ជនសង្ស័យលួចរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសុំណុំរឿងបញ្ជូនទៅការិយាល័យស្នងការខេត្ត

ដោយ ៖ សុខ កុសល

 

បាត់ដំបង ៖ យោងតាមពាក្យបណ្តឹង របស់ម្ចាស់រថយន្ត ឈ្មោះ ម៉ៅ ធីតា ភេទស្រីអាយុ៣៦ឆ្នាំរស់នៅភូមិរំចេក៤ សង្កាត់រតន ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវលោកចោរបានលួចកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦។

 

ក្រោយពីទទួលបាន ពាក្យបណ្តឹងនេះ ភ្លាមលោក ប៉ាង ហៀង អធិការក្រុងបាត់ដំបង បានចាត់កម្លាំងស្រាវជ្រាវ គ្រប់គោលដៅសំខាន់ៗ និងសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលតាក្រៀម ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាង គឺរថយន្តម៉ាកកាមរីគូថស្វិត ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ2A-2519ខេត្តកណ្តាល ១គ្រឿងផងដែរ។

 

ជនសង្ស័យខាងលើ មានឈ្មោះ រ៉េម សាវុធ ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិតាង៉ែន ឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង។

 

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កំពុងកសាសំណុំរឿងimg-20161020-wa0003 img-20161020-wa0001 img-20161020-wa0000បញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ត តាមនិតិវិធី។

សូមជួយស៊ែរព័ត៌មាននេះផង: