ចេញផ្សាយដោយ ៖ អង្គភាពកាសែត ( កម្ពុជា ជោគជ័យ ) នឹង គេហទំព័រ ( CSN )
កណ្ដាល ៖ កន្លងមកនឹងថ្មីៗនេះ លោក សេង ប៉ិនវេង ( ហៅ អាចារ្យអេ ) ប្រធានវិទ្យុ ABC ១០៧.៥ MhZ
នឹងសហការី បានផ្សាយជាសាធារណ: មួលបង្កាច់ នឹងចោទប្រកាន់ ដោយគ្មានមូលដ្ឋាន មកលើស្ថាប័នកា
សែត ជាបន្តបន្ទាប់ បានប្រើពាក្យសម្តី មិនសមរម្យចំពោះអ្នកកាសែត ដោយបានហៅ នឹងបន្តហៅ អ្នកកា
សែតថាជា ( កាសែតចោរ ) ដែរប្រការនេះបណ្ដាលឲ្យមានប្រតិកម្ម ចំពោះសម្ដីអសុរសខាងលើមិនឈប់ឈរ។
គួបញ្ជាក់ផងដែរថា ទង្វើនឹងពាក្យសម្ដីអសុរស របស់អាចារ្យអេ កន្លងមកនឹងថ្មីៗនេះ បាននិយាយជាសាធា
រណ: តាមរយ: វិទ្យុ ABC ដោយប្រមាថមន្ត្រីសាធារណ: នឹងស្ត្រី ព្រមទាំងអ្នកព័ត៌មាន មានដូចជា ទី១ ក្នុង
ករណីវិវាទ ជាមួយមន្ត្រីសុខាភិបាល អាចារ្យ បានហៅពេទថា ( ពេទ្យតិរច្ឆាន ) ទី២ ក្នុងករណីប៉ះជាមួយមន្ត្រី
នគរបាលម្នាក់ អាចារ្យ ក៍បានចោទថា ( ក្រសួងមហាផ្ទៃ ចិញ្ចឹមពួកម៉ាហ្វីយ៉ា ) ទី៣ អាចារ្យ និយាយថាឲ្យស្រីៗ
បម្រើតាមរង្គសាល ខារ៉ាអូខេ ថា ( ទៅធ្វើ ជា ស្រីសំផឹងវិញ បានលុយច្រើនជាង ) ទី៤ អាចារ្យ បានហៅអ្នក
កាសែតថា ( កាសែតចោរ ) ពាក្យសម្ដីទាំងនេះ ត្រូវបានប្រជាពលរដ្ឋកម្ពុជា ហៅអាចារ្យអេថា ជាមនុស្សគ្មាន
ស្មារតីវិជ្ជាជីវ:ខ្ពស់ នឹងជាមនុស្សគ្មាន ក្រមសីលធម៍ ជាមនុស្សគ្មានសេចក្ដីថ្លែថ្នូរនោះទេ ដែរប្រមាថមាក់ងាយ
នឹងបញ្ចេញទស្សន: ជាបុគ្គលប៉ាតណា ប៉ាតណី ដោយគ្មានប្រភព គ្មានសុជីវធម៍ នឹង គ្មានភស្ដុតាង ដែរប្រ
មាថប្រជាជនកម្ពុជាបែបនេះ គឺមិនថ្លៃថ្នូរជាមនុស្សឡើយ។
ពាក្យសម្ដីអសុរស អាចារ្យ ខាងលើនេះ មតិមហាជន បានលើកឡើង នឹង រិះគន់ អាចារ្យថា ជាមនុស្សបាត់បង់
ស្មារតី អាចនិយាយបានថា ជាមនុស្សសតិមិនគ្រប់ ដោយមាន វិបត្តិស្នេហា ជាមួយស្រីស្នេហ៍ ផិតក្បត់ទៅមាន
ថ្មី ចោលខ្លួន ទៅយកស្រីដូចគ្នា ហើយម្យាងទៀត អាចារ្យអេ ក្រពុលមុខ លក់ផលិតផលខ្លួនមិនដាច់ ចាប់ផ្ដើម
