ដោយ ៖ សហការី ( CSN )
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញនេះ អាជ្ញាធរខណ្ឌមានជ័យ ចុះបង្ក្រាបនឹងចាប់ខ្លួន អ្នរកកស៊ីអាជីពខាងកត់កន្ទុយលេខ ២នាក់ ប្តី-ប្រពន្ឋ ស្ថិតនៅផ្ទះលេខ
៤ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ប្រតិបត្តិការចុះបង្ក្រាបទីតាំងកត់ឆ្នោតនេះ ដឹកនាំដោយលោក ចែ សុង ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យសហការជាមួយកម្លាំងនគរបាលខណ្ឌ និងប៉ុស្តិ៍បឹងទំពុន ។
លោក ឌី រ័ត្នខេមរុណ បានឱ្យដឹងថា អ្នករកស៊ីកត់កន្ទុយលេខ ដែលត្រូវបានឃាត់ខ្លួនមាន ឈ្មោះ ញឹម កុសល ភេទប្រុស អាយុ៤៦ឆ្នាំ និងប្រពន្ឋ ស្នាក់នៅផ្ទះកើតហេតុ ។
ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចរឹបអូស បានវត្ថុតាងរួមមាន៖ ប្រាក់ជិត៧ម៉ឺនដុល្លារ និងសម្ភារពាក់ព័ន្ធកត់ឆ្នោតមួយចំនួនធំទៀត ។ លោកបានបន្ដឱ្យដឹងទៀតថា នៅចំពោះ មុសមត្ថកិច្ច
បុរសឈ្មោះ ញឹម កុសល បានឆ្លើយសារភាពថា ខ្លួនបានកត់កន្ទុយ លេខនេះយកទៅឱ្យមេឆ្នោតធំបន្ដទៀត។
ប្រជាពលរដ្ឋបានស្វាគមន៍ ចំពោះចំណាត់ការ នៃការបង្ក្រាប អ្នកកត់កន្ទុយលេខ ប៉ុន្ដែមិនសូវសប្បាយចិត្ដ និងសូមឲ្ប
បង្ក្រាបដូចភ្លៀងរលឹម។ ពលរដ្ឋដែលមិនសប្បាយចិត្ដនឹងល្បែងកន្ទុយលេខ បានបន្ដថា បច្ចុប្បន្ននេះល្បែងកន្ទុយលេខ នៅក្នុងសង្កាត់បឹងទំពុនទាំងមូល ចាប់កំពុងកក្រើកខ្លាំង ល្បែងកន្ទុយលេខ តែអាជ្ញាធរពាក់ព័ន្ធមួយចំនួន មិនបានមានវិធាន
ការនោះទេ ហើយថែម ទាំងមន្ដ្រីខ្លះទៀតកំពុងងុបងុលនឹងល្បែង កន្ទុយលេខនេះដែរ។
ប្រជាពលរដ្ឋសំណូមពរ ដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគួរ តែកម្ចាត់ និងបង្ក្រាបល្បែងស៊ីសង កន្ទុយលេខមិនថា តូចធំដើម្បីធានា គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព៕