រថយន្តហ្វតក្រុមហ៊ុនឡាវិតាដឹកអ្នកដំណើរមិនគោរព ច្បាប់ចរាចរណ៍បើកលឿនដូចហោះតាមក្រុមហ៊ុនកំណត់ បុកបុរសម្នាក់ជិះម៉ូតូប៉ើងជិត២០ម៉ែត្រស្លាប់ភ្លាមៗ

ដោយ ៖ សហការី ( CSN )

 

កំពង់ធំ ៖ បច្ចប្បន្នប្រមុខរាជរដ្ឋភិបាលកម្ពុជា កំពុងតែយកចិត្តទុកដាក់ និងពង្រឹង ទៅលើផ្នែកច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យមានប្រសិទ្ធភាពខ្ពស់ ទូរទាំងប្រទេស ដើម្បីកាត់បន្ថយនៅអត្រាគ្រោះ ថ្នាក់ចរាចរណ៍ ឲ្យធ្លាក់ចុះមកនៅត្រឹមកម្រិតទាបំផុត ក៏ប៉ុន្តែដោយឡែក ក្រុមហ៊ុនទេសចរណ៍ ធ្វើអាជីវកម្មដឹកអ្នកដំណើរមួយចំនួន ទៅតាមបណ្ដាខេត្ត / ក្រុងនានា ហាក់

ដូចជា មិនគោរពនូវច្បាប់ចរាចរណ៍ ទាល់តែសោះ។

 

ជាក់ស្ដែង ប្រជាពលរដ្ឋបានរិះគន់យ៉ាងខ្លាំង ចំពោះក្រុមហ៊ុន ឡា វីតា កាលថ្ងៃទី២៥ ខែតុលា នេះ បានបើកបុកមនុស្សស្លាប់ ហើយតៃកុងរត់គិចខ្លួនបាត់ បន្សល់ទុកឲ្យជនរងគ្រោះ ដេកស្លាប់យ៉ាងអាណោចអាធម្ម ធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវអន្តរជាតិ ដែលជិះក្នុងរថយន្ភហ្វត មានការភ័យស្លន់ស្លោប្រលឹងនៅចុងសក់ ទាំងចាស់ទាំងក្មេងផងដែរ។

 

ក្រុមហ៊ុន ឡា វី តា ដែលជាក្រុមហ៊ុន ធ្វើអាជីវីកម្ម ដឹអ្នកដំណើរ

ដោយរថយន្តហ្វត មិនដែលគិតអំពីសុវត្ថភាព អ្នកជិះក្នុងរថយន្តនោះទេ និងមិនសូវចេះគោរពច្បាប់  ចរាចណ៍នោះឡើយ ចេះតែគោរពគោល តាមការបញ្ជារបស់ក្រុមហ៊ុន ដាក់ឲ្យបើក ក្នុង៦ម៉ោងដល់គោលដៅ ពីភ្នំពេញទៅសៀមរាបតែប៉ុណ្ណោះ គឺជាហេតុធ្វើឲ្យមានការប្រឈរមុខ ទៅនិងអត្រាគ្រោះថ្នាក់ចរាចណ៍ នៅតាមដងផ្លូវច្រើនករណី មានខ្លះស្លាប់ខ្លះរងរបួស ធ្ងន់និងស្រាល ជាហូរហែក្នុងមួយឆ្នាំៗ។

 

ហេតុការណ៍បង្កគ្រោះថ្នាក់ខាងលើ ដែបង្កឡើងដោយ រថយន្តហ្វត របស់ក្រុមហ៊ុន ឡាយ វី តា នេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំនុចភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

 

ហេតុការគ្រោះថ្នាក់ចរាចរណ៌នេះ បង្កឡើងដោយរថយន្ដហ្វតរបស់ក្រុមហ៊ុន ឡា វីតា ដឹកអ្នកដំណើរ គ្រាដែលតៃកុងរថយន្ដបើករបក្នុងល្បឿនលឿនដូចព្យុះ តាមគោលការរបស់ក្រុមហ៊ុន ខណៈកំពុងបើកបរបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង នៅលើកំណាត់ផ្លូវជាតិលេខ6 បណ្តាលឲ្យបុកបុរសអ្នកបើករបម៉ូតូម្នាក់យ៉ាងពេញទំហឹង ហោះជិត២០ម៉ែត្រ ស្លាប់ភ្លាមៗតែម្ដង។

 

ចំណែករថយន្តហ្វត ពាក់ស្លាកលេខ ភ្នំពេញ2.V. 0751 ពណ៏ទឹកប្រាក់ និងមាន  បិទលោហ្គោពីក្រោយដាក់ថា (ឡា រីតា ) មានបិទលេខទូរស័ព្ទ 016 20 20 20 របស់ក្រុមហ៊ុន នៅនឹងរថយន្តផងដែរ។ រីឯអ្នកបើករបម៉ូតូ YAMAHA ពណ៍ខ្មៅ គ្មានស្លាកលេខ ឈ្មោះសៀនមាន ទីលំនៅភូមិចាន់ល្ហង ឃុំឈូក

ខ្សាច់ ស្រុកបារាយណ៌(ស្លាប់)នៅកន្លែងកើតហេតុ។

សូមបញ្ជាក់ផងដែរថា ចំណែកតៃកុងរថយន្ត ឃើញសភាពមិនស្រួល ក៏ចុះរត់គេចខ្លួនបាត់ ស្រមោលតែម្ដង បន្ទាប់មកសមត្ថកិច្ច បានធ្វើការវាស់វែង ធ្វើកំណត់ហេតុ និងធ្វើកោស

ល្យវិច័យ ទៅលើសពជនរងគ្រោះ រួចប្រគល់ទៅឲ្យសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រព្រៃណីរ រីឯវត្ថុតាងមានម៉ូតូនិងរថយន្ដ សមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៌ រងចាំភាគីសងខាងចូលខ្លួនដោះស្រាយគ្នាតាមច្បាប់៕

 

2016-10-26_11-24-07 2016-10-26_11-25-04 blurimage26-10-2016_11-29-0

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author