ដោយ ៖ រស់ សុភា ( កម្ពុជា ជោគជ័យ ) CSN
មណ្ឌលគិរី ៖ មនុស្សចាស់ជរា និងគ្រួសារក្រីក្រចំនួន២៣០នាក់មកពីឃុំចំនួន២ ទទួលបានអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយះមន្ទីរសង្គមកិច្ច ដោយមានការចូលរួមជាអធិបតីភាព ពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ម៉ែន ងុយ ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងខួបលើកទី១៨ នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅសាលាស្រុកពេជ្រដា ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦។
ក្នុងឧកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា ទោះបីសម្តេចនៅឆ្ងាយក៏ពិតមែន ហើយក៏មិនបានមកជួប លោកយាយ លោកតា នៅទីនេះ តែសម្តេចតែងតែយកចិត្តដាក់ និងគិតគូរដល់សុខទុកប្រជាពលរដ្ឋជានិច្ច។ តាមរយះនេះ សម្តេចបានដាក់បទបញ្ចាដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ធ្វើយ៉ាងមេចត្រូវយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហា និងការខ្វះកាតជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ឯកឧត្តមបានបន្តទៀតថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិត្រូវបានធ្វើឡើង តាំងពីថ្ងៃទី១ តុលាមកម្ល៉េះ តែដោយសារថ្ងៃនោះ ចំថ្ងៃប្រពៃណីជាតិរបស់យើង ដែលជាបុណ្យធំបំផុត គឺបុណ្យភ្ជំបិណ្ឌ ទើបលើកមកប្រារព្ធនៅថ្ងៃនេះ។
ឯកឧត្តមបានបញ្ចាក់ទៀតថា អំណោយទាំងនោះរួមមាន កន្ទេលមួយ ត្រីខចំនួន១០កំប៉ុង អង្ករចំនួន២០គីឡូក្រាម ហើយមនុស្សចាស់ចំនួន៩០នាក់ ទទួលបាលនូវថវិការចំនួន
២ម៉ឺនរៀលផងដែរ។
ឆ្លៀតក្នុងឧកាសនោះ ឯកឧត្តមក៏បានផ្តាំផ្ញើរ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់ទៅចុះឈ្មោះបោះឆ្នោត ត្រូវរួសរាន់ទៅចុះឈ្មោះ បោះឆ្នោះឃុំ / សង្កាត់ ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទី ជាពលរដ្ឋល្អ និងជាម្ចាស់សន្លឹកឆ្នោះផងដែរ។/