ស្ត្រីជនសង្ស័យពីបទឆបោកត្រូវបាននគរបាលក្រុងបាត់ ដំបងចាប់ខ្លួនបញ្ជូនមកសាលាដំបូងខេត្តកណ្ដាល ចាត់ការបន្តតាមនិតិវិធីច្បាប់

ដោយ ៖ គង ករុណា ( កម្ពុជា ជោគជ័យ ) CSN

 

បាត់ដំបង ៖ បើតាមការឲ្យដឹងពីលោក វរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរ បាលក្រុងបាត់ដំបង បានអោយ

ដឹងថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ១០:៤៥នាទី នៅភូមិរំចេកបី សង្កាត់រតន: ក្រុងបាត់ដំបង

កម្លាំងផ្នែកអនុវត្តដីការ សហការជាមួយនគរបាលក្រុងបាត់ដំបង បានអនុវត្តដីការចាប់ខ្លួន លេខ៣៧៣ ចុះ

ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ របស់សាលាដំបូងខេត្តកណ្ដាល ។

 

បង្គាប់ចាប់ខ្លួន ឈ្មោះ ខៀវ.នាង ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅផ្ទះលេខ៣៥ ផ្លូវ២១៣ សង្កាត់វាលវង់ ខណ្ឌ៧

មករា រាជធានីភ្នំពេញ ពីបទឆរបោក ប្រព្រឹត្តនៅភូមិសេដា ឃុំវិហារសួរគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ ។

 

បច្ចុប្បន្ច ស្ត្រីជនសង្ស័យ សមត្ថកិច្ចក្រុងបាត់ដំបង បានរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល

ដើម្បីចាត់ការបន្តតាម នីតិវិធិច្បាប់ ៕

 

img-20161009-wa0011

សូមជួយស៊ែរព័ត៌មាននេះផង: