ដោយ ៖ សហការី ( CSN)
ព្រៃវែង ៖ ប្តីប្រពន្ធ២នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្នុងវាស្រែមួយកន្លែង ធ្វើឲ្យមានការភ្ញាក់ផ្អើល
ទៅដល់អ្នកភូមិ នឹងសមត្ថកិច្ច ទាំងព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ហេតុការណ៍នេះ ត្រូវបានគេប្រទះឃើញ
នៅចំណុចវាស្រែមួយកន្លែង ចំងាយប្រហែលជាង៨០០ម៉ែត្រ ពីផ្ទះជនរងគ្រោះ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំកញ្ជ្រៀច
ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
បើតាមសម្ដីរបស់សាច់ញាតិ ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ
២០១៦ ជនរងគ្រគពីរនាក់ប្ដីប្រពន្ធ បានចេញពីផ្ទះប្រហែលម៉ោង៩យប់ ទៅរកខ្យងនៅវាស្រែ រហូតទល់ភ្លឺ នៅ
តែមិនទាន់ឃើញជនរងគ្រោះ ទាំង២វិលត្រឡប់មកវិញ ពួកគេក៍មានការងឿងឆ្ងល់ផងដែរ លុះមកដល់ម៉ោង
១០ព្រឹកទើប មានអ្នកភូមិភ្ញាក់ផ្អើលថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ នៅវាស្រែរបស់ឈ្មោះ សូយ សុន
ដោយជនមិនស្គាល់អត្តសញ្ញាណ វាយកាប់ស្លាប់បាត់ទៅហើយ ។
ប្រភពដដែរបានបន្តឲ្យដឹងទៀតថា ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ ខាងលើនេះ ប្ដីមាន ឈ្មោះ មាន យ៉ន អាយុ
៤៣ឆ្នាំ ប្រពន្ធ ឈ្មោះ កាក់ ប៊ុនថាន អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែ ជនរងគ្រោះទាំង២នាក់ រស់នៅភូមិ ឃុំ កើត
ហេតុខាងលើ ត្រូវជនមិនស្គាល់មុខ វាយនឹងកាប់លើផ្ទៃមុខជាច្រើនកន្លែង ។
ក្នុងករណីខាងលើនេះ សមត្តកិច្ចសន្និដ្ឋានជំហ៊ានដំបូងថា ជារឿងឃាតកម្ម ដោយរឿងគុំនំ ដោយសមត្ថកិច្ច
ពិនិត្យរកឃើញ ទៅលើស្ត្រីជនរងគ្រោះជាប្រពន្ធនោះ មានស្លាកស្នាម៣កន្លែង ទី១ របួសភ្នែកខាងស្ដាំ ជម្រៅ
៦សង់ទីម៉ែត្រ ចូលទៅក្នុង ទី២ ភ្នែកខាងឆ្វេង ទំហំ៤សង់ទីម៉ែត្រ ចូលទៅក្នុង ទី៣ ស្នាមបែកដាច់ បបូរមាត់
ទាំងលើក្រោម ទំហំ៤សង់ទីម៉ែត្រ។ ចំណែកជនរងគ្រោះជាប្ដី មានរមួស ៤កន្លែងស្នាមរបួសក្រោមប្រឡង់
ភ្នែកឆ្វេង ៤ ស.ម មុតជ្រៅចូលក្នុងសាច់, ស្នាមរបួសដាច់ ត្រចៀកឆ្វេង៦ស.ម របួសក្នុងប្រឡង់ភ្នែកខាងស្ដាំ
ចូល ជ្រៅ របួសចំក្រចៀកស្ដាំ៣ សម ។
មូលហេតុ ជនរងគ្រោះទាំងពីរចេញទៅរកខ្យងនៅវាលស្រែ វេលាម៉ោងប្រហែល ៩និង០០នាទី ហើយត្រូវជន
សង្ស័យមិនស្កាល់អត្តសញ្ញាណ សម្លាប់ទាំងពីរនាក់ នៅនិងវាលស្រែ របស់ឈ្មោះ សូយ សុន ខាងលិច ភូម
ព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។ តាមការសន្និដ្ឋាន ជំហ៊ានដំបូងរបស់សមត្ថកិច្ច ជនរងគ្រោះ
ទាំង២នាក់ស្លាប់ជារឿងគំនុំ។ បច្ចុប្បន្នកម្លាំងនគរបាល កំពុងស្រាវជ្រាវនឹងកសាងសុំណុំរឿងតាមនីតិវិធី ៕