ឧកញ្ញាវីដា ជើងខ្លាំងក្នុងការធ្វើជំនួញឈើនឹងមានការ ទំនាក់ទំនងល្អជាមួយនាយខណ្ឌរដ្ឋបាលព្រៃឈើ នឹងលោកអភិបាលខេត្តមណ្ឌលគិរី

ដោយ ៖ រស់ សុភា ( កម្ពុជា ជោគជ័យ ) នឹង គេហទំព័រ ( CSN )

 

ខេត្តមណ្ឌលគិរី ៖ ទោះមានបទបញ្ជា នឹងការហាមឃាត់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា

ណាចក្រកម្ពុជា មិនឲ្យកើតមាន នឹងបន្ត ការកាប់ឈើខុសច្បាប់ នឹងដឹកជញ្ជូនឈើធ្វើជំនួញខុសច្បាប់ យ៉ាង

ណាក៍ដោយ តែបទបញ្ជានេះហាក់ដូចជា គ្មានប្រសិទ្ធភាពនូវឡើយ ព្រោះបច្ចុប្បន្នគេសង្កេតឃើញ ឈ្មួញធំៗ

ដុះស្លែ នឹងមេឈ្មួញមានអំណាចមួយចំនួន នៅតែបន្តធ្វើសកម្មភាពដដែរ ដោយមានការបើកភ្លើងខៀវពី ស្ថាន

ប័នពាក់ព័ន្ធ មួយចំនួននៅទីនោះ។

 

ជាក់ស្ដែងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៤ នឹង២៥នាទីជិតភ្លឺ មានរថយន្តម៉ាកយីឌុប១គ្រឿង

បានធ្វើសកម្មភាពដឹកជញ្ជូនឈើ ប្រភេទលេខ១ ផ្ទុកលើសទម្ងន់ ចេញពីក្រុមហ៊ុនមួយនៅក្នុងស្រុកកោះញែក

មកដល់ចំណុចកើតហេតុ គឺចំណុចអូរងើយ ស្ថិតនៅក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្ត

មណ្ឌលគិរី រថយន្តឡើងមិនរួច បានរអិលក្រឡាប់ផ្ងាជើង ធ្លាយពោះចេញឈើពេញព្រៃឬស្សី តែសំណាងល្អ

មិនបណ្ដាលឲ្យមានរងរបួស ឬក៍គ្រោះថ្នាក់ដល់អាយុជីវិតនណាម្នាក់ទើយ។

 

ប្រភពពីប្រជាពលរដ្ឋ ក៍ដូចសមត្ថកិច្ចមួយចំនួន នៅខេតមណ្ឌលគិរី បានប្រាប់អ្នកយកព័ត៌មានយើង ឲ្យបាន

ដឹងថា រថយន្តដែរក្រឡាប់នេះ ជារថយន្តដឹកឈើ របស់មេឈ្មួញដុះស្លែ ឈ្មោះ ឧកញ្ញា វីដា ដឹកចេញពីក្រុម

ហ៊ុន មួយកន្លែង នៅក្នុងស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ក្នុងទិសដៅចេញទៅខេត្តស្វាយរឿង ឆ្ពោះទៅប្រ

ទេសវៀតណាម ហើយក្នុងការដឹកជញ្ជូនឈើខាងលើនេះ ក្នុងមួយយប់ៗ មិនក្រោមពី ២រថយន្ត ទៅ៤រថយន្ត

យីឌុបនោះឡើយ មិនដឹងថាមានប៉េសេ ឬគ្មានប៉េសេនោះទេ ដោយគេសំអាងថាក្រុមហ៊ុនស្របច្បាប់។

 

បើតាមការឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា អ្នកបើកបររថយន្តដឹកឈើ ក្រឡាប់ខាងលើ ក្រោយកើត

ហេតុ បានរតគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ត នឹងឈើរាយប៉ាយពេញព្រៃឬស្សី គ្រាន់តែគេដឹងថា

ជារថយន្តដឹងឈើចេញពីក្រុមហ៊ុនមួយ ដែរមានមេឈ្មួញជាឧកញ្ញា ឈ្មោះ វិដា ពុំមានសមត្ថ ឬជំនាញណា

ហ៊ានក្អលឡើយ ព្រោះឧកញ្ញារូបនេះ គេបានរៀបចំជាកញ្ចប់ ឲ្យទៅនាយខណ្ឌ ឬក៍នាយបរិស្ថាន ព្រមទាំង

ថ្នាក់ខេត្តលើៗ រួចអស់ហើយទើបដំណើការបានយ៉ាងរលូនបែបនេះ គ្រាន់តែពួកគេជ្រកក្រោមស្លាកក្រុមហ៊ុន

ស្រប់ច្បាប់មួយតែប៉ុណ្ណោះ ។

 

ពាក់ព័ន្ធករណីខាងលើ លោក វង្ស សុក្រ សេរី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា

ក្នុងរឿងនេះ លោក បានឲ្យមន្ត្រីរដ្ឋបាលព្រែឈើរបស់លោក ចុះទៅប្រមូលឈើទាំងនោះមកទុក ដើម្បីឲ្យម្ចាស់

ចូលមកដោះស្រាយ នឹងដើម្បីធ្វើការសួរនាំ រកឯកសារផ្លូវច្បាប់ ។ លោកបានបញ្ជាក់បន្ថើម ឲ្យដឹងទៀតថា

នៅខេត្តមណ្ឌលគិរី មិនមានការចេញប៉េសេ ឬ អនុញ្ញាតឲ្យដឹកឈើចេញនោះទេ។

 

ទោះយ៉ាងណាក៍ដោយ មតិមហាជនបានដាក់ការសង្ស័យថា ក្នុងរឿងកើតមានបទល្មើសព្រៃឈើ នៅក្នុងខេត្ត

មណ្ឌលគិរី នាពេលបច្ចុប្បន្ននេះ បើគ្មានការបើកភ្លើងខៀវ ឬមានការឃុបឃិត ពីនាយខណ្ឌរដ្ឋបាលព្រៃឈើ

នឹង លោកអភិបាលខេត្តទេនោះ ក៍គ្មានបទល្មើសកាប់បំផ្លាញព្រៃឈើ នឹងការដឹកជញ្ជូនឈើឆ្លងដែន បាន

យ៉ាងរលូនបែបនេះផងដែរ៕

 

2016-10-02_19-37-25-1 2016-10-02_19-35-32 2016-10-02_19-36-30 2016-10-02_19-34-11

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author