ខិងប៉ាតណា ប៉ាតណី ធ្វើអ្វីៗលែងគិត សូម្បីតែរថយន្តអមឡង់ ( រថយន្តសង្គ្រោះ ) ក៍មានបិទស្លាកយីហោ ទឹក
ផ្លែឈើ ផ្សាយពាណិជ្ជកម្មផងដែរ។ ម្យាងទៀតនៅក្នុងរថយន្តសង្គ្រោះ របស់អាចារ្យអេ ប្រធានវិទ្យុ ABC គ្មាន
បំពាក់សម្ភរ: សង្គ្រោះ នៅតាមរថយន្តទេ នេះជាការលើកឡើង ឲ្យដឹងពីមន្ត្រីសុខាភិបាល ។
ក្នុងនាមខ្ញុំចាងហ្វាងការផ្សាយ កាសែត ( កម្ពុជា ជោគជ័យ ) នឹង គេហទំព័រ ( CSN ) www.csnpaper.com
ក៍ដូចប្រជាពលរដ្ឋកម្ពុជា ទាំងមូល មិនគាំទ្រ នូវសម្ដីអសុរស របស់អាចារ្យ ដែជាជនជាតិថៃ ទើបមកចូល
សញ្ជាតិ កម្ពុជា មានចរិកទុច្ចរិត មួលបង្កាច់ប្រជាជនកម្ពុជា ថាជាចោរ ហេតុដូចនេះ សូមឯកឧត្តមរដ្ឋមន្ត្រី ក្រ
សួងព័ត៌មាន មេត្តាមានវិធានការណ៍ជាបន្ទាន់ ចំពោះវិទ្យុ ABC ឲ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៍ ស្មារតីវិជ្ជាជីវ:
ខ្ពស់ នឹងសេចក្ដីថ្លៃថ្នូរ សូមបញ្ឈប់ធ្វើការអធិប្បាយ ចោទប្រកាន់ប្រមាថមាក់ងាយ នឹងបញ្ចេញទស្សន: ជាបុ
គ្គល ប៉ាតណា ប៉ាតណី ដោយគ្មានប្រភព គ្មានសុជីវធម៍ នឹង គ្មានភស្តុតាង ដែរប្រមាថមកលើប្រជាជនកម្ពុជា
បែបនេះគឺមិនថ្លៃថ្នូទេ អាចារ្យអេ ត្រូវចេញមុខបកស្រាយបំភ្លឺ ពាក្យពេចន៍ ដែរអាចារ្យអេ បានប្រើក្នុងចំណុច
ខាងលើ នឹងធ្វើការសុំទោស ជាសាធារណ: ដើម្បីបង្កើនបរិយាកាស យោគយល់គ្នា នឹង លើកកម្ពស់សេចក្ដីថ្លៃ
ថ្នូរ របស់ប្រជាជនកម្ពុជា ។
យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រនូវបំណងក្នុងការលើកកម្ពស់សីលធម៍វិជ្ជាជីវ: នឹងជួយកែអំអចំណុចខ្វះខាត
ក្នុងវិស័យសារព័ត៌មាន នៅកម្ពុជា ។ ប៉ុន្តែ ការលើកឡើងខាងលើ របស់អាចារ្យអេ ត្រូវតែឈលើស្មារតីទទួល
ខុសត្រូវ នឹង ចំណុចជាក់ស្ដែង នឹង ជាក់លាក់ ដើម្បីជៀសវាងការបង្កើតអរិភាព ការយល់ច្រឡំ នឹងធ្វើឲ្យប៉ះ
ពាល់ កិត្យានុភាពបុគ្គល់ នឺងស្ថាប័នដែរស្អាតស្អំ ៕