អ្នកស្រីសឿនចំរើន(ហៅចោមខ្វាន់)ម្ចាស់ក្រុមហ៊ុន ហួតសុវណ្ណចំរើនលក់គ្រឿងសង្ហារឹមនៅតែរងការ ចោទប្រកាន់ថាសន្យាខ្យល់បោកលុយ ចំនួន១០០០០ដុល្លារ

ដោយ ៖ កម្ពុជា ជោគជ័យ នឹងគេងទំព័រ CSN

 

ភ្នំពេញ ៖ យោងតាមការស្នើសុំ នឹងលើកឡើងពីប្រជាពលរដ្ឋ អាជីវករលក់ដូរ នៅខេត្តស្វាយរឿង បានសុំ ឲ្យ

អង្គភាពកាសែត ( កម្ពុជាជោគជ័យ ) នឹងគេហទំព័រ ( CSN ) យើងខ្ញុំ ធ្វើការចុះផ្សាយ ជាលើកទី២ ក្នុងរឿង

លុយចំនួន10.000$ ( មួយម៉ឺនដុល្លារ ) ដែរខាងក្រុមហ៊ុន ហួតសុវណ្ណ ចំរើន ដោយមានអ្នកស្រី សឿន ចំរើន

( ហៅចោមខ្វាន់ ) ថាបានបោកកុហក យកពីពួកគាត់ទៅ រយ:ពេលយូខែមកហើយ តែគ្មានលិតផល នឹងផល

ប្រយោជន៍អ្វីនោះទេ គឺមានតែសន្យាខ្យល់តែប៉ុណ្ណោះ។

 

យោងតាមការលើកឡើង នឹងអះអាងពីអាជីវករឈ្មោះ សុខ ស្រីមុំ ភេទស្រី អាយុ២២ឆ្នាំ នឹងឈ្មោះ សុខ សា

មឿន ភេទប្រុស អាយុ៤៨ឆ្នាំ អ្នកទាំងពីរនាក់ជាជនជាតិខ្មែរ រស់នៅភូមិវាយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយ

រៀង ខេត្តស្វាយរៀង បានរៀបរាប់ឲ្យដឹងថា ពួកគាត់មិនអាចទទួលយកបានទេ ហើយក៍មិនអាច រងចាំបាន

ផងដែរ នូវការសន្យាខ្យល់ របស់លោកស្រី សឿន ចំរើន ( ហៅចោមខ្វាន់ ) ជាម្ចាស់ក្រុមហ៊ុន ហួត សុវណ្ណ

ចំរើន នេះតទៅទៀតដែរ សំខាន់នោះគឺ ពួកគាត់ទាមទារឲ្យឲ្យអ្នកស្រី សឿន ចំរើន ( ហៅចោមខ្វាន់ ) នឹង

បក្ខពួករបស់ខ្លួន យកលុយចំនួន 10.000$ ( មួយម៉ឺនដុល្លារ ) ពីពួកគាត់ទៅនោះ កមប្រគល់ឲ្យពួកគាត់វិញ

ហើយដឹកយកឥវ៉ាន់ទាំងនោះទៅវិញចុះ គឺចប់រឿងហើយ ។

 

ពាក់ព័ន្ធក្នុងរឿងរ៉ាវនេះផងដែរ ប្អូនស្រី សុខ ស្រីមុំ ដែរជាម្ចាស់សាខា លក់គ្រឿងសង្ហារឹម បានរៀបរាប់បន្តឲ្យ

បានដឹងថា ដំបូងឡើយ អ្នកស្រី  សឿន ចំរើន ( ហៅចោមខ្វាន់ ) ម្ចាស់ក្រុមហ៊ុន ហួត សុវណ្ណចំរើន មានទីតាំង

ផ្ទះជួរនៅម្ដុំស្ថានីទូរទស្សន៍ អាស៊ី អាគ្នេយ៍ រាជធានីភ្នំពេញ មានទីលំនៅបច្ចុប្បន្ន ភូមិចាត់តាំង ឃុំទឹកក្រហម

