អគ្គីភ័យឆាឆេះផ្ទះល្វែង២ខ្នងក្នុងពេលតែមួយ អស់ស្ទើទាំងស្រុងនៅមុខផ្សារបវេល

ដោយ ៖ សហការី ( CSN )

 

បាត់ដំបង ៖ មានសេចក្ដីរាយការណ៍បានឲ្យដឹងថា កាលពីយប់

មិញ ម៉ោងប្រមាណ ១០ នឹង១៥នាទីយប់ ថ្ងៃទី១៦ ខែតុលា

ឆ្នាំ២០១៦នេះ មានអគ្គីភ័យ បានឆាបឆេះផ្ទះល្វែង២ខ្នង គឺផ្ទះ

ទី១ លក់ទូរស័ព្ទ នឹងកាប់ជ្រូក នឹងផ្ទះទី២ លក់ឥវ៉ាន់ចាប់ហួយ

នៅចំណុចទល់មុខផ្សារបវេល ខេត្តបាត់ដំបង បណ្ដាលឲ្យរង

ការខូចខាតស្ទើទាំងស្រុង។

 

ប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះល្វែងទាំង២ខ្នង ដែររងការឆាប

ឆេះនោះ ទី១ មានម្ចាស់ឈ្មោះ ចិន ខ្មៅ លក់ទូរស័ព្ទនិងកាប់

ជ្រូក និងផ្ទះ១ទៀត មិនស្គាល់ឈ្មោះ គឺផ្ទះលក់ឥវ៉ាន់ចាប់ហួយ

មុនពេលកើតហេតុ គេបានឃើញ មានអណ្តាតភ្លើងបានបង្ក

មកពី ផ្ទះលក់ឥវ៉ាន់ ចាប់ហួយមុន សង្ស័យអាចបណ្ដាលមកពី

ភ្លើងចង្រ្កាន ឬទុសេខ្សែភ្លើង ព្រោះម្ចាស់ផ្ទះ តាមទម្លាប់ល្ងាចឡើង

បិទទ្វារ ទៅហូបបាយនៅផ្ទះ១ទៀត៕

 

ប្រភពព័ត៌មានពីមត្ថកិច្ច នគរបាលស្រុកបវេល បានឲ្យដឹងថា

ហេតុការណ៏ឆាបឆេះផ្ទះនេះ អស់ចំនួន២ខ្នង ទី១ ផ្ទះធ្វើពីថ្ម

ខាងមុខ ខាងក្រោយឈើ ការឆាបឆេះ មិនទាន់ដឹងពីមូលហេតុ

នៅឡើយទេ ក្នរុការប្រើរថយន្ត ពន្លត់អគ្គីភ័យ ស្រុកបានឆាញ់

ទឹក អស់ជាច្រើនឡានផងដែរ៕

 

សមត្ថកិច្ចដដែលបន្តថា ទំហំនៃការខូចខាត និង ឈ្មោះម្ចាស់

ផ្ទះនៅមិនទាន់ដឹងទេ ដោយសមត្ថកិច្ច កំពុងជួយពន្លត់សិន

ដោយសារ ភ្លើងនៃការឆាបឆេះនេះ លឿនពេក ក្រោយពីការ

ជួយអន្តរាគមន៍រួច ទើបកម្លាំងសមត្ថកិច្ចយើង ស្រាវជ្រាវ

រកមូលហេតុ ហើយនៅពេលកំពុង ជួយអន្តរាគមន៍នេះ ក៏មិនទាន់

ទទួលបានព័ត៌មាន បញ្ជាក់ថា មានគ្រោះថ្នាក់ដល់ អាយុជីវិត

មនុស្សដែរឬអត់ទេ៕

 

2016-10-17_06-53-32 2016-10-17_06-49-31 img-20161017-wa0028 img-20161017-wa0029

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author