ដោយ ៖ ប្រភព ( យុវជនខ្មែរព័ត៌មាន )
ខេត្តមណ្ឌលគិរី ៖ លោក ទូច ហាច ( អ្នកយកព័ត៌មាន មជ្ឈមណ្ឌលព័ត៌មាន យុវជនខ្មែរព័ត៌មាន )បានសម្រេច
ប្តឹងជនសង្ស័យ២នាក់ ម្នាក់ជាមន្ត្រីយោធា ទៅតុលាការខេត្តមណ្ឌលគិរី ក្រោយពីជនសង្ស័យ២នាក់នោះ បាន
បើករថយន្តស្ទាក់វាយ បំរ៉ុងសម្លាប់លោកកាលពី យប់ថ្ងៃទី១ ខែ១០ ឆ្នាំ២០១៦កន្លងមកនោះ ដើម្បីស្នើសុំឲ្យ
ស្ថាប័នតុលា រកយុត្តិធម៌តាមនីតិវិធីច្បាប់ ជូនបន្ទាប់ពីលោក បានដាក់ប្តឹង ទៅអធិការដ្ឋាននគបាលស្រុកកោះ
ញែក រយ:ពេល៤ថ្ងៃមកហើយ តែនៅមិនទាន់ទទួលបានលទ្ធផល។
បើយោងតាមខ្លឹមសារដែលលោក ទូច ហាច បានប្តឹងនេះ គោរពចូលមកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត
មណ្ឌលគិរី នូវកម្មវត្ថុ ប្ដឹងឈ្មោះ ខៀវ ដេវីត ភេទប្រុស អាយុប្រហែលជិត៣០ឆ្នាំ នឹងបក្ខពួកម្នាក់ទៀត ឈ្មោះ
ភាព ភេទប្រុស អាយុប្រហែល៣០ឆ្នាំ អ្នកទាំងពីរមានទីលំនៅ ភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្ត
មណ្ឌលគិរី ពីបទប៉ុនប៉ងមនុស្សឃាត គិតទុកជាមុនមិនបានសម្រេច ដែរជនទាំងពីរបានប្រព្រិត្ត កាលពីថ្ងៃ
ទី០១ ខែតុលា ឆ្នាំ២០១កន្លងមកថ្មីៗនេះ នៅវេលាម៉ោង៨ នឹង១០នាទីយប់ នៅភូមិរង្សី ឃុំស្រែសង្គម ស្រុក
កោះញែក ខេត្តមណ្ឌលគិរី។
នៅក្នុងពាក្យបណ្ដឹងនេះ ដោយលោក ទូច ហាច សំអាងហេតុថា កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃ
ទី០១ ខែតុលា ឆ្នាំ២០១៦ នៅលើបណ្តោយផ្លូវជាតិលេ៧៨A ក្បែរសាលាអនុវិទ្យាល័យកោះញែក។ ដោយ
ឈ្មោះ ខៀវ ដេវិត បានបើករថយន្តម៉ាក កូរ៉ូឡា១គ្រឿង ព័ណសំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2s 4374
មកពីក្រោយរថយន្តរបស់លោក ហើយបានបើកវារថន្តរបស់លោកបន្តិច ជនសង្ស័យ ឈ្មោះ ខៀវ ដេវិ យករថ
យន្តរបស់ខ្លួនមកពាំងពីមុខ រថយន្តរបស់លោក រួចចុះពីរថយន្តនិយាយជាមួយលោក បានពីរបីមាត់ ហើយ
ស្រែកអោយបក្ខពួករបស់ខ្លួនម្នាក់ទៀត ឈ្មោះ..ភាព ដែលជិះម៉តូតាមក្រោយ រថយន្តលោកដែរនោះ អោយ
ចុះពីលើម៉ូតូ មកវ៉ៃលើរូបលោក គឺវ៉ៃយកៗតែម្ដង តែដោយយកដៃរងការពារខ្លួន ទើបមិនបណ្តាលអោយរូប
លោករងរបួស និងមានស្លាកស្នាមធ្ងន់ធ្ងរ នោះទេ។
លោក ទូច ហាច បានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់មកទៀ ឈ្មោះ ភាព បានរត់ទៅយកកាំបិតផ្គាក់ ពីលើម៉ូតូ
បំរ៉ុងកាប់ផ្តាច់ជីវិត របស់លោកថែមទៀត តែលោកបានឃើញសភាពបែបនេះ លោកបានខលទូរស័ព្ទ ទៅសុំ
