រថយន្ត៤គ្រឿងបុកគូទគ្នាបន្តក្នុងពេលតែមួយ

ខេត្តកណ្ដាល ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋកម្ពុជាយើង បាននាំគ្នាសម្រុក

ចេញពីភ្នំពេញ ទៅតាមបណ្ដាលខេត្តនានាយ៉ាងច្រើន ដើម្បីសំដៅទៅស្រុកកំណើត ជួបជុំឪពុកម្ដាយ នឹងបង

ប្អូន ក្នុងរដូវបិណ្ឌភ្ជុំនេះ ក៍ប៉ុន្តែ អ្នកខ្លះបានទៅដល់គោលដៅ ជួបជុំក្រុមគ្រួសាសប្បាយរិករាយ អ្នកខ្លះទៀត ក៍

មិនបានទៅដល់គោលដៅទេ ដោយជួបគ្រោះថ្នាក់នៅតាមផ្លូវ ធ្វើឲ្យសប្បាយក្លាយទៅជាទុកទៅវិញ ជាក់ស្ដែង

នៅវេលាម៉ោង៦ នឹង១៥នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាង

រថយន្ត នឹងរថយន្ត បុកបន្តគ្នាចំនួន៤គ្រឿង ក្នុងនោះមានម៉ូតូ១គ្រឿងផងដែរ នៅលើកំណាត់ផ្លូវជាតិ លេខ៦អា

ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

 

តាមប្រភពអ្នកបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសវ័យជាង៤០ឆ្នាំ

ម្នាក់ឈ្មោះ ទន បានដើរឆ្លងផ្លូវពីកើតទៅលិច លុះបានពាក់កណ្ដាលផ្លូវ បានគេចពីកងក្រុមកីឡាករ ខណ:នោះ

រថយន្ត CRV ពាក់ស្លាកលេខ ភ្នំពេញ 2F.7912 ពណ៍ទឹកប្រាក បានមកដល់ជាន់ហ្វាំងមិនទាន់ក៍បុកតែម្ដង

បន្ទាប់មកមានម៉ួតូម៉ាកវ៉េវ មកបុកពីក្រោយរថយន្ត CRV ខណ:នោះ រថយន្តសាំងយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ

2AC.0476 បានជ្រុលមកបុកបន្តពីក្រោយម៉ូតូ ធ្វើឲ្យគាបជាប់នៅទីនោះ រីឯរថយន្តកូរ៉ូឡា ពាក់ស្លាកលេខ ភ្នំ

ពេញ 2G.4426 ក៍បានបុកពីក្រោយរថយន្តសាំងយ៉ុង បណ្ដាលឲ្យរួញមួយកំណាត់មុខ ចុងក្រោយគេនោះ គឺ

រថយន្តម៉ាក RAV4 ពាក់ស្លាកលេខ ភ្នំពេញ 2AA.8456 ពណ៍ទឹកប្រាក់ បានជ្រុលមកបុកគូទរថយន្តកូរ៉ូឡា

បណ្ដាលឲ្យធ្លាយធុងទឹកផងដែរ តែមិនបាននៅរងរឿងរកហេតុអ្វីទេ ក៍បានបើករថយន្តចេញបាត់ទៅ ។

 

ក្រោយកើតហេតុ ឃើញមានកម្លាំងប្រជាការពារឃុំ បានចេញមកជួយសម្រួលចរាចរណ៍ផងដែរ រងចាំកម្លាំង

សមត្ថកិច្ចជំនាញមកធ្វើការវាស់វែង ក្រោយពីវាស់វែងរួច សមត្ថកុច្ចបានហៅរថយន្តសង្គ្រោះ មកដឹងជនរង

គ្រោះទៅកាន់មន្ទីពេទ្យ ដើម្បីជួយសង្គ្រោះផងដែរ រីឯរថយន្តបង្កទាំង៣គ្រឿង មឹងម៉ូតូ១គ្រឿងផងនោះ ត្រូវ

បានកម្លាំងសមត្ថកុច្ច យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកមុខកំពូល ដើម្បីដោះស្រាយទៅតាម

និតិវិធីច្បាប់ ។

 

img-20160930-wa0006 img-20160930-wa0004 img-20160930-wa0002 img-20160930-wa0001 img-20160930-wa0007 blurimage30-9-2016_8-14-8

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author