ស្ត្រីពិការនឹងស្ត្រីមេម៉ាយចំនួន០៣គ្រួសារបានទទួល អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរីនឹងអំណោយសប្បុរសជន

ដោយ ៖ រស់ សុភា ( កម្ពុជា ជោគជ័យ ) CSN

 

ខេត្តមណ្ឌលគិរី ៖ លោក អាន សុឃីម អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសមាជិក ព្រមទាំង

មានការចូលរួមចំណែក ពីលោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត និងមន្ត្រីក្រោមឱវាទនៅរសៀល

ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ បាននាំយកនាំណោយមនុស្សធម៌ របស់សាខាកាកបាទករហមកម្ពុជាខេត្ត នឹងជា

អំណោយដប្បុរសជន ទៅប្រគល់ជូនដល់ស្ត្រីជាជនពិការ នឹងស្ត្រីមេម៉ាយចំនួន៣គ្រួសារ នៅក្នុងវេទិការសា

ជារណា: ឋិតក្នុវត្តព្រះពុទ្ធមណ្ឌលគិរី។

 

តាមការបញ្ជាក់ពីលោក អាន សុឃីម អនុប្រធានសាខាកាកបាទក្រហម កម្ពុជាខេត្ត បានឲ្យដឹងថា ដោយមាន

ការសំណូមពរ ពីពួកគាត់ដែលជាស្ត្រីជនពិកា និងស្ត្រីមេម៉ាយ បានលើកឡើងក្នុងវេទិកាសាធារណៈនៅវត្តព្រះ

ពុទ្ធមណ្ឌលគិរី ឲ្យអាជ្ញាធរជួយជាសម្ភារៈផ្សេងៗ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ដូច្នេះក្នុងនាមលោក ជា

អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា

ដើម្បីផ្តល់ជូនពួកគាត់ដែលជាស្ត្រីជនពិកា និងស្ត្រីមេម៉ាយចំនួន០៣គ្រួសារនោះភ្លាមៗ ដោយក្នុងមួយគ្រួសារ

ទទួលបានអង្គរ២៥គីឡូក្រាម កន្ទេល១ ឃីបមួយកញ្ចប់ និងបន្ថែមថវិកាក្នុងម្នាក់ៗ៥ម៉ឺនរៀល។

 

ដោយឡែក ដោយមានការចូលរួមចំណែក ការងារមនុស្សធម៌នេះ លោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែ និងថាម

ពលខេត្តមណ្ឌលគិរី និងមន្ត្រីក្រោមឱវាទ បានឧបត្ថម្ភបន្ថែម ក្នុងមួយគ្រួសារ ទទួលបានអង្គរ៥០គីឡូក្រាម

ឃីប១កញ្ចប់ ទឹកសុទ្ធ១៥យួរ និងបន្ថែមថវិកាក្នុងម្នាក់ៗ ៥ម៉ឺនរៀលផងដែរ និងមានការចូលរួមពីលោក នួន

បូរ៉ា ប្រធានមន្ទីរទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តមណ្ឌលគិរី បានបន្ថែមថវិកាជូន

ដល់ពួកគាត់ក្នុងវេទិកាសាធារណៈ ក្នុងម្នាក់ៗ ទទួលបានថវិកា៧ម៉ឺនរៀលផងដែរ។

 

លោក អាន សុឃីម អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែ និង

ថាមពលខេត្ត បានបន្ថែមថា ទោះបីជាសម្ភារៈទាំងនេះ មានចំនួនតិចក្តី នេះក៏ជាការគិតគូររបស់សាខាកាក

បាទក្រហម ក៏ដូចសប្បុរសជននានា ដែលជាការចូលរួមចំណែក ជួយដោះស្រាយ ទៅនឹងការលំបាក់ជាស្តែង

របស់ប្រជាពលរដ្ឋ បានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ ដើម្បីឲ្យពួកគាត់មានលទ្ធភាព អាចទៅបង្កបង្កើនផល

ដាំដុះនូវដំណាំផ្សេងៗ និងត្រូវចេះចិញ្ចឹមសត្វបន្ថែម ម្យ៉ាងទៀត សូមឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចេះអនា

ម័យជុំវិញផ្ទះ ឲ្យបានស្អាត ជៀសវាងមានជម្ងឺផ្សេងៗផងដែរ៕

 

2016-10-11_08-52-03 2016-10-11_08-50-51 2016-10-11_08-51-25

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author