បែកធ្លាយរឿងទង្វើអាក្រករបស់លោកម៉ីសឹង្ហន មេបញ្ជាការកងពលតូចលេខ៥២ ប្រព្រឹត្ត​អំពើពុករលួយនឹងអសីលធម៌

ដោយ ៖ សុខ កុសល ( កម្ពុជា ជោគជ័យ ) CSN

 

បាត់ដំបង ៖ យោងតាមខិតប័ណ្ណជនអាណាម៉ឹកជាច្រើន យកមកផ្លុងចោលនៅក្រោមដើមពោធិ៍ សួននាគបាញ់

ទឹក កាលពីថ្ងទី១០ ខែតុលា ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះ បានបកអាក្រាតពីអំពើពុករលួយ នឹងចរិតអសីល

ធម៌ របស់លោក ម៉ី សឹង្ហន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ធ្វើឲ្យនាយទាហាន នឹងពលទាហាន មិន

ពេញចិត្តឲ្យក្នុងការដឹងនាំ ដោយក្នុងខិតប័ណ្ណជនអាណាម៉ិក បានលើឡើងមានដូចខាងក្រោម ។

 

១-ការដកនឹងផ្លាស់ប្តូរមុខដំណែង នាយទាហានមួយចំនួន ដោយអន្តោមាត់ ២-ឃុបឃិតកិបកេងថវិការរដ្ឋ

យកមកចំណាយផ្ទាល់ខ្លួន ៣-លុយមុខងារបើកមិនបានត្រិមត្រូវ តាមគម្រោងស្នើសុំទៅថ្នាក់លើ ៤-លុយគោល

នយោបាយបូជាសព មិនបានបើកឲ្យគ្រួសាសពគ្រប់ចំនួន ៥-កាត់ប្រាក់ហូបរបស់យោធិនក្នុងម្នាក់៣៦០០០៛

ដែរជាប្រាកហូបឧបត្ថម្ភពី សម្ដេច យកមកចាយវាយគ្មានប្រកាសច្បាស់លាស់ ៦-ដូចជាដីនៅអូឆ្នាំងធ្លុះ ក្នុង

ស្រុកសំឡូត មេបញ្ជាការរូបនេះ យកឈ្មោះ ឯលឧត្តម ប៊ុន សេង ទៅកាងយកជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ៧-

លុយដែរបានពីសំណងទំនប់ពហុធារាសាស្ត្ររបស់ចិន លិចដីបន្ទាយជាង១៥ហិចតា នឹងដំណាំរបស់កងអនុ

សេនីយ៍ធំចំណុះមួយចំនួន ដែរនាយទាហាន នឹងពលទាហានបានដាំ គឺមេបញ្ជាការរូបនេះ មិនបានឲ្យលុយ

គ្រប់ចំនួនតាមការសងនោះទេ បែជាយកលុយទៅទិញទានជិះខ្លួនឯងទៅវិញ ។

 

នៅក្នុងខិតប័ណ្ណចំណុចទី៩ បានបញ្ជាក់ថា លោក ម៉ី សឹង្ហន មេបញ្ជាការរូបនេះ មិនត្រឹមតែពុករលួយ នឹងកិប

កេង នឹងអសីលធម៌វ៉ុណ្ណោះទេ សូម្បីតែយាយចុងភៅ ដែរជាប្រពន្ធយោធិន ពិកា ពលី មកដាំបាយឲ្យលោកមេ

បញ្ជាការរង ក៍មេបញ្ជាការរូបនេះ ចាប់បង្ខំរំលោភដែរ រឿងនេះឮសុះសាយទូទាំងកងពល។

 

ក្នុងនេះបានបន្តទៀតថា កន្លងមកថ្នាក់លើ ក៍ដូចជាយោធភូមិភាគទី៥ បានដឹងរឿងនេះខ្លះៗដែរ តែហាក់ដូច

ជាមិនអើពើ នឹងចាត់វិធានការ ចំពោះ លោក ម៉ី សឹង្ហន ទេ បែជាឃុបឃិយលាក់បាំងទៅវិញ ចិងហើយបានជា

ពួកនាយទាហាន នឹងពលទាហាន យើងខ្ញុំធ្វើបែបនេះ ដើម្បីឲ្យ សម្ដេច បានជ្រាប បើយើងខ្ញុំមិនធ្វើរបៀបនេះ

ទេ ប្រាកតជា សម្ដេច មិនបានជ្រាបទេ ពីទុកលំបាក នឹងភាពអយុត្តិធម៌មកលើរបស់ពួកខ្ខុំ ព្រោះកន្លមកដាក់

ជូនលោកមេបញ្ជាការយោធភូមិភាគ៥ ជាច្រើនលើហើយ តែមិនបានដោះស្រាយ ហើយបិទជិតរហូត។

 

យោងតាមប្រភពពីបុរសម្នាក់ ជាពលទាហាននៅក្នុងកងពលខាងលើ សុំមិនបញ្ចេញឈ្មោះ បានអះអាងថា

ខ្លឹមសារនៅក្នុងខិតប័ណនោះ គឺជារឿងពិត ដែលរឿងអាស្រូវ និងអំពើពុករលួយ ភាពអសីលធម៌ បានកើត

ឡើតកន្លងមក គ្នាននរណាហ៊ានបញ្ចេញឡើយ ព្រោះខ្លាចអំណាចលោកមេបញ្ជាការរូបនេះ ។

 

ក្រោយពីបញ្ហារផ្ទៃក្នុងបានលាតត្រដាង ផ្អើលពេញក្រុងបាត់ដំបង លោក ម៉ី សឹង្ហន មេបញ្ជាការកងពលខាង

លើ បានបិតទូរស័ព្ទជាហេតុធ្វើអោយ អង្គភាពយើងខ្ញុំ មិនអាចសុំការបំភ្លឺបាន។

 

សូមបញ្ជាក់ផងដែរថា ការចេញផ្សាយនេះ យោងទៅតាមខិតជនអាណាម៉ឹក ដាក់ក្រោមដើមពោធិ៍ កាលពីថ្ងៃ

ទី១០ កន្លងមកនេះ បើនៅចំណុចណាលោក គិតថា ជារឿងមិនត្រឹមត្រូវ វាខុសពីការពិត សូមធ្វើការទំនាក់ទំ

នងមកកាន់អង្គភាពយើងខ្ញុំ តាមរយ:ទូរស័ព្ទ លេខ 069 23 24 96 / 078 55 11 12 / 097 777 6000 ។/

 

img-20161010-wa0024-1 img-20161010-wa0028 img-20161010-wa0029 img-20161011-wa0008 img-20161011-wa0009

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author