ដោយ ៖ សហការី ( កម្ពុជា ជោគជ័យ ) CSN
ខេត្តកណ្តាល ៖ តាមការបង្ហើបឲ្យដឹង ពីមន្ត្រីម្នាក់បម្រើការងារនៅច្រកជ្រៃធំ បានឲ្យដឹងថា នាពេលបច្ចុប្បន្ន
ទំនិញគ្រប់ប្រភេទ ត្រូវបានគេមើលឃើញថា កំពុងមានការលំហូរចូលយ៉ាងគំហុក ពីប្រទេសវៀតណាម ចូល
មកប្រទេសកម្ពុជា ដោយឈ្មួញធំៗ ជាជនជាតិវៀតណាម នឹងខ្មែរយើងផងដែរ ឈ្មួញទាំងនោះបានធ្វើការនាំ
ទំនិញគ្រប់ប្រភេទ ចូលមកតាមទូកកាណូតធំៗ ចូលតាមច្រកជ្រៃធំ ក្រោមការគ្រប់គ្រង របស់លោក មួង ដារ៉ា
ប្រធានសាខាគយនឹងរដ្ឋករ ច្រកជ្រៃធំ យមមកឡើងតាមផែឯកជននានា នៅក្នុងខេត្តកណ្ដាល។
ប្រភពពីក្រុមមន្ត្រីទាំងនោះ ឲ្យដឹងថា លោក មួង ដារ៉ា មេគយច្រកជ្រៃធំ សប្បាយកើបលុយ ដាក់ហោប៉ៅ ឬក៍
អាចនិយាយបានថា គាត់កំពុងតែស៊ីលុយពុករលួយ ជិតបែកពោះហើយ ពោលគឺគាត់កើបលុយពីឈ្មួញ នាំ
ចូលទំនិញខុសច្បាប់ និងបង់ពន្ធមិនគ្រប់ ទាំងតូចទាំងធំនោះ ស៊ីយ៉ាងត្រជាក់ចិត្តហ្មង។
ក្រុមមន្ត្រីខាងលើបានបន្តឲ្យដឹងទៀតថា សព្វថ្ងៃនេះ សកម្មភាពក្រុមឈ្មួញ បានដឹកជញ្ជូនទំនិញ បង់ពន្ធមិន
គ្រប់ និងទំនិញខុសច្បាប់ ឆ្លងកាត់ច្រកជ្រៃធំ មកពីប្រទេសវៀតណាម ប្រព្រឹត្តឡើងយ៉ាងអនាធិបតេយ្យ ហើយ
សកម្មភាពនេះ វាបានក្លាយជាប្រភពចំណូលយ៉ាងច្រើន និងមិនចេះរីងស្ងួតរត់ចូលហោប៉ៅ របស់ លោក មួង
ដារ៉ា ប្រធានការិយាល័យគយ នឹងរដ្ឋករ ប្រចាំច្រកជ្រៃធំ និងបក្ខពួក ជំនិតៗរបស់គាត់ផងដែរ។
រឿងអាថ៌កំបាំង លោក មួង ដារ៉ា ត្រូវបានក្រុមមន្ត្រីតូចតាចខាងលើ បានហែកលាតត្រដាង មកអង្គភាពយើង
ថា លោក មួង ដារ៉ា បានកាន់តំណែងជាមេគយ នៅច្រកនេះ ស្ទើរតែដុះស្លែទៅហើយ ដោយសារតែគាត់ចេះ
សែនគ្រប់សារពើ ទៅដល់អស់លោកមេគយ ថ្នាក់លើរៀងរាល់ខែ មិនដែលឲ្យរំលងឡើយ ហើយនាពេលបច្ចុ
ប្បន្ននេះ លោកមេគយ មួង ដារ៉ា រូបនេះ ក៏ស្ទើរក្លាយជាអ្នកមានទ្រព្យ ដ៏មហាសាលក្លាយទៅជាសេដ្ឋី ប្រាក់
រាប់រយលានដុល្លារទៅ ហើយ។
ក្រុមមន្ត្រីទាំងនោះបន្តទៀតថា ឈ្មួញទាំងតូចទាំងធំ ដែលរកស៊ីដឹកទំនិញ ឆ្លងកាត់ច្រកជ្រៃធំ មានទំនាក់ទំ
