រឿងផ្សារបានលុងនឹងឧកញ៉ាសាលាងក្លាយជាជំងឺរាំរ៉ៃ ដោយចៅហ្វាយខេត្តនឹងអភិបាលក្រុងបានលុង គ្មានឆន្ទ:ក្នុងការ​ដោះស្រាយបញ្ចប់រឿង

ដោយ ៖ សហការី ( CSN )

 

ខេត្តរតនគិរី ៖ បងប្អូនអាជីវករផ្សារបានលុង ប្រតិកម្មសាជាថ្មីម្ដងទៀតហើយ ដោយនាំគ្នាធ្វើការតវ៉ា កាលពីថ្ងៃ

ទី២៧ ខែតុលា ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះ ដោយពួកគាត់ស្នើសុំឲ្យ ឧកញ៉ា សា លាង គោរពទៅតាមសៀវភៅ

បន្ទុក នឹងកិច្ចសន្យាផ្សារឲ្យបានត្រឹមត្រូវ នឹងត្រូវដោះស្រាយឲ្យខាងតែបាន ហើយកន្លងមក បងប្អូនអាជីវករ

ធ្លាប់បានសុំណូមពរ នៅក្នុងវេទិកាសាធារណ: ដោយមានវត្តមាន ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី នឹងជាប្រធាន

ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តរតនគិរី ដែរដំណាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាពេលកន្លង

មកនេះផងដែរ បងប្អូនអាជូវករគិតថា នឹងអាចជួយពួកគាត់បាន ដើម្បីឲ្យជួយរកដំដោះស្រាយ តែផ្ទុយទៅវិញ

គឺគ្មានបានការអ្វីទាំងអស់ សន្យាខ្យល់គ្មានដំណោះស្រាយអ្វីទេ។

 

បងប្អូនអាជីវករនៅផ្សារបានលុង បានបញ្ជាក់ឲ្យដឹងថា បញ្ហាផ្សារបានលុងនេះ បានឆ្លងកាត់ដំណាក់កាល ចៅ

ហ្វាយខេត្ត ចំនួន៣ រូបមកហើយ បូករួមទាំងជំនាន់ លោក ថង សាវុន ចៅហ្វាយខេត្តបច្ចុប្បន្ននេះផង ដែរមាន

រយ:ពេល ៨ឆ្នាំមកហើយ មិនដែរយកចិត្តទុកដាក់គិតគូរ ពីទុកលំបាកប្រជាពលរដ្ឋម្តងណាទេ គឺចាញ់លោក

អ៊ុក សំអុល អតីតអភិបាលក្រុងបានលុង កាលពីលោកនៅកាន់ដំណែងជាអភិបាលក្រុងផង លោកតែងតែចុះ

ពិនិត្យ នឹងចុះសួរសុខទុក បងប្អូនផ្សារបានលុងជាញឹកញាប់ នឹងបានសួរនាំពីទុកលំបាកប្រចាំថ្ងៃ របស់ពួកគាត់

នឹងតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការរកដំណោះស្រាយជូនពួកគាត់ ជាបន្តបន្ទាប់ ប្រកបដោយឆន្ទ: មនសិការ

វិជ្ជាជីវ: ស្នេហាជាតិ ស្នេហាប្រជាជន ឈលើច្បាប់ នឹងគោការណ៍គគិយុត្តិនានា តម្លាភាព នឹងយុត្តិធម៌សង្គម។

 

តាមការឲ្យដឹងពីបងប្អូនអាជីវករ លក់ដូរនៅផ្សារបានលុង ក៍ដូចប្រជាពលរដ្ឋ រស់នៅខេត្តរតនគិរី បានឲ្យដឹងថា

បញ្ហាវិវាទផ្សារបានលុង រវាងឧកញ៉ា សា លាង  ម្ចាស់វិនិយោគផ្សារបានលុង ជាមួយនិងអាជ្ញាធរថ្នាក់ខេត្ត / ក្រុង

បានកើតឡើងចាប់តាំងពី ឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ននេះ នៅមិនទាន់បានដោះស្រាយឡើយទេ ហើយអ្នក

