ដោយ ៖ សហការី ( កម្ពុជា ជោគជ័យ ) CSN
ភ្នំពេញ ៖ កម្លាំងជំនាញការិតាល័យប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំសមត្ថកិច្ចអធិ
ការ ខណ្ឌឬស្សីកែវ នឹងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ដឹងនាំដោយលោក គឹម ឆេងប៊ុន ក្រឡាបញ្ជីសាលាដំ
បូងរាធឯជធានីភ្នំពេញ បានចុះបង្ក្រាបការជួញដូរនូវសារធាតុញៀន កាលពីវេលាម៉ោង៨ នឹង២០នាទីយប់
ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅមហាវិថីអង្គ ក្រុមទី៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជ
ធានីភ្នំពេញ ដោយបង្ក្រាកឃាត់ខ្លួនជនសង្ថ័យចំនួន៣នាក់ នឹងដកហូតបាននូវសារធាតុញៀ១កញ្ចប់ធំផង
ដែរ។
ក្នុងការបង្ក្រាបករណីជួញដូរ នូវសារធាតុគ្រឿងញៀនខាងលើ សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការចុះ ប្រតិបត្តិ
ការបង្ក្រាបនេះផងដែរ ក៍មានផ្ទះអាវុធចំនួន៥គ្រាប់ តែពុំមានរងបួសដល់មនុស្សណាម្នាក់ទេ ក្នុងនោះសមត្ថ
កិច្ច ដកហូតបានវត្ថុតាង សារធាតុញៀន១កញ្ចប់ធំ ប្រហែល១គីឡូ នឹងឃាត់ខ្លួងសង្ស័យចែកចាយ នឹងជួញ
ដូរសារធាតុគ្រឿងញៀន បានចំនួន៣នាក់ ទីមានឈ្មោះ ទីម ស៊ីដេក ភេទប្រុស អាយុ៣៨ ជនជាតិខ្មែរ ទី២
ឈ្មោះ កែវ រដ្ឋាករ ភេទប្រុស ធាយុ២០ឆ្នាំជនជាតិខ្មែរ ទី៣ សុខ លាភ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ
បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យខាងលើ ត្រូបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីអនុវត្តន៍បន្ត
ទៅតាមនីតិវិធីច្បាប់។/