ញាក់សាច់គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ ជាតិលេខ៤

ដោយ ៖ សហការី ( កម្ពុជា ជោគជ័យ )

 

ក្រុងព្រះសីហនុ ៖ ញាក់សាច់គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ត នឹងម៉ូតូ នៅតាមបណ្ដោយ

ផ្លូវជាតិលេខ៤ ស្លាប់ភ្លានៗ នៅលើដំបូរថយន្ត កាលពីវេលាម៉ោង៤ នឹង១៥នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦

នេះ នៅចន្លោះគឺឡូម៉ែត្រលេខ ២០២ / ២០៣ ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ្ញាហេង ស្រុកព្រៃនប់ ក្រុង /

ខេត្តព្រះសីហនុ។

 

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស១នាក់ ជិះម៉ូតូ ១

គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1S.15 17 យ៉ាងលឿន មកដល់ចំណុចកើតហេតុ

ខាងលើ បានទៅបុកនឹងរថយន្ត ១គ្រឿងម៉ាកកាមរី ( បាឡែន ) ពណ៍ទឹកប្រាក ពាក់ស្លាកលេខ ភ្នំពេញ 2Z.

5298 បើកបរក្នុងទិសដៅ ពីត្បូងទៅជើង ពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែ

ម្ដង។

 

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះបណ្ដាលឲ្យស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ខាងលើ មានឈ្មោះ ឈុន ចាន់នី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅបឹងវែង ឃុំវារេញ ស្រុកព្រៃនប់ ជាអ្នក

បើកបរម៉ូតូ រីឯអ្នកបើកបររថយន្តបង្ក មានឈ្មោះ ស៊ីម វណ្ណះ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រៃស្រ

ឡៅ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បច្ចុប្បន្នត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនទៅ

កាន់ ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ។/

 

2016-09-21_21-31-41 2016-09-21_21-30-57 2016-09-21_21-30-08 2016-09-21_21-28-57

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author