ដោយ ៖ សហការី ( CSN )
ខេត្តព្រៃវែង ៖ ករណីប្ដីប្រពន្ធ២នាក់ ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ សម្លាប់កាលពីយប់ថ្ងៃទី០៨
ខែតុលា ឆ្នាំ២០១៦ ខណ:ប្ដីប្រពន្ធ២នាក់នោះ ទៅរកខ្យងនៅវាស្រែខាងលិចភូមិព្រៃផ្ដៅ ឃុំកញ្ជ្រៀច ស្រុក
កញ្ជ្រៀច ខេត្តព្រៃវែង កន្លងមកថ្មីៗនេះ ដោយមានមការស្រាវជ្រាវ តាមប្រម៉ាញ់ភ្លាមៗ ពីកម្លាំងសមត្ថកិច្ច នៃ
ស្នងការដ្ឋាននគរបាលខេត្ត ក៍បានឈានដល់កំណត់មុខសញ្ញា នឹងចាប់ខ្លួនជនសង្ស័យបានហើយ នៅថ្ងៃ
ទី១១ ខែតុលា ឆ្នាំ២០១៦នេះ។
ក្នុងករណីចាប់ខ្លួនជនសង្ស័យខាងលើ លោកឧត្តមសេនេយ៍ត្រី ស្រេង ជាស្នងការនគបាលខេត្តព្រៃវែង បាន
ឲ្យអ្នកយកពតមានយើងដឹងថា ក្រោយពីមានអំពើឃាតកម្ម លើប្តីប្រពន្ធពីរនាក់រួចមក លោកបានកំណត់មុខ
សញ្ញា ឲ្យកម្លាំងរបស់លោកចុះធ្វើការស៊ើបអង្កេត នឹងស្រាវជ្រាវ តាមប្រមាញ់ រហូតឈានដល់ការចាប់ខ្លួន
ជនសង្ស័យបាន ម្នាក់មាន ឈ្មោះ ឆាយ ហេង ( ហៅតឹង ) រស់នៅភូមិឃុំ ជាមួយសពជនរងគ្រោះទាំង២។
លោកឧត្តមសេនីយ៍ បានឲ្យដឹងទៀតថា តាមចម្លើយសារភាពរបស់ជនសង្យ័យ នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ
២០១៦ វេលាម៉ោង៩យប់ ស្ថិតនៅចំណុចកើតហេតុនោះ ខ្លួនពិតជាបានសម្លាប់ អ្នកទាំងពីរនាក់ប្តីប្រពន្ធពិត
ប្រាកដមែន។ មូលហេតុដោយសារខឹងនិងជនរងគ្រោះ ជាប្រពន្ធបានជេប្រមាថមាក់ងាយ មកលើខ្លួននៅ
ពេលខ្លួនហៅជនរងគ្រោះជាប្តី មកស៊ីផឹកម្តងៗ ហេតុនេះកកើតមានគំនុំ ក្នុងចិត្តចាំសម្លាប់ ពេលដែលមាន
ឱកាស លុះដល់ថ្ងៃកើតហេតុ ក៍មានឱកាសល្អ ដោយពេលដើរទៅស្រែពេលយប់ ប្តីដើរទៅមុខមុនឆ្ងាយ ពី
ប្រពន្ធ ហើយខ្លួនក៏ស្ទាក់វាយប្រពន្ធ ហើយពេលនោះ ជនរងគ្រោះបានស្រែក បន្ទាប់មកប្តីមកជួយ ខ្លួនក៏បន្ត
សម្លាប់ទាំងពីរនាក់តែម្តងទៅ។
ក្រោយពីសមត្ថកិច្ចសួរនាំរួច ជនសង្សយ័ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង
ខេត្តព្រៃវែង ចាត់ការបន្តតាមនិតិវិធី៕