សកម្មជនជាង១០០នាក់មកពីគណបក្សបីផ្សេងគ្នា ត្រូវបានប្រកាសទទួលស្គាល់ពីលោកសាន់រិទ្ធិ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា

ដោយ ៖ រស់ សុភា ( កម្ពុជា ជោគជ័យ ) CSN

 

មណ្ឌលគិរី ៖ សកម្មជនជាង១០០នាក់មកពីគណបក្សចំនួនបីផ្សេងគ្នា ត្រូវបានធ្វើពិធីប្រកាសទទួលស្គាល់ជាសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពលោក សាន់ ដារិទិ្ធ ប្រធានក្រុមការងារបក្សឃុំស្រែខ្ទុម ស្រុកកែវសីមា ដោយមានការចូលរួមពីសមាជិក សមាជិការ។ ពិធីនេះប្រព្រឹតទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតឃុំស្រែខ្ទុម ស្រុកកែវសីម៉ាខេត្តមណ្ឌលគិរី ។

 

នាឧកាសនោះ លោក សាន់ ដារិទ្ធិ ប្រធានក្រុមការងារបក្សបានឲ្យដឹងថា សមាជិកថ្មី ដែលមកពីគណបក្ស ចំនួនបីផ្សេងៗ នោះរួមមាន គណៈបក្សសង្គ្រោះជាតិ ចំនួន៤២នាក់  គណៈបក្សហ៊្វុនស៊ិនប៉ិច ចំនួន១៥នាក់ គណៈបក្សជនជាតិដើមភាគតិចចំនួន៤៦នាក់  សរុប១០៣នាក់ ក្នុងនោះស្រី៥១នាក់។

 

លោកបានបញ្ជាក់ឲ្យដឹងបន្តថា ដោយមើលឃើញពីគោលនយោបាយច្បាស់លាស់ និងត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ និងទិសដៅត្រូវអនុវត្ត មានដូចជា ត្រូវខិតខំរែកពុន ពុះពារការលំបាក ដោះស្រាយរាល់បញ្ហាប្រឈមនានា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកាន់ខ្ជាប់នូវសមធម៏ សច្ចធម៏ និងយុត្តិធម៏ ជូនប្រជាជន។

 

សហការជាមួយបណ្តាសមាជិក និងអាជា្ញធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីសម្របសម្រួល រាល់ការអនុវត្តភារកិច្ចឲ្យបានល្អ និងទទួលបានជោគជ័យ។

 

លោកបានបន្ថែមទៀតថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលហ៊ាននិយាយ ហ៊ានធ្វើ មិនដែលសន្យាខ្យល់ ដូចគណបក្សដទៃទៀត ដែលតែងតែសន្យាហើយ មិនដែលធ្វើបានអ្វីជាផ្លែផ្កា ហើយក្រោមការដឹកនាំ ដ៏ឈ្លៀសវៃ និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តប្រាជា្ញស្មារតី របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែគិតគូរលើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចំរើនលើគ្រប់វិស័យ មានដូចជា ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន និងសមិទិ្ធផលៗជាច្រើនទៀត។

 

ក្នុងពិធីសំណេះសំណាលនោះដែរ លោក សាន់ ដារិទ្ធិ ប្រធានក្រុមការងារបក្សឃុំស្រែខ្ទុម បានជម្រុញដល់សមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចុះឈ្មោះបោះឆ្នោះតាមការិយាល័យឃុំ សង្កាត់ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ។

 

ឆ្លៀតនាឱកាសនោះ ក្រុមការងារបក្ស បានចែកជូននូវឃីបមួយចំនួនដល់ជាសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ចំនួន១០៣នាក់ផងដែរ៕

 

2016-10-24_08-58-30 img-20161024-wa0018 img-20161024-wa0016 img-20161024-wa0017

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author