មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ឈើគគីជាង៨០សន្លឹកពលរដ្ឋដឹកធ្វើផ្ទះសោះ កម្លាំងអាវុធហត្ថធ្វើការបង្ក្រាបគ្មានយោគយល់

ដោយ ៖ រស់ សុភា ( កម្ពុជា ជោគជ័យ ) CSN

 

មណ្ឌលគិរី ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងក្រុងសែនមនោរម្យ បានសម្តែងនូវការមិនពេញចិត្ត មានប្រតិកម្ម ចំពោះកង រាជអា វុធហត្ថលើផ្ទៃប្រទេស ចាប់ឈើគ្រឿងផ្ទះ របស់ប្រជាពលរដ្ឋ យកមកធ្វើលំនៅដ្ឋាន ក៏មិនលើកលែងដែរ ធ្វើឲ្យប្រជាពលរដ្ឋខក

ចិត្តយ៉ាងខ្លាំងចំពោះទង្វើ កងរាជអវុហត្ថ បង្រ្កាបនេះ។

 

ប្រភបពីប្រជាពលរដ្ឋ រស់នៅក្រុងសែនមនោរម្យ បានបន្តថា ពួកគាត់រាល់ថ្ងៃនេះ មិនហ៊ានទេ រកស៊ីបទល្មើសព្រៃឈើ នឹងជំនួញឈើនោះ ដោយសារពួកគាត់ មានការខ្វះជម្រករស់នៅ

ទើបចង់ការគេទឹញឈើទាំងនេះ ទៅធ្វើផ្ទះ ក៍ត្រូវកងរាជអាវុធ

ហត្ថចាប់ ទោះខំអង្វនឹងពន្យល់យ៉ាងណស ក៍អស់លោក កង

រាជអាវុធហត្ថខាងលើនេះ មិនលើកលែងដែរ ។

 

ប្រភពដ៍ដែលបានបន្តថា ទន្ទឹមនឹងការរស់នៅ ត្រូវមានផ្ទះសំ

បែងសម្រាប់ប្រពន្ធកូន លោកបានទៅទិញឈើគ្រឿងផ្ទះ ជាប្រ

ភេទ ឈើគរគី ចំនួន៣៨សន្លឹក យកមកធ្វើលំនៅដ្ឋាន ត្រូវបានកម្លាំងខាងលើ ធ្វើការបង្រ្កាប ដោយគ្មានការយោគយល់ដល់ពលរដ្ឋ ដែលអត់មានផ្ទះសំបែងជ្រកកោនថែមទៀត។

 

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញនេះ ដោយកម្លាំងកងរាជអាវុធហត្ថ

លើផ្ទៃប្រទេស ធ្វើការស្ទាក់ចាប់ពួកគាត់ នៅចំណុចជើងភ្នំដោះក្រមុំ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែន

មនោរម្យ គណៈពេលដែលពួកគាត់ ដឹកឈើគរគីនេះ។

 

ក្នុងហេតុការណ៍ បង្ក្រាបដ៍ម៉ឺងម៉ាត់ របស់កងកម្លាំងអាវុធហត្ថ

ខាងលើ ក្រោយមកភ្លាមៗនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិ

បាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី និងលោកអភិបាល

រងខេត្ត ព្រមទាំងលោកអភិបាលក្រុងសែនមនោរម្យ បានចុះទៅដល់កន្លែងនោះ ព្រមទាំងធ្វើការសម្របសម្រួល ជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ ដោយ ឯកឧត្តម អភិ

បាលខេត្ត បានមានប្រសាសន៍ថា ជាគោលជំហរ របស់អាជ្ញា

ធរខេត្ត ត្រូវមានស្មារតី ទទួលខុសត្រូវខ្ពស់ អនុវត្តទៅតាមសា

រាចរណ៍ណែនាំលេខៈ០៥ ស រ ណ ន ចុះថ្ងៃទី២២ ខែកញ្ញា  ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ខិតខំទប់ស្កាត់ រាល់បទឈ្មើសព្រៃឈើ ដែលកើតមាន ប៉ុន្តែទន្ទឹមនោះ ពាក់ព័ន្ធទៅ នឹង

តម្រូវការប្រើប្រាស់ ចាំបាច់ជាក់ស្តែង របស់ប្រជាពលរដ្ឋ ក្នុង

នាមអាជ្ញាធរខេត្ត ត្រូវធ្វើការដោះស្រាយជូនពួកគាត់។

 

លោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ បានមានប្រ

សាសន៍ថា ឈើទាំងអស់នេះ គឺពួកគាត់យកមកសង់លំនៅដ្ឋាន មិនមែនយកទៅជូញដូរនោះទេ ប្រសិនបើការដឹកឈើនោះលើសពី១ម៉ែត្រគីប សូមឲ្យកម្លាំងសមត្ថកិច្ច ធ្វើការចាប់រឹបអូសយកចុះ ប៉ុន្តែឈើទាំងអស់នេះ វាតិចតួច ចឹងសូមអធ្យាស្រ័យឲ្យគ្នាទៅ ។/

 

2016-10-16_15-35-03 2016-10-16_15-33-22 2016-10-16_15-38-20 2016-10-16_15-37-22

Share on Facebook