ប្រេងឥន្ទន:សម្រុកដឹលចេញពីថៃចូលមកកម្ពុជា តាមច្រកជប់គគីលើកកំណត់ច្បាប់អនុញ្ញាតសង្ស័យ មានការឃុបឃិតជាមួយស្ថាប័នពាក់ពាន់នៅទីនោះ

ដោយ ៖ សហការី CSN

 

ឧត្តរមានជ័យ ៖  បច្ចុប្បន្ននៅគេសង្កេតឃើញសកម្មភាព ការដឹកជញ្ជូនប្រេងឥន្ធន: ឆ្លងដែន ចេញពីប្រទេស

ថៃ ចូលមកប្រទេស កម្ពុជា តាមច្រកជប់គគី គឺមានសន្ធុះកាន់តែខ្លាំង ពី១ថ្ងៃ ទៅ១ថ្ងៃ មហាជនជាច្រើន បាន

ដាក់ការសង្ស័យថា មានការឃុបឃិតរវាងឈ្មួញ នឹង មន្ត្រីស្ថាប័នពាក់ព័ន្ធនៅទីនោះ ជាពិសេសគឺស្ថាប័នគយ

តែម្ដង ជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ ។

 

កន្លងមកថ្មីៗនេះ លោក ខាន់ ផល្លា អនុប្រធានគយ ខេត្តឧត្តរមានជ័យ ទទួលបន្ទុក គយចល័ត បានប្រាប់

អ្នកយកព័ត៌មានយើងឲ្យបានដឹងថា ប្រេងដែលនាំចូលឆ្លងដែនពីថៃ ចូលមកកម្ពុជា តាមច្រកជប់គគីនេះ

នាយកដ្ឋានគយ នឹងរដ្ឋករ បានកំណត់ឲ្យនាំប្រេងចូលពីថៃ ចំនួន៣២៥តោន ក្នុង១ខែ ហើយប្រេងទាំងនេះ

គេយកទៅស្តុកទុក នៅការរ៉ាស់សាំងតេឡាមួយកន្លែង មានទីតាំងនៅជាប់ជើងភ្នំ ដងរ៉ែក ព្រំដែនកម្ពុជា ថៃ

ស្ថិតនៅ ភូមិចាន់ក្រហមសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល គឺសម្រាប់ប្រើប្រាស់ក្នុងខេត្ត និង មានច្បាប់

អនុញ្ញាតិ ត្រឹមត្រូវ ក៍ប៉ុន្តែ ការដឹកជញ្ជួនយកទៅចែកចាយ នៅតាមបណ្តាខេត្តផ្សេងៗ លោកមិនបានដឹងនោះ

ឡើយ វាជារឿងរបស់ក្រុមហ៊ុន ។

 

មតិមហាជនជាច្រើន បាននាំគ្នានិយាយថា ការលើកឡើងរបស់អនុប្រធានគយខាងលើនេះ វាគ្រាន់តែជាការ

បកស្រាយមួយ យកល្អសម្រាប់ខ្លួនតែប៉ុណ្ណោះ តែតាមការពិតរថយន្តដឹកប្រេង ពីថៃ នាំចូលកម្ពុជា មានច្រើន

គ្រឿង ក្នុងមួយខែៗ  យកមកស្តុកនៅការ៉ាសសាំងខាងលើ និងមានរថយន្ត មកដឹកជញ្ជួនបន្ត យកទៅចែក

ចាយ នៅខេត្តផ្សេងៗទៀត លើសកំណត់ ទៅតាមការលើកឡើង របស់លោក អនុប្រធានគយខាងលើនេះ។

 

មតិមហាជនបានលើកឡើងទៀតថា នៅក្នុងច្បាប់អនុញ្ញាតិ ឲ្យនាំប្រេងឥន្ទន:ចូលពីប្រថៃ មកកម្ពុជានេះ គឺ

សម្រាប់តែចែកចាយ នៅក្នុងខេត្តឧត្តរមានជ័យ ប៉ុណ្ណោះ មិនមែន ឲ្យនាំចេញយកទៅចែកចាយតាម បណ្តាល

ខេត្តផ្សេងៗ លើសកំណត់បែបនេះនោះទេ សកម្មភាពនេះប្រហែលជាពួកគេត្រូវ រ៉ូវគ្នា ជាមួយអាជ្ញាធរពាក់ព័ន្ធ

និងមន្ត្រីជំនាញ ខិលខូច មួយចំនួននៅក្នុងខេត្ត ប្រមូលប្រាក់ដាក់ហោប៉ៅ ផ្ទាល់ខ្លួនហើយមើលទៅ បានជា

ដំណើរការ ដឹកជញ្ជួនបានរលួនបែបនេះ ទង្វើរបស់មន្ត្រីខិលខួចនេះហើយ ដែលធ្វើឲ្យបាត់ចំណូលថវិការ រដ្ឋ៕

 

2016-10-05_08-15-08 2016-10-05_08-08-49 2016-10-05_08-07-20 2016-10-05_08-06-46

សូមជួយស៊ែរព័ត៌មាននេះផង: