ដោយ ៖ សហការី ( កម្ពុជា ជោគជ័យ ) CSN
បាត់ដំបង ៖ យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ក៍ដូចប្រជាពលករ ចេញទៅរកការងារធ្វើនៅប្រទេសថៃ
បានឲ្យដឹងនាពេលថ្មីៗនេះថា លោក សៅ ប៊ុនរិទ្ធ ក្រោយពីថ្នាក់លើ ដកដុំណែងពីនាយប៉ុស្តិ៍ នគរបាល អន្តោ
ប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមានការលិចលឺ ក្នុងអំពើពុករលួយនៅច្រកនោះ ដោយពូកែខាង
កៀបជំរិត យកលុយពីប្រជាពលរដ្ឋ តាមរយ:ទៅធ្វើលិខិតឆ្លងដែន ឬធ្វើប័ណ្ណបរីផាស ( Birder Pass ) យក
ថ្លៃកប់ពពក ធ្វើឲ្យពលរដ្ឋមិនសប្បាយចិត្ត ទើបបែកធ្លាយមកដល់ថ្នាក់លើ សម្រេចដក លោកសៅ ប៊ុនរិទ្ធ ឲ្យ
មកកាន់ជានាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិដូង នាពេលបច្ចុប្បន្ននេះ មិនទាន់នឹងបាន
ប៉ុន្មានឆ្នាំផង លោក សៅ ប៊ុនរិទ្ធ ចង់ក្លាយទៅជាមហាសេដ្ឋីទៅហើយ ដោយសាអំពើពុករលួយនេះដដែរ ។
ប្រភពព័ត៌មានដដែរបានបន្តថា លោក សៅប៊ុនរិទ្ធ ថ្នាក់លើបានតែងតាំង ឲ្យទៅធ្វើជា នាយប៉ុស្តិនគរបាល
អន្តោប្រវេសន៏ ប្រចាំច្រកអន្តរជាតិដូង ដូចឲ្យទៅកាន់កន្លែងសាច់ជ្រូកបីជាន់អញ្ចឹង លោក សៅ ប៊ុនរិទ្ធ មិន
ត្រឹមតែមិនភ្ញាក់រលឹកកែខ្លួនប៉ុណ្ណោះទេ គឺលោក សៅ ប៊ុនរិទ្ធ នៅតែយកតួនាទីរបស់ខ្លួន ទៅប្រព្រឹត្តិអំពើផ្ដេស
ផ្ដាស ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់ថ្នាក់លើដូចមុនដដែល ជាពិសេសធ្វើឲ្យប្រជាពលរដ្ឋ ខឹងសម្បារខ្លាំង
ឡើងៗតែម្ដង ។
ប្រភពពីមន្ត្រីច្រកដូងបានបង្ហើបប្រាប់ថា សព្វថ្ងៃនេះ ប៉ូលីសអន្តោប្រវេសន៏ នៅច្រកអន្តរជាតិដូង ក្រោមការ
គ្រប់គ្រង នឹងដឹកនាំដោយលោក សៅ ប៊ុនរិទ្ធ បានយកលុយថ្លៃ ធ្វើប័ណ្ណឆ្លងដែន ( Border Pass ) ក្នុងតម្លៃ
យ៉ាងច្រើន លើសលប់ពីពលករ ចំណាកស្រុកក្នុងម្នាក់ៗពី ៨,៣០០០រៀល ( ប្រាំបីរម៉ឺន បីពាន់រៀល) រហូតទៅ
ដល់ ១០.០០០០ រៀល ( ដប់ម៉ីនរៀល )ខណៈដែលរាជរដ្ឋាភិបាល បានកំណត់ឲ្យយកតែ ២០០០០រៀល ( ពីរ
ម៉ឺនរៀល ) ប៉ុណ្ណោះ ។ ពួកគាត់បានសួរថា តើទង្វើបែបនេះ គួរត្រូវមានទោសដែររទេ…?
