បន្ទាប់ពីមានការទាស់ពាក្យសំដីគ្នា រវាង ម្ចាស់កង់បី ជាមួយម្ចាស់ឡាន ដែលបញ្ផ្តើមឡើងចេញពីការចតកង់បី មិនសមរម្យ ធ្វើអោយឡានគេបើកចូលផ្ទះមិនរួច។ តាមប្រភពពីម្ចាស់ វិដេអូ ដែលថតចេញពីកាមេរ៉ាសុវត្តិភាពផ្ទះ របស់ ម្ចាស់ រថយន្ត Camry បានអោយដឹងថា ម្ចាស់កង់បី ដែលគេដាក់ងារថា ជា ឯកឧត្តមរដ្ឋមន្ត្រី កង់បី នោះ មានទីលំនៅ ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមរយៈ ខ្សែវិដេអូ មួយនេះ ធ្វើអោយ មនុស្សជាច្រើន ធ្វើការ រិះគន់យ៉ាងខ្លាំង ចំពោះម្ចាស់ កង់បី ដែលប្រើពាក្យ សំដីមិនសមរម្យ (អញ ហ្មែង) គ្មានគោរព អ្នកដទៃឡើយ ប៉ុន្តែចំពោះ លោកពូ ម្ចាស់រថយន្តវិញ បានប្រើពាក្យ ( ខ្ញុំ ) ជាមួយលោក ឯកឧត្តម រដ្ឋមន្ត្រី កង់បី។ ទោះជាយ៉ាងក្តី អ្នករស់នៅម្តុំនោះ បានធ្វើការ ដាក់ពាក្យ បណ្តឹង ទៅកាន់ សង្កាត់ ទន្លេបាសាក់ ផងដែរប៉ុន្តែ ពុំមានការអន្តរាគមន៍ ណាមួយ ជាទីគាប់ចិត្តឡើយ ហើយពេលនេះ ក៍មិនទាន់ដឹងថា មានចំណាត់ការ ណាមួយ នៅឡើយៃទេ ហើយដើម្បីជ្រាបច្បាស់ សូមទស្សនា វិដេអូខាងក្រោម ទាំងអស់គ្នា៖