ដោយ ៖ គង មរណា ( កម្ពុជា ជោគជ័យ ) CSN
ខេត្តឧត្តមានជ័យ ៖ លោកហួសុធារិទ្ធ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិ ជាំសាងាំ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ បានបញ្ចេញសារគំរាម មកលើលោក ប៉ែន នួន អ្នកពត៍មាននៅខេត្តឧត្តមានជយ័ ថា ចង់ដាក់ខ្នោះ និងដសក់គុក ពាក្យគំរាមទាំង
នេះ ដោយផ្តាំផ្ញើតាមអ្នកសារពត៍មានដូចគ្នា។
សារគំរាម និងប្រមាថរបស់លោក ហួសុ ធារិទ្ធ ប្រធានស្នាក់ការច្រកទ្វារអន្តរះជាតិជាំសាងាំ មកលើលោក ប៉ែន នួន ដែលជាអ្នកយកពត៍មាន គឺនៅក្រោយពេល ដែលអ្នកសារពត៍រូបនេះបានទៅថតផ្ដិតយករូបភាព នៃសកម្មភាពនាំចូល នៅទំនិញគ្មានគុណភាព និងទំនិញគេចពន្ធ យ៉ាងគគ្រឹកគគ្រេង ជារាងរាល់ថ្ងៃ។
ច្រកមួយនេះ បច្ចុប្បន្នគេសង្កេតឃើញ មានការបើកដៃ ពីប្រធានស្នាក់ការច្រក គឺលោក ហួសុ ធារិទ្ធ ឲ្យឈ្មួញតូចធំ នៃទំនិញគ្មានគុណភាព នឹងទំនិញបង់ព័ន្ធមិនគ្រប់ មានដូចជា ភេសជ្ជះ
គ្រឿងកំប៉ុង រាប់តោន គ្មានបង្កាន់ដៃពន្ធគយ និងការនាំចូល កាកសំណល់អាហារ ដែលថៃគេបោះចោលដូចជាហ៊ុនជ្រូក ឆ្អឹងមាន់ និងពងមាន់ ពងទាស្អុយ ដោយមន្ត្រីកាំកុងកុងត្រូល នៅអង្គុយចាំយកលុយ ជាមួយនិងស្នាក់ការ ច្រកទ្វារដែលគេសង្សយ័ថា ជាការបើកអោយចូល ថ្នូរនឹងការឃុបឃិតគ្នា យកលុយចែកគ្នាដាក់ហោប៉ៅ មិនខ្វល់ពីសុខភាពពលរដ្ឋដែរជាអ្នកទទួលទាននោះឡើយ។
បណ្ដាលមកពីមូលហេតុ ខាងលើនេះហើយ ទើបធ្វើឲ្យ លោកហួសុ ធារិទ្ធ ឆេះដុំ ដោយភ័យខ្លាច បាត់លាភសាការ: នឹងកិត្តិយស របស់ពួកគេ ដែរគេសំងំកើបលុយ ជាច្រើនឆ្នៃមកហើយ ណាមួយ ភ័យខ្លាចបែកធ្លាយ រឿងពុករលួយរបស់ខ្លួន ទៅដល់ថ្នសក់លើ ទើបមានការគំរាម ដើម្បីបំបាក់ស្មារតីអ្នកសារព័ត៌មាន បិទសិទ្ធសេរីភាព ក្នុងកាបញ្ចេញមត្តិទៀតផង។
លោក ប៉ែន នួន បានឲ្យដឹងដែថា លោកហួសុ ធារិទ្ធ ក៍ធ្លាប់បាននិយាយ ស្ដីបន្ទោសទៅលើរូបលោក ក្នុងការថតយករូបភាព នឹងដកម្មភាព ច្រកទ្វារ ដោយមិនមានការសុំអនុញត្តិ ពីពីរូបគេ ព្រោះរូបគេ ជាអ្នកគ្រប់គ្រង បើចង់ថតត្រូវសុំការអនុញត្តិ ពីលោកជាមុនសិន។
ជុំវិការគំរាមវាយខ្នោះ និងចាប់ដាក់គុកលោកនេះ អ្នកយកព័ត៌មានយើង មិនអសចសំការបំភ្លឺ ពីលោក ហួសការ ធារិទ្ធប្រធានស្នាក់ការច្រកទ្វារ ជាំសាងាំបានទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។ សូមបញ្ជាក់ផងដែរថា រាល់ការចេញផ្ដានេះបើស្មាមីខ្លួនគិតថា នូវចំណុចណាមួយ ខុសពីការពិត សូមធ្វើការទំនាក់ទំនង មកកាន់ស្នាក់ការកណ្ដាល របស់គេហទំព័រ ( CSN ) យើងខ្ញុំដើម្បីបកស្រាយបំភ្លឺបាន គ្រប់ពេលវេលា។/