ដោយ ៖ សហការី ( CSN )
បាត់ដំបង ៖ ដោយអំណាចគ្រឿងស្រវិង ធ្វើឲ្យយុវជន២នាក់ សប្បាយភ្លេចគិត ជិះម៉ូតូឆាបពេញផ្លូវ ជ្រុលទៅបុក ជាមួយដងឆ័ត្រ បណ្ដាលដួលឲ្យរងរបួសធ្ងន់នឹងស្រាផងដែរ។
ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅចណុចមុខដេប៉ូលក់គ្រឿងសំណង់ យីហោ ០៩ ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមសម្ដីបុរសម្នាក់ ជាមិត្តភ័ក្ដិជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហរតុ រូបគេនឹងមិត្តភ័ក្តិមួយចំនួន ព្រមទាំងជនរង
គ្រោះ បានចូលរួមក្មពិធីខួបកំណើតមិត្តភ័ក្តិ ហើយមានការផឹកដ៊ីផងដែរ លុះដល់ម៉ោងប្រហែល ១១ជាងយប់ ជនរងគ្រោះបានចេញមកមុនគេ ទាំង២នាក់ ទាំងស្រវិង ទោះមិត្តភ័ក្តិឃាត់យ៉ាងណា ក៍មិនស្ដាប់ដែរ ព្រោះតែគ្រឿងស្រវិងបញ្ជា ។
ប្រភពដដែរបានបន្តឲ្យដឹងថា ជនរងគ្រោះ រងរបួសធ្ងន់ បែកមុខ មានឈ្មោះ កិ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
ក្រោយពេលកើតហេតុភ្លាមៗ គេឃើញមានកម្លាំង បង្ការបង្ក្រាប នៃស្នងការនគរបាល ខេត្តបាត់ដំបង បានចុះមកជួយអន្តរាគមន៏ និងជួយបញ្ចូនជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរ
ពេទ្យបង្អែកខេត្តបាត់ដំបងផងដែរ។
ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានជំនាញនគរបាល ចរាចរណ៏ជើងគោក ធ្វើការវាស់វែងរួច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ខេត្ត រងចាំក្រុមគ្រួសារមកទទួលយក៕