ដោយ ៖ សហការី ( CSN )
ភ្នំពេញ ៖ នាពេលថ្មីៗនេះ មានកាសែតក្នុងស្រុក ក៍ដូចគេហទំព័រនានាជាច្រើន បានធ្វើការចេញផ្សាយពាក់ពន្ធ
ទៅនឹងរឿងរ៉ាវ លោក ឧកញ៉ា ជីម សុខ ល្បីខាងនាំ គោ ក្របី ពីកម្ពុជា ទៅប្រទេសវៀតណា នឹងនាំសត្វជ្រូក
ត្រចៀកក្រហម ពីប្រទេសវៀតណាម នឹងប្រទេសថៃ ចូលមកកម្ពុជាវិញ ដោយជ្រកក្រោមស្លាក ក្រុមហ៊ុនស្រប
ច្បាប់ ក៍ប៉ុន្តែ លោកឧកញ៉ា ជីម សុខ មិនបានគោរព ទៅតាមលក្ខខណ្ឌច្បាប់នោះទេ លោកឧកញ៉ា តែងតែបំ
ពាន់ច្បាប់ ដូចជា ដឹកជ្រូកមានជំងឺចូលមកកម្ពុជា នឹងដឹកលើសពីក្នុងលិខិតអនុញ្ញាត ជាច្រើនក្បាលក្នុងមួយ
ជើងៗជាដើម មិនដឹងថា លោក ឧកញ៉ាអាងអ្វើ ឬក៍មាននណានៅពីក្រោយ ក្នុងការជំនួញសត្វឆ្លងដែននេះទេ។
ជាក់ស្ដែងកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះ ខាងមន្ត្រីជំនាញបសុពេទ្យ រាជធានី ឆ្មក់ស្ទាក់
ឃាត់រថយន្ត យីឌុប១គ្រឿង នៅចំណុចមុខវត្តអង្លុងក្ងាន ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ រាជធាភ្នំ
ពេញ កំពុងធ្វើសកម្មភាព ដឹកជ្រូកត្រចៀកក្រហម ជាង២០០ក្បាល ពីប្រទេសថៃ ចូលតាមច្រកឡែមខេត្តបាត់
ដំបង ចូលមកភ្នំពេញ ដោយគេស្គាល់ថា ជារបស់មេឈ្មួញជើងខ្លាំង ឧកញ៉ា ជីម សុខ ដ៍ល្បីនេះតែម្ដង ហើយ
ក្នុងការឃាត់ត្រួតពិនិត្យ ពីជំនាញបសុពេទ្យ នៅពេលនោះ ត្រូវគេរកឃើញថា ការដឹកជញ្ជូនខាងលើនេះ គ្មាន
ការត្រួតពិនិត្យច្បាស់លាស់ នឹងការបញ្ជាក់ណាមួយ ពីមន្ត្រីបសុពេទ្យ ដែរនៅប្រចាំការច្រកនោះ ឲ្យបានត្រិម
ត្រូវទេ គឺមានការដឹកលើសពីក្នុងលិខិតច្បាប់អនុញ្ញាត រហូតរាប់សិបក្បាលឯណោះ។
លោក សៀង បូរិន ប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ បានឱ្យអ្នកយកព័ត៌មានយើងដឹងថា ការបង្ក្រាបនេះ
មានកិច្ចសហការ ចំនួន៣អង្គភាព គឺទី១ អគ្គនាយកដ្ឋានក្រសួង ទី២ មន្ត្រីបសុពេទ្យខេត្តកណ្តាល និងទី៣
មន្ត្រីបសុពេទ្យ រាជធានីភ្នំពេញ រួមនឹងមន្ត្រីបសុពេទ្យខណ្ឌ សែនសុខផងដែរ ។
លោកបានបញ្ជាក់ឲ្យដឹងថា ក្រោយពីជំនាញធ្វើការត្រួតពិនិត្យ ឃើញថាក្រុមហ៊ុននេះ មានលិខិតអនុញ្ញាតឲ្យ
ធ្វើអាជីវកម្ម តែដឹកខុសគោលដៅ គឺក្នុងឯកសារ តម្រូវឲ្យដឹកទៅកាន់ខេត្តស្វាយរៀង ប៉ុន្តែ បណ្តាញរបស់
លោក បានរកឃើញថា បានដឹកមកដាក់នៅក្នុងទីតាំង សិប្បកម្ម ១កន្លែង ក្នុងរាជធានី ហើយនិងខុស យាន
យន្តដឹកជញ្ជូន ព្រមទាំងខុសចំនួនសត្វជ្រូករាប់សិបក្បាល តាមលិខិតអនុញ្ញាត កំណត់ត្រូវដឹក ចំនួន២០០
ក្បាលតែប៉ុណ្ណោះ ។ សត្វជ្រូកទាំងក្រោយពីពិនិត្យរួច សមត្ថកិច្ចចម្រុះ បានឲ្យដឹកសត្វជ្រូកទាំងនេះ ទៅកន្លែងដើម ដើម្បីឲ្យ
ខាងជំនាញពេទ្យសត្វ ធ្វើការត្រួតពិនិត្យឡើងវិញផងដែរ ។
ប្រភពពីក្រុមមន្ត្រីបសុពេទ្យ រាជធានីភ្នំពេញ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា លោក ឧកញ៉ា ជីម សុខ ជា
មនុស្សមានអំនួត អាងខ្លួនជាឧកញ៉ា នឹងមានកូនសម្តេចនៅពីក្រោយផងនោះ គាត់ធ្វើអ្វីៗច្រើនតែ កាប់ដាវ
នឹង លោតឆ័ត្រ គឺច្បាប់ក្រុមហ៊ុនគ្រាន់តែជាលេស នឹងជាការបំភាន់ភ្នែកមហាជនប៉ុណ្ណោះ ហើយនៅពេលដែរ
មន្ត្រីជំនាញបសុពេទ្យ ឲ្យដឹកជញ្ជូនវិលត្រឡប់ទៅចំពុបដើមវិញ ដើដ្វីត្រួតពិនិត្យសុខភាពសត្វឃ្រូកនេះ ក៍ត្រូវ
បានខាងដំណា របស់ក្រុមហ៊ុន លោក ឧកញ៉ា រត់ទៅរកការអន្តរាគមន៍ពីថ្នក់លើផងដែរ ។
សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធករណី ក្រុមហ៊ុន លោក ឧកញ៉ា ការដឹកជញ្ជូនខុសគោលដៅ ខុសរថយន្តដឹក
ជញ្ជូន នឹងដឹកលើសចំនួនជ្រូក ត្រូវបានខាងប្រព័ន្ធផ្សពផ្សាយ ចេញផ្សាយជាបន្តបន្ទាប់ ហើយក៍ត្រូវបាន
លោក ឧកញ៉ា ជីម សុខ ខលទូរស័ព្ទ គំរាមប្ដឹង មកលើចាងហ្វាងការផ្សាយថែមទៀតផង តើទង្វើរបស់លោក
ឧកញ៉ា ធ្វើបែបនេះត្រិមត្រូវ តាមរបបសារព័ត៌មានដែឬទេ? ហើយក្នុងនាមយើងជាអ្នកព័ត៌មាន គួតែខ្លាចក្នុង
ការគំរាមនេះ ឬចេញផ្សាយបន្តទៅទៀត ? ដើម្បីជួយទៅដល់សង្គមយើង ៕