ដោយអំណាចគ្រឿងស្រវិងយុវជន២នាក់បើកម៉ូតូ ព្រលះគ្នារបួសធ្ងន់ស្រាលទាំងសង់ខាង

ដោយ ៖ សុខ កុសល

 

បាត់ដំបង ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូទំនើប ម៉ាក Zoomer-X បុកគ្នាទាំកណ្តាលអាធ្រាតក្នុងស្ថានភាពស្រវឹងដូចគ្នា បណ្តាលអោយជនរងគ្រោះ រងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល។

 

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០យប់ ថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេតបាត់ដំបង តាមបណ្តោយផ្លូវលេខ៣ ត្រង់ចំណុចផ្លូវបំបែកខាងមុខសាលាអន្តរជាតិ USA។

 

មុនពេលកើតហេតុ មានអ្នករត់ម៉ូតូឌុបនៅក្បែរនោះ បានឃើញម៉ូតូម៉ាក Zoomer-X ពណ៌ត្រួយចេក គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ឈ្មោះ  (ទី) ភេទប្រុស អាយុ៣៦ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចខាងលើក៍ស្រាប់តែមានម៉ូតូម៉ាក Zoomer-X ពណ៌ក្រហម បានបើកបរដោយបុរសម្នាក់ឈ្មោះ សុខ សុវណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ ជិះឆ្លងផ្លូវក្នុងទិសដៅ ពីកើតទៅលិចបុកភាគីម្ខាងទៀត ពេញទំហឹង បណ្តាលអោយបែកភ្នែក សន្លប់ធំ ស្ទើរក្ស័យដេកស្តូក នៅកណ្តាលផ្លូវ។

 

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍បានមកដល់ និងធ្វើការវាស់វែង។ បន្ទាប់មកសមត្ថកិច្ចបានយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោគ ខេត្តបាត់ដំបង រងចាំការដោះស្រាយនៅពេលក្រោយ។2016-10-19_09-58-28

សូមជួយស៊ែរព័ត៌មាននេះផង: