ដោយ ៖សហការី ( CSN )
កណ្ដាល ៖ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅសាលាខេត្តកណ្ដាល មានរៀបចំពិធីប្រកាស ផ្លាស់ប្ដូរ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម នឹងសំណង់ខេត្តកណ្ដាល ក្រោមវត្តមាន លោក ឆាន់ សាផាន់ រដ្ឋលេខា
ធិការ ក្រសួងរៀបចំដែនដី នឹងប្រធានក្រុមប្រឹក្សាភិបាលខេត្ត អភិបាលនៃគណអភិបាលខេត្តកណ្ដាល រួមទាំង
មន្ត្រីអង្គភាពជុំវិញ សាលាខេត្តជាច្រើនទៀត។
យោងតាមប្រកាសរបស់ក្រសួង បានសំរេចផ្លាស់ លោក ប៉ាវ ផល្លា ចេញពីប្រធានមន្ទីររៀបចំដែនដី នគរូប
នីយកម្ម និងសំណង់ខេត្តកណ្ដាល ទៅធ្វើការនៅអង្គភាពផ្សេង និងបានតែងតាំង លោក លឹម ចាន់សុភី ដែល
ជាអនុប្រធានមន្ទីរ ទទួលបន្ទុកផ្នែកសំណង់ ឡើងកាន់តំណែងជំនួសវិញ។
ថ្លែងនៅក្នុងពិធីផ្លាស់ប្ដូរនោះ គណៈអធិបតីបានចាត់ទុកថា ការផ្លាស់ប្ដូរមន្ត្រី គឺជារឿងធម្មតា ដើម្បីពង្រឹងការងារ
អង្គភាពមន្ទីរ អោយមានការ រីកចំរើន ហើយក៏មិនមែនមានន័យថា ប្រធានមុនមានកំហុស ទើបផ្លាស់ប្ដូរនោះដែរ។
គួបញ្ជាក់ផងដែរថា តាមប្រភពដែលគេខ្សឹបខ្សៀវគ្នា ក្រោយការប្រកាសផ្លាស់ប្ដូរចប់ បានអះអាងថា លោក ប៉ាវ
ផល្លា កាលនៅកាន់តំណែង គាត់មានរឿងអាស្រូវជាច្រើន ជាពិសេស ពាក់ព័ន្ធការចេញ បណ្ណកម្មសិទ្ធិលើដីមិន
ប្រក្រតី ដីកំពុងមានទំនាស់ជាដើម ជាពិសេសដីទំនាស់ ដោះស្រាយមិនទាន់ចប់នៅស្រុកកៀនស្វាយ តែម្ដង៕