ដោយ ៖ សហការី ( CSN )
ខេត្តសៀមរាប ៖ យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន ( CSN )បានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ មានរថយន្តធំៗ ដឹកជញ្ជូនឈើ ចេញពីទឹកដី ខេត្តព្រះវិហារ ចូលមក មកស្តុប ក្នុងឃ្លាំង១កន្លែង ក្នុងស្រុកស្វាយលើ រួចដឹកចេញចែកចាយ តាមដេប៉ូនានា នៅក្រុងសៀមរាប ដូចទឹក បាក់ទំនប់ មិនមាន មន្ត្រីរដ្ឋបាល ព្រៃឈើ រូបណា ម្នាក់ចេញមុខ បង្ក្រាបឬ ត្រួតពិនិត្យ នោះឡើយ។
ប្រភពឆ្លរើយឆ្លងបានបន្តឲ្យដឹងថា រថយន្តដឹកឈើ ទាំងនោះ ត្រូវបានគេ អះអាងថា ជារបស់ឈ្មួញម្នាក់ ឈ្មោះ ធឹង លាងស្រេង ហើយរយះពេល តែជិត៣ខែ តែប៉ុណ្ណោះ លោកស្រេង អាចដឹកឈើ ចូលក្រុង សៀមរាប ជិត១០០គ្រឿង ដើម្បីចែកចាយ តាមដេប៉ូនានា ។
មន្ត្រីសមត្ថកិច្ច មួយរូបបាន ឲ្យដឹងថា រថយន្តដឹកឈើ របស់ធឹង លាងស្រេង មាន PC ដូចនិងគ្នារ ដែល លោកធឹង លាងស្រេង បានអះអាង ប្រាប់អ្នកកាសែតដែរ។ ប៉ុន្តែករណីនេះ ប្រភព ព័ត៌មាន គួឲ្យទុកចិត្ត មួយបាន ទម្លាយឲ្យដឹងថា ប្រការ ដែលឈ្មួញឈើ ធឹង លាងស្រេង អាចដឹក ជញ្ជូនឈើ បានដោយសេរី គ្មានឧបស័គ្គ សង្ស័យ មានការ ឃុបឃិត គ្នារជា ប្រព័ន្ធ តាមរបៀប ពុកលរលួយ។
តាមការឲ្យដឹងពីលោក ធឹងលាងស្រេង ម្ចាស់ឈើ បាននិយាយថា រថយន្តដឹកឈើ របស់គេបាន ដឹកចេញពីដេប៉ូ នៅស្រុកស្វាយលើ ដែលមានយីហោ ធឹងលាងស្រេង មានទីតាំងនៅ ភូមិអង្កាញ់ (ត្រពាំងខ្ទះ) ឃុំស្វាយលើ ស្រុកស្វាយលើ។
លោក យឹម ស៊ីវន នាយសង្កាត់ រដ្ឋបាលព្រៃឈើ ស្រុកប្រាសាទ បាគងបាន អោយដឹងថា ខាងមេ ព្រៃបានអោយលោក ធឹងលាងស្រេង ផ្អាកដឹកឈើ ចូលក្រុងសៀមរាប តាំងពីជើងទី២ម្លេះ តែក្រោយមក លោកមិនបានដឹងថា គេនៅតែដឹក ចូលមិនបាន ឈប់ចឹងសោះ។
ប្រភពព័ត៌មាន ពីឈ្មួញរកស៊ីឈើ១រូប ដែរសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា លោក ធឹង លាងស្រេង រកស៊ីបានយ៉ាងរលូនបែបនេះ គេឃើញមានការទំនាក់ទំនងល្អ ជាមួយនាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកស្វាយលើយ៉ាងស្អិតល្មួត ជាមួយគ្នា ទើបមានការបិទបាំង នឹងពុំមានការបង្ក្រាបបែបនេះ។
ពាក់ព័ន្ធការលើកឡើងខាងលើនេះ អង្គភាព គេហទំព័រ CSN មិនអាចធ្វើការទំនាក់ទំនង ទៅនាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកស្វាយលើបានទេ ដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន។/