ប្រភពពីមន្ត្រីដដែរបានបញ្ជាក់ប្រាប់ថា បច្ចុប្បន្នមានពលករខ្មែរ នៅតែមានឆ្លងដែន ក្នុងមួយថ្ងៃៗ មិនតិចនាក់
ទេ តែងធ្វើចំណាកស្រុក ចាកចេញពីកម្ពុជា ទៅរកការងារធ្វើ នៅប្រទេសថៃ តាមច្រកអន្តរជាតិដូង មុនពេល
អាចមានសិទ្ធិ ឆ្លងដែនទៅបាន ពលករទាំងនោះ ត្រូវចំណាយលុយក្នុងម្នាក់ៗ ចំនួន ៨,៣០០០រៀល ( ប្រាំបី
ម៉ឺន បីពាន់រៀល ) ទៅ ១០.០០០០រៀល ( ដប់ម៉ីនរៀល ) ដើម្បីធ្វើប័ណ្ណឆ្លងដែន បរីផាស ( Border Pass )
ម្នាក់មួយសន្លឹកៗ ពីអស់លោកមន្ត្រីៗ ប៉ូលិសអន្តោប្រវេសន៏ ក្រោមការគ្រប់គ្រងដោយលោក សៅ ប៊ុនរិទ្ធ ដ៍
មហិមានោះ នេះគេគ្រាន់តែនិយាយ ពីរឿងពលករឆ្លងដែន មួយមុខប៉ុណ្ណោះ ពោលគឺមិនទាន់និយាយ ពីរឿង
ការឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធបណ្ដោយឲ្យកើតមាន ទំនិញគេចពន្ធនានា ចេញ-ចូលឆ្លងកាត់តាម ច្រក
អន្តរជាតិដូងនេះផង ។
ព័ត៌មានទាំងនេះ បានឲ្យដឹងទៀតថា មន្ត្រីៗប៉ូលីសអន្តោរប្រវេសន៏ ក្រោមការគ្រប់គ្រងដោយលោក សៅ ប៊ុន
រិទ្ធ តែងបានឃុបឃិត ជាមួយក្រុមមេខ្យល់មួយចំនួន តាមរយៈការលួចបន្លំឈ្មោះ ដោយដាក់ប្រជាពលរដ្ឋ
ដែលធ្វើចំណាកស្រុក មកពីបណ្ដាខេត្តឆ្ងាយៗថា ជាប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ជាប់ព្រំដែនខ្មែរថៃ
ដើម្បីទទួលបាន សិទ្ធិស្របច្បាប់ ក្នុងការធ្វើប័ណ្ណឆ្លងដែន ប៉ុន្តែពួកគាត់ ( ប្រជាពលរដ្ឋឆ្ងាយៗ ) ដែលចង់បាន
ប័ណ្ណឆ្លងដែននោះ ត្រូវតែចំណាយលុយចាប់ពី ១០០០បាត ( មួយពាន់បាត ) ទៅ ១២០០បាត ( មួយពាន់ពីរ
រយបាត ) ឬ ១៥០០បាត ( មួយពាន់ប្រាំរយបាត ) ក្នុងម្នាក់ៗ ទើបអាចធ្វើបាន អត់មានបញ្ហាឡើយ ។
ទង្វើនេះត្រូវបានប្រជាពលរដ្ឋ នាំគ្នានិយាយរិះគន់ថា ជាទង្វើដ៍គឃ្លើនមួយ ប្រឆាំងទាំងស្រុង ទៅនឹងអនុក្រិត្យ
របស់ក្រសួងមហាផ្ទៃ ព្រោះថា យោងតាមអនុក្រិត្យលេខ ៦៨ របស់ក្រសួងមហាផ្ទៃ បានកំណត់ឲ្យយក ថ្លៃធ្វើ