ការអន្តរាគមន៍ ពីកម្លាំងកងរាជអាវុធហត្ថ មូលដ្ឋាន និងកម្លាំងនគបាលផងដែរហើយខណៈកំពុងកើតហេតុ
នោះ មានឈ្មោះ…ធី ជាមន្ត្រីសាលាស្រុកកោះញែក និងប្អូនរបស់គាត់ម្នាក់ទៀត មិនបានស្គាល់ឈ្មោះ ក៍បាន
ឃើញ សកម្មភាពនៃសាច់រឿងនេះផ្ទាល់ដែរ ទើបភ្លាមៗនោះពួកវាបានបើករថយន្ត និងជិះម៉ូតូរត់ចេញពីកន្លែង
កើតហេតុ មុនដែលកងកម្លាំងមូលដ្ឋាន អាវុធហត្ថស្រុកកោះញែកមកដល់កន្លែងកើតហេតុ។
លោកបានបន្តថា ក្រោយកើតហេតុ កម្លាំងនគបាល និងកម្លាំងអាវុធហត្ថ បានមកដល់កន្លែងកើតហេតុ តែត្រូវ
បានជនសង្ស័យទាំង២នាក់ខាងលើ បានគេចខ្លួនបាត់អស់ទៅហើយ នៅពេលនោះកម្លាំអសមត្ថកិច្ចបានប្រាប់
ឲ្យរូបគាត់ បើករថយន្តទៅផ្ទះរសិន ដោយសមត្ថកិច្ចពួកគាត់ បានអះអាងថា ជនសង្ស័យខាងលើ គឺពួកគាត់
ស្គាល់អត្តសញ្ញាណអស់ហើយ ហើយម្នាក់ឈ្មោះ ភាព គឺជាមុខសញ្ញាចាស់ទៀតផង ចាំព្រឹកឡើងខាងកម្លាំង
សមត្ថកិច្ច នឹងហៅពួកជនសង្ស័យមកសួរនាំ។
តែក្រោយពីគាត់បានដាក់បណ្តឹង ទៅអធិការដ្ឋាននគបាលស្រុកកោះញែក តាំងពីថ្ងៃទី០១ ខែ តុលា ឆ្នាំ២០១៦
រហូតមកទល់ នឹងថ្ងៃទី០៣ ខាងកម្លាំងនគបាលស្រុកកោះញែក បានអញ្ជើញរូបលោក បាទទៅសួរនាំ និង
ចង្អុលមុខជនប្រព្រឹត្ត ពេលនោះលោកបានប្រាប់ និងបង្ហាញជនប្រព្រឹត្ត នៅមុខអធិការហើយ ខាងសមត្ថកិច្ច
ក៍បានឲ្យលោកត្រឡប់មកផ្ទះវិញ ដោយសមត្ថកុច្ចបានអះអាងថា លោកនឹងសួរនាំជនប្រព្រឹត្តទាំង២នាក់នោះ
តាមនីតិវិធី។
លោក ទូច ហាច បានបញ្ជាក់បន្ថើមទៀតថា តែរហូតមកទល់នឹងថ្ងៃទី0៥ ខែតុលា ឆ្នាំ២០១៦នេះ ខ្ញុំជាជនរង
គ្រោះ នៅមិនទាន់ទទួលបាន ការដោះស្រាយណាមួយ ដែលអាចមើលឃើញ និងទទួលលទ្ធផល នៃចំណាត់
ការ របស់នគបាលព្រហ្មទណ្ឌស្រុកកោះញែក ទៅលើជនបានប្រព្រឹត្ត មកលើរូបខ្ញុំនូវឡើយទេ ថាជននោះត្រូវ
មានទោសទណ្ឌ តាមផ្លូវច្បាប់នោះ យ៉ាងណាមួយនៅឡើយទេ ព្រោះខាងកម្លាំងនគបាលស្រុកកោះញែក បាន
ត្រឹមតែឆ្លើយប្រាប់ខ្ញុំថា លោកកំពុងធ្វើការរឿងនេះហើយ។
ដោយភាពមិនទុកចិត្ត របស់លោក ទូច ហាច ទៅលើមន្ត្រីនគរបាលយុត្តិធម៌ ស្រុកកោះញែក អសមត្ថភាព
ក្នុងការដោះស្រាយ ជូនជនរងគ្រោះពី១ថ្ងៃ ទៅ១ថ្ងៃ ទើបលោកសម្រេចចិត្ត ឲ្យសមត្ថកុច្ចជំរុញឲ្យ ខាងមន្ត្រី
នគរបាលយុត្តិធម៌ ស្រុកកោះញែក បញ្ជូនសុំណុំរឿងចូលទៅ ព្រះរាជអជ្ញារអមសាលាដំបូងខេត្ត មេត្តាមាន
វិធានរកដំណោះស្រាយតាមផ្លូវច្បាប់ រកយុត្តិធម៌ឲ្យរូបលោក ដោយក្តីអនុគ្រោះផង។/