ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាល ក្រុងបាត់ដំបងចាប់ខ្លួនតាមដីការបង្គាប់បញ្ជូន ទៅសាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់

ដោយ ៖ គង ករុណា ( កម្ពុជា ជោគជ័យ ) CSN

 

បាត់ដំបង ៖ បុរសម្នាក់ជាជនសង្ស័យ ត្រូវបានកម្លាំងអធិការដ្ឋាននគបាលក្រុងបាត់ដំបង ឃាត់ខ្លួនដោយអនុ

វត្តដីការបង្គាប់ លេខ០៧៥ សណ ចុះថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៦ របស់ចៅក្រម អ៊ិត សម្ផស្ស បញ្ជាឲ្យចាប់ខ្លួន

ជនសង្ស័ម្នាក់ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា នៅភូមិទួតាឯក សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង។

 

នៅក្នុងករណីចាប់ខ្លួនជនសង្ស័យខាងលើ លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុង បាត់ដំបង

បានអោយដឹងថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានឃាត់ខ្លួន

ជនសង្ស័យម្នាក់ ឈ្មោះ មៀន រិទ្ធី ភេទប្រុស រស់នៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង បាន

ប្រព្រឹត្តិ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥កន្លងមកនេះ។

 

បច្ចុប្បន្នករណីនេះ សមត្ថកិច្ចក្រុង កំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាម

នីតិវិធីច្បាប់ ៕

 

img-20161009-wa0009

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author