ដីព្រៃសហគមន៍ជាដីរបស់រដ្ឋរាប់រយហិតាប្រធាន សហគមន៍ឃុបឃិតជាមួយអាជ្ញាធរស្រុក លក់ទៅឲ្យជនជាតិកូរ៉េវាយព្រៃទន្ទ្រានយកដី

ដោយ ៖ រស់ សុភា ( កម្ពុជា ជោគជ័យ ) CSN

 

មណ្ឌលគិរី ៖ មានសេចក្ដីរាតការណ៍ ពីប្រជាពលរដ្ឋរស់នៅ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដី

ព្រៃមួយកន្លែង ស្ថិតនៅក្នុងស្រុកពេជ្រដា កំពុងរងនូវការកាប់បំផ្លាញ ពីសំណាក់ក្រុមឈ្មួញ នឹងមន្ត្រីដែរមាន

អំណាច បានឃុបឃឹតគ្នា វាយព្រៃសហគមន៍ យកដីរាប់រយហិតា មិនឃើញមានស្ថាប័ន ឬមន្ទីពាក់ព័ន្ធ នឹងអា

ជ្ញាធរ ស្រុកស្រុកពេជ្រាដា ចុះមកទប់ស្កាត់ និងបង្ក្រាបទាល់តែសោះ ទំនងស្ដាប័នទាំងនោះដេកលក់អស់ ឬក៍

ត្រូវថ្នាំសណ្ដំរបស់ឈ្មួញអស់ទៅហើយ បានជាគ្មានវិធាការទប់ស្កាត់ ទុកឲ្យឈ្មួញធ្វើតាមតែអំពើចិត្តយ៉ាងនេះ។

 

ពលរដ្ឋរស់នៅក្នុងភូមិពូក្រូច ឃុំស្រែអំពូន ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាច្រើនអ្នកបានឲ្យដឹងថា ខណ:ដែរ

ឈ្មួញវាយព្រៃយកដីខាងលើនេះ មិនមែនជាដីឯកជនទេ វាជាដីសហគមន៍ របស់ភូមិពូក្រូច គឺជាដីរបស់រដ្ឋ តែ

ត្រូវបានប្រធានសហគមន៍ បានឃុបឃិតគ្នា ជាមួយអាជ្ញាធរស្រុក លក់ដីនេះទៅអោយជនជាតិកូរ៉េ ។

 

ប្រភពដដែរបានបន្តថា បច្ចុប្បន្នគ្រឿងចក្រ អិចស្កាវទ័រមួយគ្រឿង បាននឹងកំពុងវាយព្រៃ នៅលើដីនេះ ដោយ

ពុំមានឯកសារណាមួយ បញ្ជាក់ពីមន្ត្រីជំនាញ ឬអាជ្ញាធរស្រុក និងជំនាញពាក់ព័ន្ធ ដើម្បីសុំធ្វើការ វាយព្រៃនៅ

តំបន់ខាងលើនេះទេ បើតាមផ្លូវច្បាប់ មុននឹងចូលមកវាយព្រៃ ត្រូវម្ចាស់ដី នឹងម្ចាស់គ្រឿងចក្រ ត្រូវតែជូនដំ

ណឹង មកប្រធានសហគមន៍ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអំពូន ឬអធិការដ្ឋាននគរបាលស្រុកពេជ្រាដា ព្រមទាំង

សាលាស្រុកពេជ្រាដា ដើម្បីបង្កើតជាវេទិការសាធារណ: ឲ្យប្រជាពលរដ្ឋ បានជ្រាបទៅតាមច្បាប់ផងដែរ។

 

ពាក់ព័ន្ធទៅនឹង ការវាយព្រៃទន្ទ្រានយកដីពីសំណាក់ អ្នកមានលុយ នឹងមានអំណាចខាងលើនេះ លោក ឈឹត

សុផល ប្រធានមន្ទីបរិស្ថាន នឹងលោក វង់ សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើ មណ្ឌលគិរី បានប្រាប់ឲ្យ តាម

តាមទូរស័ព្ទឲ្យដឹងថា ការវាយព្រៃនៅចំណុចខាងលើនេះ មិនមានការស្នើសុំ មកខណ្ឌរដ្ឋបាលព្រៃឈើនោះទេ

លោកទើបតែដឹង ក្រោយពីភ្ងាក់ងារសាព័ត៍មាន បានរាយការណ៍មកនេះ។ លោកបានបញ្ជាក់ថា លោកនឹងសុំ

កម្លាំងចុះត្រួតពិនិត្យ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ បើមានរឿងចិងកើនមានពិតមែន។

 

ទោះយ៉ាងណា ពលរដ្ឋនៅតែរិះគន់ថា សម្ដីទាំងនេះ គ្រាន់តែជាសម្ដីដោះស្រាយយកល្អប៉ុណ្ណោះ តែធាតុពិត

ពួកគេបានឃុបឃិតគ្នាជាប្រព័ន្ធអស់ទៅហើយ រាប់តាំងពីប្រធានសហគមន៍ឡើងទៅ រហូតដល់អភិបាលស្រុក

នឹងអាចទៅដល់អភិបាលខេត្តទៀតផង ក្នុងរឿងវាយព្រៃទន្ទ្រានយកដីរដ្ឋនេះ ទង្វើរបែបនេះ ធ្វើឲ្យពលរដ្ឋខក

ចិត្តយ៉ាងខ្លាំង អាចនឹងឈានបាត់បង់សន្លឹកឆ្នោយ របស់គណបក្សប្រជាជនទៀតផង នៅក្នុងអណត់នេះ បើ

ក្នុងនាមខ្លួនជាអ្នកអនុវត្តច្បាប់ បែរជាឃុបឃឹតគ្នា ដើម្បីតែផលប្រយោជន៍ យកលុយចែកគ្នាដាក់ហោប៉ៅ មឹន

ខ្វល់អំពីច្បាប់ទៅវិញ៕

 

2016-09-17_07-14-57 2016-09-17_07-16-31 2016-09-17_07-16-00

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author