នងល្អ ជាមួយលោក មួង ដារ៉ា ដូចជា ឧត្តមសេនីយ៍មួយចំនួន ដែលនាំចូលប្រភេទគ្រឿងសំណង់ ដូចជា
ស៊ីម៉ងត៍ ក្បឿង ឥដ្ឋការ៉ូ ដែក ទំនិញចាប់ហួយ និងថ្នាំពេទ្យ មេស្រា ត្រីសាច់នោះ គឺមន្ត្រីគយ របស់លោក
មួង ដារ៉ា បានជួយសម្របសម្រួល ក្រូមេឯកសារ ឲ្យក្រុមឈ្មួញនាំចូលទំនិញ បង់ពន្ធមិនគ្រប់បានយ៉ាងរលូន
ហើយគេមិនដែលឃើញ លោក មួង ដារ៉ា បង្ក្រាបទំនិញគេចពន្ធម្តងណាឡើយ ដោយឃើញតែបង្ក្រាបសត្វ
ព្រៃដូចជា អណ្តើក កន្ធាយ ពស់ រួចហើយហៅអ្នកការសែត ទៅថតបង្ហាញស្នាដៃថ្នាក់លើ។ ប៉ុន្តែការបង្ក្រាប
សត្វព្រៃទាំងនោះ បានមកពីពួកឈ្មួញ ចរចាតម្លៃមិនត្រូវគ្នា ទើបគាត់ចាប់ ហើយថតបង្អួតថ្នាក់លើ។
ប្រភពខាងលើឲ្យដឹងទៀតថា ក្រៅពីទំនិញខាងលើលោក មួង ដារ៉ា បានឲ្យមន្ត្រីថ្នាក់ក្រោម ដែលគេដឹងថា ជា
មនុស្សជំនិតរបស់គាត់ ទៅឃុបឃិតជាមួយឈ្មួញ ឲ្យមានការហូរចូលជ្រូកក្រហម ឬជ្រូកត្រចៀកខៀវ មាន់ទា
ត្រីឆ្តោ និងម្ហូបអាហារ មានសារធាតុគីមី មកពីប្រទេសវៀតណាម តាមច្រករបៀងក្នុងស្រុកកោះធំ យ៉ាង ប្រ
សេកប្រសាច ហើយសកម្មភាពនេះ គឺជាប្រភពចំណូល ចូលហោប៉ៅយ៉ាងធំ សម្រាប់ជំនាញគយ របស់លោក
មួង ដារ៉ា ដោយគាត់មិនខ្វល់ខ្វាយ ចំពោះកំណែទម្រង់គយ ឬការរិះគន់អ្វីឡើយ ។
នេះទំនងជាលោក មួង ដារ៉ា បានបោះទុន ទប់មុខតំណែង រហូតមានប្លង់រឹងទៀតផង ទើបគាត់បានតំណែង
ច្រកនេះ ឡើងដុះស្លែទៅហើយ ។ សូម្បីតែលោក គុណ ញឹម អគ្គនាយកគយ ក៏មិនហ៊ានក្អកជាមួយលោក
មួង ដារ៉ា នោះទេ គឺលោក មួង ដារ៉ា ធ្វើការអាងឥទ្ធពលមេចាស់ និងមានខ្នងបង្អែកច្រើនទៀត។
ទោះយ៉ាងណាក្នុងការរិះគន់ខាងលើនេះ អង្គភាពយើង មិនអាចសុំបំភ្លឺបានទេ ពីលោក មួង ដារ៉ា ប្រធានសា
ខាគយនឹងរដ្ឋករច្រកជ្រៃធំ ដោយគ្មានលេខទូរស័ព្ទ របស់លោក ធ្វើការទំនាក់ទំនង សុំការបកស្រាយបំភ្លឺ ក្នុង
ការរិះគន់ខាងលើនេះ បើនៅក្នុងការចេញផ្សាយ ពីអង្គភាពយើងខ្ញុំខាងលើនេះ មានត្រង់ណាដែរមិនពេញចិត្ត
លោកថាខុសមិនត្រិមត្រូវ លោកអាចធ្វើការទំនាក់ទំនង មកអង្គភាពនៅរាល់ម៉ោងធ្វើការ តាមរយ: ទូរស័ព្ទ
លេខ 078 55 11 12 / 069 23 24 96 / 097 777 6000 ៕ សូមអគុណ