មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

អស់បញ្ហាក្នុងការបារម្ភពេលទិញ iPhone, iPad ខ្លាចជាប់ iCloud ទៀត​ហើយ!

សូមមើលការណែនាំជាមុនសិន

iCloud Activation គឺជាកម្មវិធីមួយដែលមុខងារ​សុវត្ថិភាព​ខ្ពស់ ដែលក្រុមហ៊ុន Apple បាន​បង្កើត​ឡើង​សម្រាប់​បង្ការនិងការពា​អំពើ​ចោរកម្ម ក៏​ដូច​ជា​ការពារ​មិន​អោយ​អ្នក​ដទៃ​ប្រើ​ប្រាស់ iPhone, iPad, ipod ដែល​យើង​ជ្រុះ រឺ​បាត់បាន​ឡើយ។ ប៉ុន្តែ​អ្នក​ដែល​បាន​ទិញ iPhone, iPad, ipod មួយ​ទឹក​មួយ​ចំនួន ក៏​មានអ្នក​រង​គ្រោះ​ដោយសារ​បញ្ហា​នេះ​ដែរ ព្រោះ​អី​គេ​មិន​ស្គាល់​គណនី Apple ID ចាស់​របស់​អ្នក​ប្រើ​មុន ដែល​ជា​ហេតុ​ធ្វើ​អោយ​​ iPhone, iPad, ipod របស់​គេ​ក្លាយ​ទៅ​ជា​វត្ថុលែងបានការ ប្រើ​មិនកើត។

ថ្មីៗនេះក្រុមអ្នកជំនាញ Apple បានបញ្ចេញកម្មវិធីថ្មីមួយជា​សាធារណៈដែលកម្មវិធីនោះមានមុខងារ​ពិសេស ដែល​អាច​អោយ​យើង​ឆែក​មើល​ថា​តើ iPhone រឺ iPad មួយ​ជាប់ iCloud Activation រឺ​យ៉ាង​ណា? មុខងារ​នេះ​ពិត​ជា​ពិសេស​ខ្លាំង​ណាស់ ហើយ​វា​ក៏​មាន​អត្ថ​ប្រយោជន៍​ខ្ពស់​ផង​ដែរ ព្រោះ​អី​ចាប់​ពី​ពេល​នេះ​ត​ទៅ អ្នក​ដែល​ទិញ iPhone, iPad, iPod Touch មួយ​ទឹក​នឹង​លែង​ព្រួយ​បារម្ភ​ពី​បញ្ហា​ជាប់ iCloud ទៀត​ហើយ។

                 របៀបឆែក iPhone, iPad, រឺ iPod Touch មួយថាជាប់ iCloud រឺក៏អត់

១-បើកចូលទៅកាន់វេបសាយ https://www.icloud.com/activationlock/

២-វានឹងដំរូវអោយអ្នកវាយបញ្ចូលលេខកូដ IMIE រឺក៏ Serial Number។ សម្រាប់​លេខ​នេះ​អ្នក​អាច​រក​ឃើញ​បាន​ដោយ​ចូល​ទៅ​កាន់ Setting > General > About>

HT4061-iphon5s-about-003-en

រឺ​ក៏​មើល​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​សំបក​ទូរស័ព្ទ​ក៏​បាន (បញ្ជាក់៖ សំបក​ហ្ស៊ីន)

1

៣-វាយបញ្ចូលកូដដែលអ្នកឃើញហើយចុច Continue

៤-ប្រសិនបើវាបង្ហាញសារប្រាប់ថា Activation Lock: ON នោះមានន័យថាវាជាប់ iCloud (គ្រោះថ្នាក់)

៥-ប្រសិនបើវាបង្ហាញសារប្រាប់ថា Activation Lock: OFF នោះមានន័យថាមិនជាប់ iCloud ( សុវត្ថិភាព)

2

 

ដូច្នេះរាល់ពេលដែលលោកអ្នកត្រូវការទិញ iPhone, iPad, ipod រឺក៏ចង់​ឆែក​មើល​ថា iDevice ណា​ជាប់ iCloud រឺ​មិន​ជាប់​នោះ គឺ​គ្រាន់​តែ​ធ្វើ​តាម​ការណែនាំ​ខាង​លើ​គឺជា​ការ​ស្រេច។ វិធី​នេះ​គឺ​មាន​សុវត្ថិភាព​ខ្ពស់ ហើយ​អាច​ជឿ​ជាក់​បាន​ខ្ពស់​ជាង​ចូល​ទៅ​កន្លែង Setting > iCloud។ សូម​ចែក​រំលែក​ពត៌មាន​នេះ​ទៅ​កាន់​មិត្តភក្កិ​របស់​អ្នក​ទាំង​អស់​គ្នា​ណា ព្រោះអី​វា​មាន​អត្ថ​ប្រយោជន៍​ខ្ពស់ ហើយ​នឹង​ការពារ​កុំ​អោយ​យើង​ទិញ iPhone, iPad, ipod ណា​ដែល​ជាប់ iCloud។

ប្រភពៈ​ Apple

ដោយ៖ ហ៊ាង

កម្ពុជាជោគជ័យ

 

 

Share on Facebook