មានការភ្ញាក់ផ្អើលពេញក្រុងបាត់ដំបងខណ:ជនសង្ស័យ ចងកធ្វើអត្តឃាតស្លាប់នៅក្នុងបន្ទប់ឃុំខ្លួន

ដោយ ៖ គង ករុណា នឹង សុក កុសល ( កម្ពុជា ជោគជ័យ ) CSN

 

ខេត្តបាត់ដំបង ៖ មានសេចក្តីរាយការណ៍ ពីខត្តបាត់ដំបងបានឲ្យដឹងថា នៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦

មានករណីជនសង្ស័យ ចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ឃុំខ្លួនលេខ២ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង

ដោយគេស្គាល់ថា ឈ្មោះ សារះ មុន្នី ដែរជាអតីត ពិធីករ វិទ្យុ FM 91 Mz ខេត្តបាត់ដំបង ។

 

យោងតាមប្រភពរាយការណ៍ខាងលើ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សារះ មុន្នី មុនថ្ងៃកើតហេតុ ត្រូវបាន

កម្លាំងនគរបាលឃាត់ខ្លួន ខណ:កំពុងជួបជុំមិត្តភ័ក្រ ផឹកស៊ីមួយកន្លែង នៅចំការស្វាយ ស្ថិតនៅក្នុងភូមិដាំស្ពៃ

សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកឃុំខ្លួនបណ្ដោះអាសន្ន នៅស្នងការរដ្ឋាននគរបាលខេត្ត

បាន១យប់ ក៍កើតមានករណីចងក សម្លាប់ខ្លួនតែម្ដង ។

 

ក្នុងករណីខាងលើនេះ មតិមហាជន បានធ្វើការរិះគន់ លោកស្នងការខេត្តបាត់ដំបងថា មិនយកចិត្តទុកដាក់

ទៅលើជនសង្ស័យ ទើបបណ្ដាលឲ្យជនសង្ស័យ យកអាវរបស់ខ្លួនចងកស្លាប់ នៅក្នុងបន្ទប់ឃុំខ្លួនបែបនេះ

ដោយការធ្វេសប្រហែសបែបនេះ គឺស្មើទៅនឹងធ្វើអត្តឃាត ដោយប្រយោលផងដែរ ។

 

តាមការឲ្យដឹងពីប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង ក៍ដូចមន្ត្រីប៉ូសិស នៅស្នងការដ្ឋាននគរបាលខេត្ត បានបង្ហើប

ឲ្យដឹងថា ករណីជនសង្ស័យចងកសម្លាប់ខ្លួននេះ មិនមែនជាលើកទី១នោះទេ វាជាលើកទី៣ ទាំងនេះហើយ

រឿងកើតឡើងបែបនេះ គឺមកពីសមត្ថកិច្ចទាំងនោះ មានការធ្វេសប្រហែស នៅពេលឃុំខ្លួនជនសង្ស័យ មិន

ដកហូតយកសម្លៀកបំពាក់ ឬឧបករណ៍ណា ដែរជាហេតុបណ្ដាលឲ្យ ជនសង្ស័យធ្វើអត្តឃាតបាន ព្រះថាជន

នេះ ឋិតនៅក្នុងជនសង្ស័យនៅឡើយ អាចនិយាយបានថា ជនសង្ស័យមានការអាម៉ាស់ខ្លាំងពេក ព្រះខ្លួនជា

ជាអ្នកមានមុខមានមាត់ ដ៍ល្បីនៅខេត្តបាត់ដំបងផងដែរ មកត្រូវជាប់ចោទបែបនេះ មានមុខអី តទៅទៀត មាន

តែសម្រេចចិត្តធ្វើបែបនេះ ទើបផុតក្តីអាម៉ាស់។

 

ក្នុងករណីនេះ លោក ជេត វណ្ណី ឧត្តមសេនីយ៍ត្រី ស្នងការងខេត្តបាត់ដំបង បានឲ្យដឹងថា នៅក្នុងហេតុការណ៍