ដែលទទួលរងគ្រោះពិតប្រាកដ គឺបងប្អូនអាជីវករផ្សារបានលុង និងប្រមុខរាជរដ្ឋាភិបាលទៅវិញនោះទេ មិនមែន

ក្រុមមន្ត្រីខិលខូច មួយក្តាប់តូច ដែលទទួលផលប្រយោជន៍ ពីឧកញ៉ា សា លាង ឡើយ ហើយក្រុមនេះឯង ដែល

តែងតែបង្កភាពស្មុគ្រស្មាញ និងជាអ្នកដែលបំផ្លាញសន្លឹកឆ្នោត របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងអាណត្តិ

ដែលគណបក្សដ៏ធំ និងមានប្រជាប្រិយភាពមួយនេះ ត្រូវបានប្រជាពលរដ្ឋភាគច្រើនស្រលាញ់ ចូលចិត្ត គាំទ្រ

និងបោះឆ្នោតជូន ដើម្បីដឹកនាំប្រទេសជាតិ ( ជាគណបក្សកាន់អំណាច ) ។

 

ក្នុងនោះពួកគាត់បានលើកឡើងថា ក្នុងសៀវភៅបន្ទុក និងកិច្ចសន្យាផ្សារ បានចែងច្បាស់លាស់អស់ហើយ

ប៉ុន្តែឧកញ៉ា សា លាង មិនបានអនុវត្តអោយបានត្រឹមត្រូវនោះទេ រំលោភបំពានប្រការជាច្រើន ដែលបានចែង

តួយ៉ាងដូចជា៖ ការលក់ ជួល តូបរានស្តង់ ការយកភាស៊ីលើស ការបង់ភាស៊ីអនាម័យមិនគ្រប់ ការយកដីរដ្ឋធ្វើ

ស្នាក់ការផ្សារ និងធ្វើជាផ្ទះស្នាក់នៅអចិន្ត្រៃយ៏ ការបំបាត់ផ្សារជនជាតិភាគតិច យកដីរដ្ឋធ្វើអាជីវកម្មផ្ញើកង់ម៉ូតូ

ឡាន និងការយកភាស៊ីក្រៅដែនវិនិយោគ ដោយខុសច្បាប់ ចាប់តាំងពីឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ន ដោយ

គ្មានអាជ្ញាធរឬសមត្ថកិច្ចជំនាញ ខាងណាអើពើឡើយ។

 

ឧកញ៉ា សា លាង នៅតែបន្តសោយសុខ ជាមួយនិងបក្ខពួកខ្លួនដែលជាមន្ត្រីពុករលួយ មួយក្តាប់តូច ចំណែក

បងប្អូនអាជីវករ នៅតែបន្តទទួលរងគ្រោះ ដោយភាពអយុត្តិធម៌ ដោយឡែក សម្តេចតេជោ ហ៊ុន សែន នាយ

ករដ្ឋមន្ត្រី  ដែលជាម៉ែឪ ហាក់ស្រលាញ់កូនលម្អៀងម្ខាងៗ បណ្តែតបណ្តោយអោយ ឧកញ៉ា ម្នាក់នេះធ្វើព្យុះ

ធ្វើភ្លៀង ជិះជាន់កៀបសង្កត់ក បងប្អូនអាជីវករផ្សារ ជារៀងរាល់ថ្ងៃ ដែលជាហេតុ ធ្វើអោយពួកគាត់អស់សង្ឃឹម

និងខ្លោចផ្សាយ៉ាងខ្លាំងបំផុត ។

 

ជាក់ស្តែងថ្មីៗកន្លងទៅនេះ ក្តីសង្ឃឹមចុងក្រោយរបស់បងប្អូនអាជីវករ ផ្សារបានលុង ត្រូវរលាយសាបសូន្យដូច

អំបិលត្រូវទឹក ដោយសារ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  អញ្ជើញមកដល់ខេត្តរតនគិរីហើយ បែរជា

