អាហ្សង់ទីន៖ ក្មេងស្រីជំទង់ម្នាក់ ត្រូវបានគេបន្សល់ទុកនូវស្មាម បំផ្លាញមុខមាត់យ៉ាងធ្ងន់ធ្ងរ ក្រោយពេលស្ត្រីពីរនាក់ ដែលធំជាងនាង បានប្រើកំាបិតឆូតមុខ ដោយសារពួកគេទាំងពីរនាក់នោះ ច្រណែន នឹងនាង មានមុខមាត់ទាក់ទាញ គួរឲ្យចាប់អារម្មណ៍ជាងខ្លួន។
នាង Julia Alvarez អាយុ ១៥ឆ្នាំ នៅពេលដែលនាង បានធ្វើដំណើរ ទៅជិតស្ត្រីពីរនាក់ ស្រាប់តែពួគគេទាត់ និងដាល់នាងរហូតដួល ទៅនឹងដី ថែមទាំងឆូតមុខ និងដងខ្លួនធ្វើឲ្យក្មេងស្រីរងគ្រោះ គ្រប់ដណ្តប់ទៅឈាមក្រហមឆ្អៅ។ អ្នកវាយធ្វើបាប ក្មេងរងគ្រោះទាំងពីរនាក់នោះ ទី១ឈ្មោះ Flor អាយុ១៨ឆ្នាំ ទី២ឈ្មោះ Maira អាយុ១៦ឆ្នាំ បានប្រាប់ក្មេងស្រីរងគ្រោះថា “គ្រប់គ្នាថាឯងនឹងស្អាត ឯងនឹងមិនស្អាតទៀតទេ នៅពេលអញទាំងពីរនាក់ ចាត់ការឯងរួច ពេលនោះមនុស្សគ្រប់គ្នា នឹងហៅឯងថា ស្រីមុខអប្បលក្ខណ៍ ដូចតុក្កតា Chucky ជាក់ជាមិនខាន..!”។ប៉ូលិសនៅក្នុងទីក្រុង Juan Domingo Peron នៅក្នុងខេត្ត Formosa ភាគខាងជើង ប្រទេសអាហ្សង់ទីន ថាមិនបានដឹងរឿងមួយនេះទេ រហូតទាល់តែបងស្រីរបស់ក្មេងស្រីរងគ្រោះ បង្ហោះរូបភាពរបស់ប្អូនរងរបួសនោះ តាមប្រព័ន្ធអនឡាញ ទើបបានដឹង។
រូបភាពដែលបានបង្ហោះមួយនោះ បានលេចឮទូរទាំងពិភពលោក បង្កឲ្យមានការ តវ៉ា ដ៏ធំមួយចំពោះការខកខាន មិនបានធ្វើចំណាត់ការ របស់ប៉ូលិស ក្នុងរឿងមួយនេះ៕