វិបត្តិស្នេហ៍ បង្ខំឲ្យ សង្សារវ័យក្មេង នាំគ្នាចាក់ សម្លាប់ខ្លួន តែតួអង្គប្រុស កំពុងសង្រ្គោះ

កំពង់ចាម៖ គូស្នេហ៍វ័យក្មេង ដែលគេសង្ស័យថា មានវិបត្តិស្នេហ៍ បានដឹកដៃគ្នាចូលក្នុងសាលារៀន យកកាំបិត ចាក់លើខ្លួនឯង ជាច្រើនកាំបិត ដើម្បីបញ្ចប់ជីវិត និងនាំយករាល់វិបត្តិស្នេហ៍ ទៅជាមួយគ្នា។ តែមច្ចុរាជ ឥតមេត្តាមិនអនុញ្ញាត ឲ្យគូស្នេហ៍ កម្សត់មួយគូនេះ បានស្លាប់ជាមួយគ្នាឡើយ ពោលតួអង្គស្រី បានស្លាប់បាត់ បង់ជីវិតទៅ ខណៈតួអង្គខាង ប្រុសស្មោះស្នេហ៍ ត្រូវក្រុមគ្រួសារ ដឹកយកទៅ សង្រ្គោះនៅមន្ទីរពេទ្យ។

មន្ត្រីនគរបាលអធិការដ្ឋានស្រុកកងមាស បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ឃាតកម្ម កើតចេញ ពីវិបត្តិស្នេហ៍នេះ បានកើតឡើងនៅ ម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ នៅវិទ្យាល័យ «ហ៊ុនសែនខ្ចៅ» ស្ថិតក្នុងឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។

មន្រ្តីនគរបាលដដែល បានឲ្យដឹងថា នារីជាគូសង្សារ ដែលបានស្លាប់បាត់បង់ជីវិតទៅហើយនោះ មានឈ្មោះ ធី លីនដា អាយុ ១៩ឆ្នាំ មានទីលំនៅក្នុង ភូមិកោះតាង៉ោទី៣ ឃុំហ្សាគង ស្រុកកងមាស។ នៅលើសព នារីរូបនេះ មានស្នាមកាំបិត នៅលើដោះខាង ស្តាំ១កាំបិត ក្រោមដោះស្តាំ ២កាំបិត ចុងដង្ហើម១កាំបិត។ រីឯតួអង្គខាងប្រុស ដែលកំពុងជួយ សង្រ្គោះបន្ទាន់នោះ មានឈ្មោះ ទី រដ្ឋា អាយុ ២០ឆ្នាំ នៅទីលំនៅក្នុង ភូមិបឹងសាងលិច ឃុំសារគង ស្រុកកងមាស រងរបួសចំដោះ ខាងឆ្វេង២កាំបិត ក្រោមចុងដង្ហើម១កាំបិត។

មន្រ្តីនគរបាល បានបញ្ជាក់ថា ជនរងគ្រោះទាំងពីរគឺជាគូសង្សារនឹងគ្នា ហើយកើតមាន វិបត្តស្នេហ៍ តែមិន ទាន់ដឹងថា បង្កចេញពី មូលហេតុអ្វីនោះទេ រួចក៏ដឹកដៃ គ្នាចូលទៅ ក្នុងបន្ទប់រៀនចាក់ សម្លាប់ខ្លួន ទាំងពីរនាក់ តែម្តង ក្នុងបំណងឲ្យទុក្ខវិបត្តិទាំងអស់ បានបញ្ចប់ទៅតាមជីវិត របស់ពួកគេ និងចង់បង្ហាញ ពីការ ក្តីស្មោះស្នេហ៍របស់ ពួកគេ ទោះមិនបានមាន ជីវិតរស់ជួបជុំគ្នា សូមឲ្យស្លាប់ ក្នុងថ្ងៃខែតែ មួយជាមួយគ្នា។
តែការធ្វើអត្តឃាតបែប កូនក្មេងគ្មាន ការគិតវែងឆ្ងាយ និងគ្មានការស្តាយដល់ ទឹកដោះម្តាយ ពេលវេលា និងទុក្ខលំបាក របស់អ្នកមាន គុណខិតខំចិញ្ចឹមបីបាច់ ថែរក្សានេះ មជ្ឈរាជមិនសម្រេចបំណង របស់ពួក គេឡើយ ពោលគឺនៅតែបំបែក ពួកគេចេញពីគ្នា មិនឲ្យតួអង្គប្រុសស្លាប់ ទៅតាមតួអង្គ ស្រីឡើយ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច ខេត្តកំពង់ចាម កំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ទៅលើករណីខាងលើនេះ៕

03075016a88c3d242025c99075618 03075016b7e20b1f975e583079504 03075016b82bb706b362672073336 030750167ed78b21cf0f23a074926 0307501694fb1ffd59daf7f079526

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author