មន្ត្រីខិលខូច ដែរជាក្រុមបក្ខពួក របស់លោក ឧកញ៉ា សា លាង មានចេតនាបង្វៀង មិនឲ្យ សម្ដេចតេជោ ចូល

ផ្សារទៅវិញ ខណៈដែលបងប្អូនអាជីវករជាច្រើននាក់ កំពុងរង់ចាំទទួល សម្តេច នៅទីតាំងផ្សារបានលុង ក្នុង

គោលបំណងចង់ជួបសម្តេចផ្ទាល់ផង និងចង់ដាក់ពាក្យបណ្តឹងមួយចំនួនផង ដើម្បីអោយសម្តេចជួយដោះ

ស្រាយ ព្រោះពួកគាត់ គ្មានអ្នកណាគួរអោយទុកចិត្តទេ ក្រៅពី លោក អ៊ុកសំអុល អភិបាលក្រុងបានលុង ចាស់

នោះ ចំណែក លោក ថង សាវុន  ចៅហ្វាយខេត្តថ្មីនេះវិញ ក៍ហាក់មិនមានអ្វីដោះស្រាយ ជូនពួកគាត់បានដែរ

ដោយឡែក បើសូម្បីតែចុះមើល និងជួបផ្ទាល់ជាមួយបងប្អូនអាជីវករក្នុងផ្សារ ក៏មិនដែលផង ពោលគឺសង្ស័យ

អសមត្ថភាពផងក៍មិនដឹង?។

 

និងជាមួយគ្នានេះ អាជីវកររាប់ពាន់នាក់ សូមអង្វរទទូចចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តា

ចាត់តាំង ក្រុមពិសេសដោយឡែក ដែលប្រកាន់ជំហរត្រឹមត្រូវ យុត្តិធម៌ពិតប្រាកដ ប្រញាប់ចុះមកដោះស្រាយ

បញ្ហាផ្សារបានលុងនេះ អោយបានឆាប់ចប់រួចរាល់ ជាស្ថាពរនៅមុនការបោះឆ្នោះ ឃុំសង្កាត់ ក្នុងឆ្នាំ២០១៧

នាពេលខាងមុខនេះផង។

 

ជុំវិញហេតុការណ៍នេះ អង្គភាព CSN យើងមិនអាចសុំការបំភ្លឺបានទេ ពីលោកឧកញ៉ា សា លាង ក៍ដូចលោក

ថង សាវុន អភិបាលខេត្ត នឹងលោកអភិបាលក្រុងបានលុងនៅឡើយទេ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦

នេះ អង្គភាពយើង ព្យាយាមទូរស័ព្ទទៅចូល ឧកញ៉ា សា លាង ២ដង មិនមានអ្នកទទួល ទូរស័ព្ទទៅលោក

ចៅហ្វាយខេត្ត ២ដងមិនមានអ្នកទទួល ដោយឡែក ទូរស័ព្ទទៅលោក អភិបាលក្រុងបានលុង លោកប្រាប់

ថា ជាប់រវល់សូត្រមុន មិនមានការបំភ្លឺណាទាំងអស់ ជុំវិញការលើកឡើងខាងលើនេះ ។

 

សូមបញ្ជាក់ រាល់ការចេញផ្សាយខាងលើ អង្គភាព CSN យើងខ្ញុំ យោងទៅតាមប្រភព មិនមានចេតនាវាយ

ប្រហា ទៅលើអស់លោក លោកស្រី លោកឧកញ៉ា ឯកឧត្តម នោះឡើយ បើអស់លោក លោកស្រី គិតថា ការ

ចេញផ្សាយ ខាងលើនេះ មិនត្រូវនៅចំណុចណាមួយ សូមធ្វើការទំនាក់ទំនង មកអង្គភាព CSN យើងខ្ញុំ តាម

រយ:ទូរស័ព្ទលេខ 078 55 11 12 / 097 777 6000 / 069 23 24 96 អង្គភាពយើង រងចាំទទូលជានិច៕

 

img-20161028-wa0025-1 img-20161028-wa0024-1 img-20161028-wa0021-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author