មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោកហួតផលនាយសង្កាត់ជលផលបាឡតនឹងលោក ថាចនាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ មិនបង្ក្រាបឧបកណ៍ឆ្នុកនឹងបរក្នុងរដូវបិទនេសាទ សង្ស័យត្រូវថ្នាំសន្ដំដេកលក់អស់ហើយ

ដោយ ៖ សហការី ( CSN )

 

កំពង់ធំ ៖ ដើម្បីពង្រឹងការអភិរក្ស ធនធានមច្ឆជាតិ និងជីវចំរុះ ឲ្យរួចផុតពីការបំផ្លិចបំផ្លញ យ៉ាងអណាធិប

តេយ្យពីសំណាក់ក្រុមឈ្មួញ និងដោយសារអំពើពុករលួយ របស់មន្ត្រីជំនាញជលផល បានជារាជរដ្ឋាភិបាល

សម្រេច ដកហូត អាជីវកម្មឡូត៍នេសាទ ទាំង៣៥ នាពេលកន្លងទៅនេះ នៅជុំវិញបឹងទន្លេសាប មកធ្វើជា

សម្បត្តិរដ្ឋវិញ។ ដើម្បីអភិរក្ស សម្រាប់ប្រជាពលរដ្ឋខ្មែរ ទូរទាំងប្រទេស នេសាទជាលក្ខណៈគ្រួសារ ក៏ប៉ុន្តែ

បច្ចុប្បន្ន ត្រូវបានមជ្ឈដ្ឋានទូទៅ មើលឃើញ នឹងនិយាយថា មន្ត្រីជំនាញ រដ្ឋបាលជលផល គឺលោក ហួន ផល

នាយសង្កាត់ជលផលបាឡត និងលោក ជល ថាច នាយរងខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ធំ មិនដែលបាន

យកចិត្តទុកដាក់ ជំរុញឲ្យប្រជានេសាទ រកទទួលទានជាលក្ខណៈគ្រួសារនោះទេ ហើយពុំសូវបានធ្វើសកម្ម

ភាព ចេញបង្ក្រាបនោះដែរ ។

 

ប្រភពពីមន្ត្រីជំនាញ ដែលសុំមិនបញ្ចេញឈ្មោះ បានលួចខ្សិបឲ្យដឹងផងដែរថា លោក ហួន ផល និង លោក

ជល ថាច នាយរងខណ្ឌរដ្ឋបាលជលផល ទាំងពីនាក់កំពុងនេះ កំពុងត្រូវប៉ាន់ កើបលុយពីបទល្មើសនេសាទ

ដាក់ឆ្នុកក្នុងរដូវបិទនេសាទនេះ។

 

ប្រភពពីប្រជានេសាទដាក់ឆ្នុក បានឲ្យដឹងដែរថា ឆ្នុកដែលពួកគាត់ដាក់នេះ ខាងជំនាញអនុញាត ឲ្យពួកគាត់

ដាក់ ទើបអាចដាក់បាន ព្រោះមុនដាក់ បានរត់ការបង់លុយ ឲ្យអស់ហើយ ឆ្នុកតូច១ តំលៃ ៥០.០០០០រៀល

( ហាសិបម៉ឺនរៀល ) ឆ្នុកធំរហូតដល់ ១០០.០០០០រៀល ( មួយលានរៀល ) នៅមានជំនាញផ្សេងៗទៀត ក្នុង

ឆ្នុក១ សរុបអស់ទឹកប្រាក់ប្រហែល ២លានរៀល បើគ្មានលុយទេនោះ គឺមិនអាចដាក់ បានដោយស្រួលនោះ

ឡើយ។ រីឯប្រជានេសាទ ប្រកបមុខរបរ ជានេសាទមួយចំនួន ដែលគាត់គ្មានលុយបង់ គាត់លួចដាក់បន្តិច

បន្ទួចតូចៗ ដើម្បីដោះស្រាយជីវភាពគ្រួសារ នៅពេលឃើញសមត្ថកិច្ច ឬជំនាញចេញបង្ក្រាបម្ដងៗ ភ្នែកនៅ

កញ្ចិងករឯណោះ ព្រោះពួកគេមិនចេះយោគយល់ទេ ចំពោះយើងតូចតាច គ្មានលុយបង់ឲ្យពួកគេ គេត្រូវតែ

បង្ក្រាប នឹងកម្ទេចយកស្នាដៃ ដើម្បីបង្ហាញថ្នាក់លើ។

 