នោះ លោកមិនបាននៅទេ ព្រោះលោកដាក់ច្បាប់ ហើយលោកទទួលស្គាល់ថា មានរឿងនេះបានកើតឡើងពិត

មែន ចង់និយាយថា ករណីនេះមកពីមានការចន្លោះប្រហោង ពីសមត្ថកិច្ចក៍ថាបានដែរ ដោយសមត្ថកិច្ចគិតថា

បើដោះខោអាវចេញពីជនសង្ស័យ ដូចជាហួសហេតុពេក ព្រោះថាគ្មានច្បាប់ណា បញ្ជាឲ្យដោះខោអាវចេញ ពី

ជនសង្ស័យនោះទេ ម្យាងទៀតនៅក្នុងបន្ទប់ឃុំខ្លួន មានបំពាក់កាមេរ៉ា សម្រាប់តាមដានផងដែរ តែនេះមាន

តែនេះជារឿងនិកស្មានមិនដល់ សមត្ថកិច្ចមិនចង់ឲ្យជនសង្ស័យណាម្នាក់ស្លាប់នោះទេ ។

 

ដោយឡែកលោក លោក អូន ហ្វៃ ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានឲ្យដឹងផងដែរថា ការឃាត់ខ្លួន

នេះ គឺធ្វើទៅតាមដីការតុលាការ នឹងសាលក្រមតុលាការ ហើយយើងក៍មិនបានដឹង នៃការស្លាប់ របស់ជន

សង្ស័យដែរ មិនដឹងថាគាត់មានរឿងអ្វី បានជាសម្រេចចិត្តធ្វើអត្តឃាតខ្លួនចិង ព្រោះរឿងនេះជារឿងតូចតាច

មិនមែនជារឿងអីធំដុំនោះទេ ហើយនៅក្នុងច្បាប់វិញ គ្មានច្បាប់ណាកំណត់ឲ្យដោះខោអាវពីជនសង្ស័យនោះ

ទេ លុះត្រាតែករណីធំៗ ទើបសមត្ថកិច្ច សម្រេចដោះខោអាវ ដើម្បីកំឲ្យជនសង្ស័យ យកខោឬអាវទាំងនោះ

ទៅរិតជម្រឹងបង្អួច រំដោះខ្លួនចេញ ធ្វើឲ្យលំបាកចាប់ជនសង្សបន្តទៀត ។

 

លោកបានបន្តទៀតថា ជនសង្ស័យខាងលើនេះ ជាមនុស្សមានមុខមានមាត់ នៅក្នុងខេត្តបាត់ដំបងនេះផងដែរ

សូម្បីតែកូនក្មេងក៍ស្គាល់គាត់ដែរ សមត្ថកិច្ចណាក៍ស្គាល់ដែរ ហើយមុនពេកកើតហេតុ សមត្ថកិច្ចបានទិញបាយ

ឲ្យហូបជាធម្មតា នៅពេលប្រហែលម៉ោង១១ យប់ថ្ងៃកើតហេតុ រូបលោកបានដើរទីមើលឃើញជនសង្សយឈ

នៅទីនោះ រួបលោកបានប្រាប់ទៅជនសង្ស័យថា ដេកទៅ ហើយរូបលោកក៍បានសម្រាកនៅទីនោះ ចម្ងាតប្រ

ហែល១៥ម៉ែត្រ ពីបន្ទប់ឃុំខ្លួន ក្រោយមកបានប្រហែល១៥នាទី ក៍មានអ្នកយាមមកប្រាប់ថា ជនសង្ស័យចង

ក ស្លាប់បាត់ទៅហើយ។/ ផ្ដល់អត្តបទដោយ ៖ គង ករុណា នឹង សុក កុសល ចេញផ្សាយដោយ គេហទំព័រ

( CSN ) www.csnpaper.com

 

2016-10-02_11-47-23

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author