កម្លាំងចម្រុះបង្ក្រាបនឹងរិបអូសឈើប្រណិត១១៥ដុំ ក្នុងក្រុមហ៊ុន(គីរីស៊ីណាឌីវេឡុបម៉ិន)ផលិតធ្យូងអនាម័យ លួចលាក់ធ្វើជំនួញឈើខុសច្បាប់

ដោយ ៖ រស់ សុភា ( កម្ពុជា ជោគជ័យ ) CSN

 

ខេត្តមណ្ឌលគីរី ៖ ក្រុមហ៊ុនផលិតធ្យូងអនាម័យមួយកន្លែង ដែរមានឈ្មោះ ក្រុមហ៊ុន ( គីរី ស៊ីណា ឌីវេឡុបម៉ិន )

មានទីតាំងស្ថិតនៅ ភូមិអូអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានកម្លាំងចម្រុះ ចុះធ្វើការត្រួត

ពិនិត្យ នឹងឆែកឆេ កាលពីថ្ថៃទី០៨ ខែតុលា ឆ្នាំ២០១៦ ក្នុងនោះមាន កម្លាំងផ្នែករដ្ឋបាលព្រៃឈើមណ្ឌលគិរី

កម្លាំងប៉ូលិសស្រុក កម្លាំប៉ូលិសសេដ្ឋកិច្ចក្រសួង កម្លាំងអាវុធហត្ថស្រុក កម្លាំងអាវុធហត្ថស្នាក់ការ៧៦១ កម្លាំង

យោធាស្រុក កម្លាំងយោធាការពារព្រុំដែន៦២១ កម្លាំបរិស្ថាន ព្រមទាំងមន្ត្រីអាជ្ញាធរភូមិឃុំបាបចូលរួមផងដែរ។

 

ក្នុងការចុះត្រួតពិនិត្យខាងលើ បន្ទាប់ពីមានការរាយការណ៍ ពីពលរដ្ឋមានការសង្ស័យថា មានលួចលាក់លាក់

ស្តុកឈើប្រណិត ធ្វើជំនួញទៅប្រទេសវៀតណាម ជាយូឆ្នាំមកហើយ ដោយជ្រកក្រោមស្លាក ក្រុមហ៊ុនខាងលើ

គឺ ដឹកនាំកម្លាំងដោយ លោក ជុយ សុខឃាង នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

 

បើតាមការអះអាងពីរ លោក ជុយ សុខឃាង នាយផ្នែករដ្ឋាបាលព្រៃឈើ ស្រុកកែវសីមា បានប្រាប់អ្នកយក

ព៍ត៌មានយើងថា ក្នុងប្រតិបត្តិការណ៍ត្រួតពិនិត្យ នឹងឆែកឆេរក្នុងបរិវេណក្រុមហ៊ុន ខាងលើនេះ កម្លាំងរបស់

លោក បានធ្វើការរឹបអូសឈើប្រណឹតបានចំនួន១១៥ដុំ ជាប្រភេទឈើធ្នង់ ( ប្រភេទឈើកូនក្រឡឹង )។

បច្ចុប្បន្នវត្ថុតាង ដែលប្រមូលបានយកទៅរក្សារទុក នៅរដ្ឋាបាលព្រៃឈើកែវសីមា ដើម្បីដោះស្រាយទៅតាម

និតិវិធីច្បាប់។

 

ទោះយ៉ាងណា ពលរដ្ឋនៅតែដាក់ការសង្ស័យ នឹងបានធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើជំនាញ នឹងសមត្ថកិច្ច

ពាកើព័ន្ធ ទំនងជាក្រុមហ៊ុនខាងលើ ធ្វើការចរចាគ្នាត្រូវរួចអស់ហើយ ទើបលទ្ធផលចេញមក រឹបអូសបានតែ

ឈើប្រភេទកូនក្រឡឹង ចំនួន១១៥ដុំ គួឲ្យអាម៉ាស់គេខ្លាំងណាស់លោក ជុយ សុខឃាង នាយផ្នែករដ្ឋព្រៃឈើ

ស្រុកកែវសីម៉ា មិនដែរឃើញបង្ក្រាប បានជោគជ័យម្ដងណាសោះ តាំងពីលោកមកកាន់ដំណែងជានាយផ្នែក

នៅទីនេះ តាំងពីព្រៃឈើនៅមាន រហូតព្រៃឈើអស់ទៅហើយ ឥឡូវមកដល់ពេលនេះ ខំលើកកម្លាំងមក ដក

ហូតបានតែឈើ ប្រភេទកូនក្រឡឹង១១៥ដុំ ដើម្បីកសាងសុំណុំរឿង បញ្ជូញឲ្យទៅថ្នាក់លើ យកស្នាដៃ។/

 

2016-10-09_16-47-02-1 2016-10-09_16-49-05 2016-10-09_16-51-12 2016-10-09_16-47-52 2016-10-09_16-48-29 2016-10-09_16-50-21

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author