ដោយ ៖ រស់ សុភា ( កម្ពុជា ជោគជ័យ ) CSN
មណ្ឌលគិរី ៖ មានសេចក្ដីរាយការណ៍មួយបានឲ្យដឹងថា ឈើនៅក្នុងក្រុមហ៊ុន ( ប៊ិញ ភឿក ១ ) ឋិតនៅក្នុង
ភូមិស្រែព្រះ ឃុំស្រែព្រះ នឹងឃុំស្រែ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី បានបាត់អស់ចំនួន៣០០ កំណាត់ ក្នុង
ឈើប្រមាណ ៤.៣៨៤.៧១៤ ត្រីគុណ ក្រោយពីកម្លាំងចម្រុះថ្នាក់ជាតិ ដឹកនាំដោយ នាយឧត្តមសេនីយ៍
សៅ សុខា ធ្វើការបង្ក្រាប នាដើមឆ្នាំ២០១៦ កន្លងមកនេះ ។
ប្រភពពីមន្ត្រីថ្នាកក្រោម បានលួចបង្ហើមប្រាប់ថា ឈើខុសច្បាប់នៅក្រុមហ៊ុនប៊ិញភ្វឿក១ ដែលមានទីតាំងនៅ
ក្នុងឃុំស្រែព្រះ និងឃុំស្រែ ស្រុក កែវសីមា ដែលចាប់បាន កាលពីដើមឆ្នាំ២០១៦ មានចំនួន៤ ៣៨៤,៧១៤
ម៉ែត្រគូប ដល់ពេលនេះបាត់អស់ជាង ៣០០កំណាត់ ស្មើនឹង៤០០ម៉ែត្រគូប ។
ចំណែកមន្ត្រីដែលធ្វើការក្នុង ស្ថាប័នតុលាការខេត្ត ក៏បានឲ្យដឹងថា ចំពោះករណីបាត់ឈើ នៅក្នុងក្រុមហ៊ុន
ប៊ិញ ភ្វឿក១ គេនៅមិនទាន់ ទទួលព័ត៌មានច្បាស់ទេ ថាបាត់ប៉ុន្មាន ប៉ុន្តែករណីបាត់ឈើ ដែលគណៈកម្មការ
ថ្នាក់ជាតិចាប់នោះ មិនមែនបាត់តែនៅក្រុមហ៊ុន ប៊ិញ ភ្វឿក១ ប៉ុណ្ណោះទេ នៅមានបន្តបាត់ ក្រុមហ៊ុនចំនួន៤
ផ្សេងទៀត ក៏មានករណីបាត់ឈើ ដូចគ្នានេះដែរ លើកលែងតែក្រុមហ៊ុនមួយ ឈ្មោះ យូនី ហ្គ្រីន មិនមានបាត់
ឈើទេ ។
ក្នុងខណៈនោះដែរ អ្នក់សារព័ត៌មានយើង ពុំទាន់មានព័ត៌មានណាមួយ អំពីរមន្ត្រីជំនាញ ពីរការអង្កេត ទៅលើ
ករណី ការបាត់ឈើរាប់រយមែត្រគូប នៅក្នុងក្រុមហ៊ុន ( បឹញ ភ្វឿក ១ ) នៅទ្បើយ។
ទោះយ៉ាងណា មជ្ឈដ្ឋានទូទៅ បានដាក់ការសង្ស័យថា ឈើដែរបាត់នេះ មានការឃុបឃិត ជាមួយស្ថាប័នពាក់
ព័ន្ធ នៅទីនោះ ទើបឈើទាំងនោះបាត់ទៅបាន ហើយប្រហែលជាឈើ ចរាចរណ៍ដឹកចេញពីខេត្តមណ្ឌលគិរី
ទៅប្រទេសវៀតណាមសព្វថ្ងៃនេះ ជាឈើលួចចេញពីក្រុមហ៊ុន ប៊ិញ ភៀក១ នេះ តែម្ដង។/