សក្មភាពជីករ៉ឺត្បូងនៅស្រុកលំផាត់ផ្អើលពេញខេត្តរតន:គិរី លោកអភិបាលស្រុកថាមិនដឹងនឹងមិនជឿ

ដោយ ៖ រស់ សុភា ( កម្ពុជា ជោគជ័យ ) CSN

 

ខេត្តរតនគិរី ៖ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថា បច្ចុប្បន្នមានមនុស្សរាប់រយនាក់ មកពីតាមបណ្ដាល

ស្រុក នឹងខេត្តនានា តាមរយ:មេខ្លោង២នាក់ ម្នាក់ឈ្មោះ ច្រឹក ទូច នឹងម្នាក់ទៀត ឈ្មោះ ធួន បាននឹងកំពុង

ដើរបំផុសបំផុលប្រជាពលរដ្ឋ ឲ្យនាំគ្នាជីករ៉ែត្បូង ដែរជាសម្បត្តិរបស់ យ៉ាងអនាធិបតេយ្យ នៅភូមិចាងរ៉ាង

ឃុំសាយស់ ស្រុកលំផាត់ ខេត្តរតន:គិរី។

 

ប្រភពពីពលរដ្ឋ នៅស្រុកលំផាត់ជាច្រើនអ្នក បានឲ្យអ្នកយកព័ត៌មានយើងដឹងថា កន្លងមក ឈ្មោះ ច្រេក ទូច

នឹងឈ្មោះ ធួន ក៍ធ្លាប់មកនិយាយប្រាប់ពួកគាត់ ឲ្យទៅជីករ៉ែត្បូងនេះផងដែរ ដោយពួកគេទាំង២នាក់ អះអាង

ថា មានថៅកែធំចាំប្រមូលទិញរ៉ែត្បូងទាំងនេះ ហើយមិនចាំបាច់ខ្លាចទេ ពួកគេមានច្បាប់អស់ហើយ គឺមានការ

ទទួលស្គាល់ ពីលោកអភិបាលខេត្តរតន:គិរី ថើមទៀតផង។

 

ពាក់ព័ន្ធការរុករកជីករ៉ែត្បូង យ៉ាងអនាធិបតេយ្យ នៅចំណុចខាងលើ លោកប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្ត

បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ករណីជិករុករករ៉ែនេះ មិនបានដឹងទេ ហើយក៍មិនបានឃើញលិខិត ស្នើស្នើ

ធ្វើអាជីវកម្ម ពីរឈ្មោះ ច្រឹក ទូច  នឹង ឈ្មោះ ធួន នោះដែរ ។

 

លោក នូ ថេ អភិបាលស្រុកលំផាត់ បានឲ្យដឹងថា  មិនមានអជ្ញាធរ ភូមិ ឃុំ ណាម្នាក់ បានរាយការណ៍មកថ្នាក់

ស្រុកនោះទេ លោក នូ ថេ អភិបាលស្រុកលំផាត់ ខំប្រឹងបដិសេធថា លោកមឹនជឿមានរឿងនេះ ធ្វើសកម្មភាព

កើតមាន នៅលើទឹកដីរបស់លោកគ្រប់គ្រងនោះទេ។

 

លោក ញ៉ែម សំអឿន អភិបាលរងខេត្តរតនៈគីរី ទទួលបន្ទុក ព័ត៌មានបទល្មើស និងសន្តិសុខក្នុងខេត្ត លោកថា

សកម្មភាពរុករករ៉ែ អាធិបតេយ្យនេះ គាត់ក៍មិនបានដឹងក្នុងរឿងនេះនៅឡើយដែរ តែលោកថា ចាំសួរទៅមន្ទីរ

ជំនាញសិន ! តែយ៉ាងណា លោក រដ្ឋលេខាធិការក្រសួងរ៉ែ ក៍បានទទួលព័ត៌មាននេះ ពីប្រភព័ពីរប្រជាសហគម៌

ក៏ដូចមហាជន នឹងមន្ត្រីថ្នាក់ក្រោម រស់នៅក្នុងខេត្តរតនៈគីរីទាំងមូល។

 

នៅក្នុងករណីមេខ្លោងនាំប្រជាពលរដ្ឋ ដើរជីករុករករ៉ែត្បូង នៅក្នុងស្រុកលំផាត់ ជាង២០០ រណ្ដៅ ខាងលើនេះ

មានមតិមហាជនជាច្រើនបានលើកឡើង នឹងរិះគន់យ៉ាងខ្លាំងទៅលើមន្ទីស្ថាប័នពាក់ព័ន្ធថា រឿងនេះប្រហែល

ជាមានការពាក់ព័ន្ធ ជាមួយថ្នាក់ស្រុក នឹងថ្នាក់ខេត្តហើយ បានជាឈ្មួញធ្វើសកម្មភាពរាប់ខែហើយ បែជាលោក

នូ ថេ អភិបាលស្រុលំផាត់ ឆ្លើយដាក់ មិនមានដើមទងថ្នាក់ក្រោមរាយការណ៍មក ហើយក៍ខំប្រឹងបដិសេធ ថា

មិនជឿថាមានសកម្មភាពនេះ បលខ្លួនលោក ល្អស្អាតមិនមានពាក់ព័ន្ធរឿងនេះទេ លោកចុះទៅពិតនិត្យ នឹង

ចាត់ការទៅ កំបដិសេធហើយរុញដាក់គ្នា ពីមួយទៅមួយចិងគឺមិនល្អទេ។

 

ពលរដ្ឋរស់នៅស្រុកលំផាត់ទាំងមូល បានសំណូមពរ ដល់អាជ្ញាធរ ពាក់ពន្ធ័ជាពិសេស លោក អភិបាលខេត្ត

រតន:គិរី មេត្តចាត់វិធានការ ចំពោះជនបំផុសបំផុល ទាំង២នាក់ដែរមានឈ្មោះ ច្រឹក ទូច នឹងឈ្មោះ ធួន រួម

ទាំងបក្ខពួក នឹងមន្ត្រីដែរជាប់មានពាក់ព័ន្ធឃុបឃិត ដើរញួសញ៉ុងបំផុសបំផុល បង្កឲ្យមានសកម្មភាព បទ

ល្មើសក្នុងរឿងខាងលើនេះ សូមលោក អភិបាលនៃគណ:អភិបាលខេត្ត ចាត់វិធានការណ៍ជាបន្ទាន់ ទៅលើ

ជនបំផុសបំផុល នឹងមន្ត្រីពាក់ព័ន្ធ កំទុកបណ្ដោយឲ្យដើរធ្វើសកម្មភាព ថែមទាំងយកតួនាទី អភិបាលខេត្ត

មកអួតអាង ធ្វើឲ្យមហាជនយល់ច្រឡំ នាំឲ្យពលរដ្ឋមានការថ្នាំងថ្នាក់ ធ្វើឲ្យបាត់សន្លិករបស់គណ:បក្សប្រជា

ជនទៀតផង។/

 

img-20161012-wa0002 img-20161012-wa0000 img-20161012-wa0001

សូមជួយស៊ែរព័ត៌មាននេះផង: