ដោយ ៖ សុខ កុសល ( កម្ពុជា ជោគជ័យ )
បាត់ដំបង ៖ ករណីអំពើហឹង្សា រវាងប្ដិប្រពន្ធវ័យចំណាស់១គូ បានឈានដល់ការចាក់សម្លាប់គ្នា បង្កការភ្ញាក់
ផ្អើលទាំងព្រលប់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ កាលពីវេលាម៉ោង៥ នឹង៣០នាទីល្ងេច នៅចំណុចផ្ទះលក់
មួយកន្លែង ស្ថិតក្នុងក្រុមទី៣៤ ភូមិវត្តលៀប សង្កាត់ចំកាសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅក្នុងហេតុការណ៍នេះ ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុគេបានលឺ សម្លេងជជែកគ្នាំ
ខ្លាំងៗ ចេញពីផ្ទះកើតហេតុ តែពួកគេមិនបានចាប់អារម្យទេ ពីព្រោះពីនាក់ប្តីប្រពន្ធនេះ តែងតែឈ្លោះប្រកែក
គ្នា ជារើយៗ មិននិនស្មានថា គូស្នេហ៍វ័យចំណាស់១គូនេះ ឈានដល់ការចាក់សម្លាប់គ្នានោះទេ ក្រោយមក
ទើបគេដឹងថា មានការចាក់សម្លាប់គ្នា ដោយប្រើកាំបិទចុងស្រួចចាក់គ្នា បណ្ដាលឲ្យប្រពន្ធ ឈ្មោះ សៀវ គុណ
អាយុ៦៧ឆ្នាំ ស្លាប់ រីឯប្ដី ឈ្មោះ តាំង ជី អាយុ៦៩ឆ្នាំ រងរបួសធ្ងន់ធ្លាយពោះវៀនចេញមកក្រៅ។
ក្រោយកើតហេតុ នឹងមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ គេឃើញក្រុមបង្កាបង្ក្រាប នៃស្នងការនគរបាល
ខេត្តបានចុះមកដល់កន្លែងកើតហេតុ ភ្លាមៗផងដែរ ប៉ុន្តែពេលទៅដល់នោះ ស្ត្រីជាប្រពន្ធដេកស្លាប់ នៅក្នុងថ្លុក
ឈាមបាត់ទៅហើយ ចំណែកបុរសជាប្តីរបួសធ្ងន់ធ្លាយពោះវៀនចេញមកក្រៅ ត្រូវបានកម្លាំងនគរបាល ដឹក
បញ្ជូនមកសង្គ្រោះ នៅឯមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ចំពោះមូលហេតុ នៃការចាក់សម្លាប់គ្នា រវាងប្តីប្រពន្ធទាំងពីរនាក់នេះ អ្នកយកព័ត៌មានយើង នូវមិនទាន់ដឹងពី
បញ្ហាជម្លោះនេះនៅឡើងទេ ដោយគ្មានការបំភ្លឺពីក្រុមគ្រួសារ របស់ជនរងគ្រោះ ដោយគ្រាន់តែប្រាប់ថា នេះ
ជារឿងផ្ទៃក្នុងគ្រួសារតែប៉ុណ្ណោះ។