ស្រុកជាំក្សាន្ន ខេត្តព្រះវិហ៊ារ។ បានទៅបបួលពួកគាត់ ឲ្យទទួលយកគ្រឿងសង្ហារឹម ដាក់លក់បន្តពីក្រុមហ៊ុន

ដោយខាងក្រុមហ៊ុន ជាអ្នកផ្គត់ផ្គង់នូវគ្រឿងសង្ហារឹម គ្រប់ប្រភេទ ឲ្យមកខាងសាខាពួកគាត់ តែផ្ទុយទៅវិញ

ក្រោយពីអ្នកស្រី សឿន ចំរើន ( ហៅចោមខ្វាន់ ) ម្ចាស់ក្រុមហ៊ុនរូបនេះ ទទួលយកលុយ ចំនួន10.000$

( មួយម៉ឺនដុល្លារ ) ពីពួកគាត់រួចមក ឥវ៉ាន់ដឹកមកដាក់ឲ្យពួកគាត់ មិនគ្រប់អ្វីទៅតាមការនិយាយ ដឹកតែរបស់

លក់មិនចេញ មកដាក់ឲ្យពួកគាត់ ហើយនៅពេលពួកគាត់ ខលសួរឿងឥវ៉ាន់ម្ដងៗ ត្រូវបានគេស្ដីបន្ទោស ថា

ឲ្យយ៉ាងចាស់ដៃមកវិញ ដោយគេថា យើងគ្មានសិទ្ធអ្វី មកសួគេជាថៅកែ ឬកុម៉ង់ស្រេចតែអំពើចិត្ត បាននោះ

ទេ បើគេដាក់អីឲ្យ គឺយកហ្នឹងទៅ។

 

ពាក់ព័ន្ធការលើកឡើងពីប្រភពខាងលើ ខាងតំណាងក្រុមហ៊ុន ហួត សុវណ្ណចំរើន ( ឬហៅថា ចោមខ្វាន់ )កន្លង

មកបានឲ្យដឹងថា មិនបានធ្វើអ្វី ឲ្យខុសពីក្នុងកិច្ចសន្យានោះទេ គ្រាន់តែឥវ៉ាន់ទាំងនោះ ដាក់ទៅឲ្យមិនទាន់បាន

គ្រប់ ទៅតាមតម្រូវការ របស់អតិថិជនប៉ុណ្ណោះ ក្នុងនេះផងដែរ ខាងតំណាងក្រុមហ៊ុន បានបញ្ជាក់ឲ្យដឹងថា

ឥវ៉ាត់ទាំងនោះ បើអតិថិជនមិនពេញចិត្ត អាចដឹកឥវ៉ាន់ទាំងនោះ មកឲ្យក្រុមហ៊ុននៅរាជធានីភ្នំពេញវិញបាន

ហើយក្រុមហ៊ុន នឹងប្រគល់លុយឲ្យគ្រប់ចំនួនវិញ ក្រោយរយ:ពេល៦ខែ។

 

ទោះមានការបកស្រាយ នឹងបំភ្លឺពីដំណាងក្រុមហ៊ុន យ៉ាងណាក៍ដោយ ក៍ខាងដំណាងសាខា ជាដៃគូរលក់

គ្រឿងសង្ហារឹម នៅខេត្តស្វាយរៀង នៅតែមិនអាចទទួលយកបានទេ អ្វីដែរខាងដំណាងក្រុមហ៊ុន ខាងលើបាន

លើកឡើងកន្លងមកនេះ ដោយខាងសាខា គិតថា ការលើកឡើង ពីខាងក្រុមហ៊ុនខាងលើ គ្រាន់តែជាពាក្យ

ដោះស្រាយតែប៉ុណ្ណោះ ហើយពួកគាត់ ក៍មិនអាចធ្វើអ្វើទៅតាមការលើកឡើង របស់ក្រុមហ៊ុននេះបានដែរ។/

 

2016-10-23_15-34-55

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author