ឈើប្រណិតរាប់រយដុំពលរដ្ឋមិនជឿថាជំនាញអត់ដឹង នោះទេកំតែមន្ទីរទំនាក់ទំនងព្រឹទ្ធសភានឹងរដ្ឋសភា សហការបង្ក្រាបកំអីជំនាញនៅតែធ្វើមិនដឹង

ដោយ ៖ នួន ពុទ្ធា ( កម្ពុជា ជោគជ័យ ) CSN

 

ស្ទឹងត្រែង‌ ៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ផ្ទះក្នុងដីឡូមួយកន្លែង ដែរគេស្គាល់ថាម្ចាស់មានឈ្មោះ វេង ស្ថិត

នៅផ្លូវបំបែកចូលទៅម៉ុងចិន ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុង/ ខេត្តស្ទឹងត្រែង ដែរឈ្មួញ តែងតែធ្វើ

សកម្មភាពដឹកជញ្ជូញ ឈើប្រណិតយកមកលាក់ទុកនៅទីនោះ ត្រូវបានមន្ត្រីមន្ទីរទំនាក់ទំនងព្រឹទ្ធសភា រដ្ឋ

សភា ខេត្តស្ទឹងត្រែង សហការណ៍ជាមួយ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត ចុះប្រតិបត្តិការបង្ក្រាបនឹងរកឃើញ

ឈើប្រណិតជិត៣០០ដុំ ដែរឈ្មួញធ្វើការលាក់ទុកនៅក្នុងនោះ។

 

ក្នុងការចុះបង្ក្រាបនេះផងដែរ លោក ហ៊ុន ប៊ុនអឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើ អូរពងមាន់ បានឲ្យដឹងថា

ឈើប្រណិតរាប់រយកំណាត់ ដែលធ្វើការសហការណ៍ចុះបង្ក្រាប នៅចំណុចខាងលើនោះ បច្ចុប្បន្នបានដឹកយក

មករក្សាទុកនៅឯខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ហើយឈើប្រណិតខាងលើនោះ ជាប្រភេទឈើធ្នង មានចំនួន

២៥៦ដុំ តែនៅមិនទាន់ដឹង ចំនួនម៉ែត្រគូប នៅឡើយទេ ។

 

បើតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានឲ្យដឹងថា បច្ចុប្បន្ននេះ បទល្មើសឈើ នៅក្នុងខេត្តស្ទឹងត្រែង

ក្រុមឈ្មួញធំៗ អ្នកមានលុយមានអំណាង កំពុងសម្រុក កក្រើកឡើងវិញហើយ ដោយពួកគេចាប់ផ្ដើម ដើរ

ប្រមូលទិញឈើធ្នង់ នឹង ឈើក្រហម ដឹកទាំងថ្ងៃទាំងយប់ តាមរថយន្តសាំងយ៉ុង និងរថយន្តទំនើបៗ ដឹក

ចេញពីស្រុកសៀមប៉ាង និង ដឹកចេញពីជាប់ព្រំប្រទល់ខេត្តព្រះវិហារ និងមានរថយន្តធន់ធំៗ ជាច្រើនគ្រឿង

ទៀត ដឹកចេញពីជិតគល់ស្ពានស្រែពកចាស់ ក្នុងស្រុកសេសាន។

 

ក្នុងករណីកក្រើកឡើងវិញ នូវបទល្មើសជំនួញឈើខុសច្បាប់ នៅខេត្តស្ទឹងត្រែងនាពេលបច្ចុប្បន្ននេះ ត្រូវបាន

ប្រជាពលរដ្ឋ‌ជាច្រើន បានដាក់កាសង្ស័យថា ប្រហែលជាមានការពាក់ព័ន្ធ ជាមួយលោកអភិបាលខេត្ត នឹង

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ទើបគ្មានបទបញ្ជា នឹងការទុបស្កាត់បែបនេះ ឬក៍អាចនិយាយបានថា ឈ្មួញ

ឈើទាំងនោះ ជាបក្ខពួករបស់ខ្លួន ទើបគ្មានវិធានការទុបស្កាត់នឹងការបង្ក្រាប ឬក៍ឈ្មួញទាំងនោះ រៀបចំជា

កញ្ចប់ ប្រចាំខែរាប់ពាន់ដុល្លារ ហើយមើលទៅ ទើបមានការស្ងាត់ស្ងៀម ទុកបណ្ដោយឲ្យឈ្មួញធ្វើសកម្មភាព

យ៉ាងគគ្រិកគគ្រេង នឹង យ៉ាងអនាធិបតេយ្យ ផ្ទុយទៅនឹងបទបញ្ជា របស់រាជរដ្ឋាភិបាល ជាពិសេសគឺប្រឆាំង

នឹងទបញ្ជា សម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន ដែរទើបនឹងដាក់ចេញបទបញ្ជាថ្មីៗ កន្លងមកនេះ។

 

មតិមហាជមបានលើកឡើងផងដែរថា បច្ចុប្បន្នគេសង្កេតឃើញ ក្នុងការបង្ក្រាប ទៅលើឈ្មួញបទល្មើសឈើ

ខុសច្បាប់ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ក៍ដូចប៉ូលិសសេដ្ឋកិច្ចខេត្ត នឹងកងកម្លាំងប្រដាប់អាវុធ ធ្វើការបង្ក្រាប

បានតែទៅលើឈ្មួញតូចតាច រកសម្រាប់ចិញ្ចឹមក្រពេះតែប៉ុណ្ណោះ ដែរពួកទាំងនោះគ្មានខ្នង គ្មានខ្សែរ គ្មានបក្ខ

គ្មានពួក នឹងគ្មានលុយបង់ប្រចាំខែទៅឲ្យស្ថាប័នពាក់ព័ន្ធទាំងនេះ គឺគេចាត់ការទៅតាមច្បាប់ ហើយគេហៅ

ខាងកាសែត ឬទូរទស្សន៍ មកថតដើម្បីយកស្នាដៃទៀតផង បើឈ្មួញធំៗវិញ ដឹកតាមរថយន្តធំៗ ស្ទើស្រុតអស់

ផ្លូវ ក៍ពួកគាត់ធ្វើមើលមិនឃើញដែរ ព្រោះនោះជាឆ្នាំងបាយគាត់។/

 

img-20161007-wa0018 img-20161007-wa0019 img-20161007-wa0017 img-20161007-wa0016

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author