ជាក់ស្ដែងបច្ចុប្បន្ន គេសង្កេតឃើញមាន ឧបករណ៍ល្មើសច្បាប់ស្បៃមុង.សាច់រ៉ាវ.លបសាច់.ក្រឡាញឹក .ឡុក

.ឆ្នុកយ៉ាងច្រើនចាប់ពី៤០០ ម៉ែត្រ ដល់ទៅ១០០០ម៉ែត្រ ដាក់ទាំងយប់ទាំងថ្ងៃ នៅតាមមាត់ព្រៃរនាម ដែរជា

ព្រៃជំរកត្រីពងកូន ឡើងក្រហមក្រារីកដូចផ្សិត បានក្លាយទៅជា ប្រពៃណីយ៍ទៅហើយ នៅក្នុងបឹងទន្លេសាប

នាឆ្នាំនេះ ជាពិសេសគឺឧប្បករដាក់ឆ្នុក ភ្លើងអំពូលភ្លឺដូចទីក្រុងភ្នំពេញ នៅពេលយប់ ត្រង់ចណុចទុង ចង់ករ

រហូតដល់អ្នកតាប៉ោង ដោយឡែកចំណុច.ទ្វាបឹង.កោះត្ប.អន្លុងផ្សោត .ខ្វែងតាសូរ.តាអួរ សស្ថិតក្នុងឃុំផាត់

សណ្តាយ និងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

 

គួបញ្ជាក់ផងដែរថា បច្ចុប្បន្នគេកំពុងឃើញ មេឈ្មួញកណ្ដាល ឈ្មោះ លោក ហុង ដែលជាមេក្លោងដ៏ធំបំផុត

ជាអ្នករត់ការបទល្មើសជលផល តាំងពីទឹកដីខេត្តសៀមរាប រហូតដល់ទឹកដីខេត្តកំពង់ធំ តែមិនទាន់បាន

សម្រេចនៅឡើយទេ នាពេលប៉ុន្មានថ្ងៃមុននេះ ហើយមេឈ្មួញកំពុងតែបន្ត ដុតដៃដុតជើង រត់ការថែមទៀត

រាល់គ្រប់ជំនាញពាក់ព័ន្ធ នៅក្នុងខេត្តទាំង២ខាងលើនេះ ឲ្យខានតែបាន ដើម្បីផលចំណេញរបស់ខ្លួន។

ពាក់ព័ន្ធក្នុងករណីនេះ មជ្ឈដ្ឋានពលរដ្ឋរងចាំមើលថា តើមេឈ្មួញបណ្ដាល ឈ្មោះលោក ហុង អាចរត់ការ

រឿងនេះបាន ឬមួយយ៉ាងណា? ។

 

ប្រភពព័ត៌មាន ពីពលរដ្ឋរស់នៅបឹងទន្លេសាបជាច្រើន បានធ្វើការលើកឡើង នឹងព្រួយបារម្ភ ភ័យខ្លាចផុតពូជ

ត្រីនាពេលអនាគត ព្រោះថាចំណុច នៃការចាប់បំផ្លាញ ធនធានជលផលធំជាងគេ គឺចំណុចតំបន់ឡូត៍អភិរក្ស

ទឹកថ្លាទាំង មិនថារដូវបិតនេសាទ និងរដូវបើកនេសាទឡើយ ជាងនេះទៅទៀត គឺនៅប៉ែកខាងជើង និងប៉ែក

ខាងត្បូង នៃព្រៃរនាមទាំងនោះតែម្ដង។

 

ប្រជានេសាទដែលស្រលាញ់សធនធានមច្ឆជាតិ សំណូមពរសូមឲ្យសម្ដេច តេជោ ហ៊ុន សែន និងលោក វេង

សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រម៉ាញ និងនេសាទ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ជួយក្រឡេក

មើលនិងអន្ដរាគមន៍ អំពីរឿងបទល្មើសនេសាទនេះជាបន្ទាន់ផង និងវេកមុខរកជនប្រព្រឹត្តិអំពើពុករលួយ យក

មកផ្ដន់ទាទោស តាមផ្លូវច្បាប់ ឲ្យខានតែបាន បើមិនដូច្នោះទេ ធនធានមច្ឆាជាតិពិតជា អស់លែងមាននៅក្នុង

បឹងទន្លេសាប នាពេលអនាគត់ជាមិនខាន៕

 

2016-10-23_20-59-39 2016-10-23_21-01-16 2016-10-23_21-00-32

Share on Facebook