ប័ណ្ណឆ្លងដែន ពីប្រជាពលរដ្ឋខ្មែរ ក្នុងម្នាក់ៗត្រឹមតែ ២០០០០រៀល ( ពីរម៉ឺនរៀល ) ប៉ុណ្ណោះ ផ្ទុយទៅវិញ ក្រុម
ប៉ូលីសអន្តោប្រវេសន៏ ជាកូនចៅរបស់លោក សៅ ប៊ុនរិទ្ធ បែរជាយកថ្លៃហួស ពីរដ្ឋបានកំណត់ ប្រៀបដូច
សង្កត់ក ដកស្លាបប្រជាពលរដ្ឋ ក្រីក្រអត់ឃ្លានទៅវិញ ។
ប្រភពបានបញ្ជាក់ថា បើប្រជាពលរដ្ឋ រស់នៅជាប់ព្រំដែន គឺគេ (ប៉ូលីសអន្តោប្រវេសន៏) ដាក់កំណត់យកលុយ
ពី ៣៥០បាត ទៅ៤៥០បាត គិតជាលុយខ្មែរ ជិតស្មើនឹង ៥០,០០០រៀល ( ប្រាំម៉ឺនរៀល ) ទៅ ៦០,០០០រៀល
( ប្រាំមួយម៉ឺនរៀល ) ក្រៅពីនេះ ក៍មានបង់សេវា ថ្លៃរូបថតចំនួន ៥៥បាត និងថ្លៃបំពេញឯកសារ ២០បាតផ្សេង
ទៀតផងដែរ សម្រាប់ពលករម្នាក់ៗ ។ បន្ថែមពីលើនេះ ការបន្តសុពលភាពប័ណ្ណ ត្រូវបានគេកំណត់ ក្នុងមួយ
សប្ដាហ៍ប៉ុណ្ណោះ គឺត្រូវបង់លុយចំនួន ៧០បាត ធ្វើឲ្យប្រជាពលករ ដែលធ្វើចំណាកស្រុក ទៅរកការងារធ្វើ នៅ
ក្នុងប្រទេសថៃ កាន់តែជួបការ លំបាកខ្លាំងឡើងៗ និងសម្ដែងការខឹង សម្បារខ្លាំងឡើងៗដែរ ចំពោះក្រុមប៉ូ
លីស អន្តោប្រវេសន៏របស់លោក សៅ ប៊ុនរិទ្ធ ធ្វើឲ្យប៉ះពាល់មិនតិចទេ ដល់កិត្តិយសរបស់ ថ្នាក់ដឹកនាំកំពូលៗ
ក៍ដូចជាថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ឬអគ្គស្នងការ នគរបាលជាតិ ។
ព័ត៌មានខាងលើនេះ គេហទំព័រ ( CSN ) យើង នៅមិនទាន់បានការបំភ្លឺ ឬបកស្រាយណាមួយ ពីលោក សៅ
ប៊ុនរិទ្ធ មេប៉ូលិស អន្តោប្រវេសន៍ ច្រកដូងនៅឡើយទេ ដោយគ្មានលេខ ធ្វើការទំនាក់ទំនងសុំការបំភ្លឺ ពីលោក
សៅ ប៊ុនរិទ្ធ បាននៅឡើយទេ ព្រោះកន្លងមក មន្ត្រីក្រោមការដឹកនាំរបស់លោក សៅ ប៊ុនរិទ្ធ ព្យាយាមលាក់មិន
ឲ្យអ្នកយកព័ត៌មានយើងស្គាល់លេខទូរស័ព្ទមេរបស់ខ្លួន ។ ពាក់ព័ន្ធក្នុងការចេញផ្សាយខាងលើនេះ បើមាននៅ
ចំណុចណា ដែរលោក គិតថា វាមិនត្រឹនត្រូវ សូមធ្វើការទំនាក់ទំនង មកអង្គភាព ឬការិយាល័យនិពន្ធ រាល់
ម៉ោងធ្វើការ តាមរយ: លេខទូរស័ព្ទទាំងបីប្រព័ន្ធ 078 55 11 12 / 097 777 6000 / 069 23 24 96 ៕