ដោយ ៖ សហការី ( CSN )
កោះកុង ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ នៅសាលា
ខេត្តកោះកុង បានរៀបចំធ្វេីពិធីគោរព ព្រះវិញ្ញាណក្ខន្ព្រះករុណា
ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោជ្ឋ គម្រប់ខួប ៤ ឆ្នាំ ។.
ការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោជ្ឋ គម្រប់ខួប៤ឆ្នាំ ក្នុងពិធីនោះ ធ្វេីឡេីង ក្រោមអធិបតីភាព ឯកឧតម្ត ប៊ុន លេីត អភិបាល នៃគណអភិបាលខេត្តកោះកុង និងលោកជុំទាវ ហេីយ និងមានមន្ត្រី រាជការ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត និងកងកម្លាំង ប្រដាប់អាវុធទាំងបីប្រភេទ និងក្រុមសហភាព សហព័ន្ធ យុវជនកម្ពុជា ចូលរួមជាច្រើនផងដែរ។
ពិធីគោរព វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោជ្ឋ រួច និងមានធ្វេីពិធីរាប់បាទ ដល់ព្រះសង្ឃ ចំនួន៩០អង្គ ផងដែរ នៅបរិវេណសួនច្បា ទល់មុខសាលាខេត្តកោះកុង ដោយក្នុងពិធីនោះ ប្រព្រឹតទៅដោយរលូន ។/