញ្ញា ឆ្នាំ២០១៦នេះ អ្នកយកព័ត៌មាន ឲ្យអង្គភាពកាសែត ( ព្រះច័ន្ទ កម្ពុជា ) ២នាក់ ត្រូវបានមន្ត្រីយោធា

កងពល លេខ៥០៣ ចំណុះឲ្យភូមិភាគ៥ ប្រចាំការនៅច្រករបៀងណងច័ន្ទ គំរាមបាញ់សម្លាប់ ខណ:អ្នកយក

ព័ត៌មានទាំង២នាក់ ចុះទៅយកព័ត៌មាន នឹងថតយករូបភាភ នៅពេលច្រករបៀងមួយនេះ បើកឲ្យមេខ្យល់នាំ

ពលករចំណាកស្រុកខុសច្បាប់ ចូលទៅធ្វើការនៅក្នុងប្រទេសថៃ។

 

លោក ប៉ាត សុខ ចាងហ្វាងកាសែត ( ព្រះច័ន្ទ កម្ពុជា ) បានអះអាងថា គឺមានការគំរាមគំហែង បាញ់សម្លាប់

ភ្ងាក់ងារ របស់អង្គ ( ព្រះច័ន្ទ កម្ពុជា ) ពិតមែន ក្នុងនោះទី១ មានឈ្មោះ វេន ប្រុស ជាប្រធានសាខា ប្រចាំខេត្ត

បន្ទាយមានជ័យ ទី២ ឈ្មោះ ជ័យ ពិសិដ្ឋ ជាអនុប្រធានសាខា ប្រចាំខេត្តបន្ទាយមានជ័យ ខណ:អ្នកយកព័ត៌

មានទាំង២នាក់ ចុះទៅយកព័ត៌មាន នៅចំណុច ច្រករបៀង ស្ថិតក្នុងភូមិជោគ ជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ។

 

លោកបានបន្តថា ក្នុងការគំរាមបាញ់សម្លាប់ ទៅលើកូនចៅខាងលើនេះ លោកមិនព្រមនៅស្ងៀមទេ ហើយ

លោកក៍មិនបណ្ដោយ ឲ្យជនទំនើងរូបនេះរួចពីសំណាញ់ច្បាប់ដែរ លោកបានឲ្យភ្ងាក់ងាររបស់លោក ដែរត្រូវ

គេយកកាំភ្លើងមកភ្ជង់ក្បាល គំរាមបាញ់សម្លាប់ ខណ:ចុះទៅយកព័ត៌មាន នៅចំណុចកើតហេតុខាងលើ កាល

ពីថ្ថៃទី១៦ នេះ បានរៀបចំឯកសារួចអស់ហើយ ព្រមទាំងរូបភាព នឹងឯកសាសម្លេងផងដែរ នឹងដាក់ទៅតុលារ

ក្នុងពេលឆាប់ៗនេះ ដើម្បីទាមទារកយុត្តិធម៌ ជូនដល់ភ្ងាក់ងាររបស់គាត់ផងដែរ។

 

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋចំណាកស្រុកខុសច្បាប់ បានឲ្យអ្នកយកព័ត៌មានយើងដឹងថា ពួកគាត់មក

ពីខេត្តតាកែវ ខេត្តព្រៃវែង នឹងខេត្តពោធិសាត់ តែងតែមេខ្យល់ នាំទៅរកការងារធ្វើ តាមច្រកមួយនេះ ដោយបង់

លុយឲ្យទៅមន្ត្រីយោធាច្រកនេះ ក្នុង១នាក់ចំនួន១៥០បាត ( លុយថៃ ) នេះនៅមិនទាន់គិតថ្លៃ មេខ្យល់នាំទៅ

ផង ១៥០បាតនេះ នៅពេលចូលទៅ នៅពេលវិលមកវិញ ធ្វើបុណ្យបិណ្ឌភ្ជុំ ចូលឆ្នាំ ឬត្រូវវិលមកបោះឆ្នោតត្រូវ

ត្រូវពួកគេយកលុយម្ដងទៀត ដោយតម្រូវឲ្យបង់ក្នុងម្នាក់ ចំនួន២០០បាត ទើបចូលមកកម្ពុជាវិញបាន ។

 

គួបញ្ជាក់ផងដែរថា ខេត្តបន្ទាយមានជ័យ រាប់ទាំងក្រុងប៉ោយប៉ែតផងដែរនោះ មានច្រករបៀងជាច្រើនកន្លែង

កំពុងសម្រុក នាំពលករខុសច្បាប់ ទៅប្រទេសថៃយ៉ាងគំហុក ក្នុង១ថ្ងៃៗរាប់រយនាក់ ដោយមានការបើកភ្លើង

ខៀវ ពីមេអង្គភាពនិមួយៗ ថ្នូទៅនឹងលាភសក្ការៈ រាប់សិបម៉ឺនបាតក្នុង១ខែៗ សំរាប់ចែកគ្នាដាក់ហោប៉ៅ យ៉ាង

សប្បាយចិត្ត មិនគិតអាណិតខ្មែរដូចគ្នាទេ ជាពិសេសនោះ គឺផ្គើនទៅនឹងបទបញ្ជា របស់រាជរដ្ឋាភិបាល ដែរ

មានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 

ពាក់ព័ន្ធករណីខាងលើ អ្នកយកព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីលោក វរ:សេនីយ៍ទោ អ៊ុន សុច័ន្ទ បានទេ

នៅរសៀថ្ងៃទី១៦នេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង រាល់កាលចេញផ្សាយ បើចំណុចត្រងណា

ថាមិនពិត អាចធ្វើការទំនាក់ទំនង មកអង្គភាព តាមរយ:ទូរស័ព្ទលេខ 078 55 11 12 / 097 777 6000 ។/

 

img-20160916-wa0028 img-20160916-wa0032 img-20160916-wa0030 img-20160916-wa0027 img-20160916-wa0031

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author