មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

មនុស្ស២នាក់បានស្លាប់នៅនឹងកន្លែងនឹងម្នាក់ ទៀតស្លាប់នៅពេលដឹកទៅដល់មន្ទីរពេទ្យ ក្នុងហេតុការណ៍បាក់ភ្នំសង្កត់លើ

ដោយ ៖ គង ករុណា ( កម្ពុជា ជោគជ័យ ) CSN

 

បន្ទាយមានជ័យ ៖ យ៉ាងយោចណាស់ មនុស្ស៣នាក់បានស្លាប់  ក្នងហេតុការណ៍គ្រោះថ្នាក់ ដោយបាក់ភ្នំសង្កត់លើ គ្រឿងចក្រកាលពីវាលាម៉ោងប្រមាណ១ និង២០នាទី រសៀល

ថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៦នេះ ខណ:កំពុងធ្វើសកម្មភាព កាប់កាយថ្មភ្នំ ស្ថិតនៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គល

បុរី ខេត្តបន្ទាយមានជ័យ។

 

យោងតាមសាក្សី នៅកន្លែងកើតហេតុ បាននិយាយប្រាប់អង្គ

ភាពអ្នកសារព័តិមានយើងថា នៅមុនពេលកើតហេតុ គឺជន

រងគ្រោះ ទាំងបីនាក់បាននិងកំពុង បញ្ជាគ្រឿងចក្រកាយថ្ម

នៅជើងភ្នំ ស្រាប់តែផ្ទាំងថ្ម នៃផ្នែកខាងលើកំពូលភ្នំ បានបាក់រអិលធ្លាក់មកខាងក្រោម សង្កត់គ្របលើមនុស្ស និគ្រឿងចក្រ  ភ្លាមៗនោះ គ្រឿងចក្រ ក៏ចាប់កាយគំនរដុំថ្មទាំងនោះចេញ

ដើម្បីធ្វើការសង្គ្រោះមនុស្ស ដែរស្ថិតនៅក្រោមគំនរថ្ម តែពេលដែលយកមនុស្ស គឺពួកគេ បានស្លាប់បាត់បង់ជីវិត ចំនួនពីរនាក់ទៅហើយ នឹងម្នាក់ទៀត ស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ។

 

លោក លឹម សេង ប្រធានក្រុមហ៊ុនកាយថ្មភ្នំធំ បានឲ្យដឹងថាជនរងគ្រោះមានចំនួន៣នាក់ ទី១ ឈ្មោះ ហែម គឹម ឡេង ភេទប្រុស អាយុ៤៩ឆ្នាំ ជាកម្មករផ្នែកខួង ទី២- លឹម គឹមឡុងភេទប្រុស អាយុ ២៥ឆ្នាំ ជាអ្នកបើកបរអេស្កា និងទី៣- ថន រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកបើកបរអេស្កា។

 

លោកបន្តឲ្យដឹងទៀតថា ផ្ទាំងថ្មដែលបាក់ចុះ រហូតបង្ករឲ្យមានការស្លាប់កម្មករបីនាក់នេះ គឺជាកន្លែង ដែលក្រសួងជំនាញរក្សាទុក ធ្វើជាព្រំ នៃភ្នំមិនឲ្យក្រុមហ៊ុន លោកកាយផ្តាច់ទេ។

 

ជាមួយនោះដែរ លោកក៏បានបញ្ជាក់ថា វាសំណាងដែរថ្ងៃនេះមិនមានរថយន្តច្រើន មកតំរៀបគ្នា ចាំដឹកថ្មដូចសព្វដង កុំអីសោកនាដកម្ម នឹងមានច្រើនជាងនេះ។

 

តែទោះយ៉ាងណា មតិមហាជនជាច្រើន បាននាំគ្នាលើកឡើងថា នេះជាកម្មពៀរ នាំគ្នាទៅកាយបំផ្លាញភ្នំ ដែរជាសម្បត្តិរបស់

រដ្ឋ ហើយជាកន្លែង អស់លោកអ្នកតា រស់នៅផង វាត្រូវតែចឹង

កំឲ្យចេះតែឃុបឃិតគ្នា លក់ភ្នំតទៅទៀត។/

 

2016-10-16_18-23-37 2016-10-16_18-24-59 2016-10-16_18-27-45 2016-10-16_18-26-00 2016-10-16_18-26-51

 

Share on Facebook